ដើមកំណើត
១០ នេះជាជីវប្រវត្តិរបស់កូនប្រុសណូអេ គឺសិម+ ហាំ និងយ៉ាផេត។
ក្រោយពីទឹកជំនន់ ពួកគេបានបង្កើតកូនចៅជាច្រើន។+ ២ កូន*របស់យ៉ាផេតមាន កូមឺ+ ម៉ាកូក+ ម៉ាដាយ យ៉ាវ៉ាន ទូបាល+ មេសេក+ និងធីរ៉េស។+
៣ កូនរបស់កូមឺមាន អាសខិនណាស+ រីផាត និងថូកាម៉ា។+
៤ កូនរបស់យ៉ាវ៉ានមាន អេលីសា+ តើស៊ីស+ គីទីម+ និងដូដាណេម។
៥ គឺអ្នកទាំងនោះហើយ ជាបុព្វបុរសរបស់ពួកអ្នកដែលរស់នៅតំបន់កោះ តាមភាសា តាមគ្រួសារ និងតាមជនជាតិ។
៦ កូនរបស់ហាំមាន គូស មីសរៀម+ ផឹត+ និងកាណាន។+
៧ កូនរបស់គូសមាន ស៊ីបា+ ហាវីឡា សាប់តា រ៉ាអាម៉ា+ និងសាប់តិកា។
កូនរបស់រ៉ាអាម៉ាមាន សេបា និងដេដាន់។
៨ នីមរ៉ុឌក៏ជាកូនរបស់គូសដែរ ហើយគាត់ជាបុរសខ្លាំងក្លាទី១នៅផែនដី។ ៩ គាត់ជាអ្នកប្រមាញ់ដ៏ខ្លាំងក្លា និងជាអ្នកប្រឆាំងព្រះយេហូវ៉ា។ ហេតុនេះហើយបានជាគេថា៖ «អ្នកគឺដូចនីមរ៉ុឌជាអ្នកប្រមាញ់ដ៏ខ្លាំងក្លាដែលប្រឆាំងនឹងព្រះយេហូវ៉ា»។ ១០ មុនដំបូង នីមរ៉ុឌបានសង់ក្រុងមួយចំនួននៅស្រុកស៊ីណើរ+ក្នុងរាជាណាចក្រគាត់ គឺក្រុងបាបិល+ ក្រុងអេរេក+ ក្រុងអាកាឌ និងក្រុងកាលនេ។ ១១ ក្រោយនោះ គាត់បានទៅស្រុកអាស៊ីរី+ ហើយសង់ក្រុងនីនីវេ+ ក្រុងរេហូបូតអៀ ក្រុងកាឡា ១២ និងក្រុងរេសេន ដែលនៅចន្លោះក្រុងនីនីវេ និងក្រុងកាឡា។ ក្រុងនេះជាក្រុងដ៏ធំ។*
១៣ កូនរបស់មីសរៀមមាន លូតឌីម+ អាណាមីម លេហាប៊ីម ណាធូហ៊ីម+ ១៤ ប៉ាទ្រូស៊ីម+ កាសលូហ៊ីម(គាត់ជាបុព្វបុរសរបស់ជនជាតិភីលីស្ទីន+) និងកាបតូរីម។+
១៥ កាណានមានកូនច្បងឈ្មោះស៊ីដូន+ ហើយកូនបន្ទាប់ឈ្មោះហេត។+ ១៦ កាណានក៏ជាបុព្វបុរសជនជាតិយេប៊ូស+ ជនជាតិអាម៉ូរី+ ជនជាតិកឺកាស៊ី ១៧ ជនជាតិហេវី+ ជនជាតិអាខាយ ជនជាតិស៊ីនីត ១៨ ជនជាតិអាវ៉ាដ+ ជនជាតិសេម៉ារីត និងជនជាតិហាម៉ាត។+ ក្រោយមក ក្រុមគ្រួសារពួកកាណានបានបែកខ្ញែកគ្នាទៅកន្លែងផ្សេងៗ។ ១៩ ដូច្នេះ ព្រំប្រទល់ទឹកដីរបស់ពួកកាណានលាតសន្ធឹងចាប់ពីក្រុងស៊ីដូន រហូតដល់ក្រុងខេរ៉ា+ ដែលនៅជិតក្រុងកាសា+ និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា+ ក្រុងអាត់ម៉ា និងក្រុងសេបោអីម+ ដែលនៅក្បែរឡាសា។ ២០ ពួកអ្នកដែលបានត្រូវរៀបរាប់ខាងលើនេះសុទ្ធតែជាកូនចៅរបស់ហាំ តាមក្រុមគ្រួសារ តាមភាសា តាមស្រុក និងតាមជនជាតិ។
២១ ចំណែកសិមវិញ គាត់ក៏មានកូនចៅជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់កូនចៅហេបឺរ+ ហើយសិមត្រូវជាប្អូនរបស់យ៉ាផេត។* ២២ កូនរបស់សិមមាន អេឡាំ+ អាសស៊ើរ+ អាប៉ាក់សាឌ+ លូត និងអេរ៉ាម។+
២៣ កូនរបស់អេរ៉ាមមាន អ៊ូស ហ៊ូល កេធើ និងម៉ាស។
២៤ អាប៉ាក់សាឌជាឪពុកសេឡា។+ សេឡាជាឪពុកហេបឺរ។
២៥ ហេបឺរមានកូនពីរនាក់ កូនម្នាក់ឈ្មោះពេឡេក*+ ព្រោះនៅជំនាន់គាត់ មនុស្សនៅផែនដីបានបែកខ្ញែកគ្នា។ កូនម្នាក់ទៀតឈ្មោះយ៉ុកថាន។+
២៦ កូនរបស់យ៉ុកថានមាន អាល់ម៉ូដាត សេលែប ហាសាម៉ាវេត យេរ៉ា+ ២៧ ហាតដូរ៉ាម យូសាល់ ឌិកឡា ២៨ អូបាល អាប៊ីម៉ាអែល សេបា ២៩ អូភា+ ហាវីឡា និងយ៉ូបាប។ ពួកគេទាំងអស់នេះសុទ្ធតែជាកូនរបស់យ៉ុកថាន។
៣០ ទឹកដីរបស់ពួកគេលាតសន្ធឹងចាប់ពីតំបន់មេសា រហូតដល់តំបន់សេផាដែលជាតំបន់ភ្នំនៅភាគខាងកើត។
៣១ ពួកគេទាំងអស់នេះសុទ្ធតែជាកូនចៅរបស់សិម តាមក្រុមគ្រួសារ តាមភាសា តាមស្រុក និងតាមជនជាតិ។+
៣២ ពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់ណូអេ តាមវង្សត្រកូល និងតាមជនជាតិ។ ក្រោយពីទឹកជំនន់ ពួកគេបានបែកចេញជាជាតិសាសន៍ផ្សេងៗរស់នៅពេញផែនដី។+