ប្រវត្តិហេតុទី១
២ កូនប្រុសរបស់អ៊ីស្រាអែលមានដូចតទៅ៖+ រូបេន+ ស៊ីម្មាន+ លេវី+ យូដា+ អ៊ីសាខារ+ សេប៊ូឡូន+ ២ ដាន់+ យ៉ូសែប+ បេនយ៉ាមីន+ ណែបថាលី+ កាដ+ និងអេស៊ើរ។+
៣ កូនរបស់យូដាមាន អ៊ើរ អូណាន និងសេឡា។ កូនស្រីរបស់ស៊ូអាជាអ្នកស្រុកកាណាន+ បានបង្កើតពួកគាត់ទាំងបីនាក់នេះឲ្យយូដា។ ឯអ៊ើរជាកូនច្បងរបស់យូដា គាត់ប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ដូច្នេះហើយលោកបានប្រហារគាត់ទៅ។+ ៤ ចំណែកថេម៉ា+ជាកូនប្រសាស្រីរបស់យូដា នាងបានបង្កើតកូនពីរនាក់ឲ្យយូដា គឺពេរេស+ និងសេរ៉ា។ យូដាមានកូនប្រុសទាំងអស់ប្រាំនាក់។
៥ កូនរបស់ពេរេសមាន ហេស្រុន និងហាម៉ូល។+
៦ កូនរបស់សេរ៉ាមានប្រាំនាក់គឺ ស៊ីមរី អ៊ីថាន ហេម៉ាន កាល់កូល និងដារ៉ា។
៧ កូនរបស់កាម៉ាយគឺអេខា* គាត់ជាអ្នកដែលនាំឲ្យមានអន្តរាយមកលើបណ្ដាជនអ៊ីស្រាអែល។+ គាត់បានប្រព្រឹត្តមិនស្មោះត្រង់ ដោយយកអ្វីដែលព្រះបានបង្គាប់ឲ្យបំផ្លាញចោល។+
៨ កូនរបស់អ៊ីថានគឺអាសារៀ។
៩ កូនរបស់ហេស្រុនមាន យេរ៉ាមេល+ រ៉ាម+ និងកេលូបាយ។*
១០ រ៉ាមជាឪពុកអាមីណាដាប+ អាមីណាដាបជាឪពុកណាសូន+ ដែលជាមេលើកូនចៅយូដា។ ១១ ណាសូនជាឪពុកសាលម៉ា+ សាលម៉ាជាឪពុកបូអូស+ ១២ បូអូសជាឪពុកអូបិឌ អូបិឌជាឪពុកអ៊ីសាយ។+ ១៣ កូនទី១របស់អ៊ីសាយគឺអេលាប ទី២អាប៊ីណាដាប+ ទី៣ស៊ីមមៀ+ ១៤ ទី៤នេថានេល ទី៥រ៉ាដាយ ១៥ ទី៦អូសែម និងទី៧ដាវីឌ។+ ១៦ ឯកូនស្រីរបស់អ៊ីសាយមាន សេរូយ៉ា និងអាប៊ីកែល។+ សេរូយ៉ាមានកូនបីនាក់គឺ អាប៊ីសាយ+ យ៉ូអាប់+ និងអាសាអែល។+ ១៧ អាប៊ីកែលបានបង្កើតអាម៉េសា+ ហើយឪពុករបស់អាម៉េសាគឺយេធើជាកូនចៅអ៊ីសម៉ាអែល។
១៨ កាលែប*ដែលជាកូនហេស្រុន គាត់មានប្រពន្ធឈ្មោះអាស៊ូបា និងប្រពន្ធបន្ទាប់ឈ្មោះយេរីអូត។ កូនរបស់កាលែបមាន យេសឺ សូបាប និងអាឌដូន។ ១៩ ក្រោយនាងអាស៊ូបាស្លាប់ កាលែបបានរៀបការជាមួយនឹងនាងអេប្រា។+ នាងបានបង្កើតហឺរ+ឲ្យគាត់។ ២០ ហឺរជាឪពុកយូរ៉ាយ។ យូរ៉ាយជាឪពុកបេសាលែល។+
២១ ក្រោយមក ហេស្រុនបានរៀបការជាមួយនឹងកូនស្រីរបស់ម៉ាគា+ដែលជាឪពុករបស់គីលាត។+ ពេលនោះហេស្រុនមានអាយុ៦០ឆ្នាំ។ នាងបានបង្កើតសេកឺបឲ្យគាត់។ ២២ សេកឺបជាឪពុកយ៉ាអៀ+ យ៉ាអៀមានក្រុង២៣ នៅក្នុងស្រុកគីលាត។+ ២៣ ក្រោយមក ពួកកេសឺ+និងពួកស៊ីរី+បានដណ្ដើមយកហាវ៉ុតយ៉ាអៀ+ ក្រុងកេណាត+ និងក្រុងតូចៗដែលនៅជុំវិញ រួមទាំងអស់គឺ៦០ក្រុង។ បណ្ដាជនដែលរស់នៅក្នុងក្រុងទាំងនោះគឺជាកូនចៅម៉ាគាជាឪពុករបស់គីលាត។
២៤ ក្រោយពីហេស្រុន+ស្លាប់នៅឯកាលែបអេប្រាតា អាប៊ីយ៉ាជាប្រពន្ធបានបង្កើតអាសហឺ+ឲ្យហេស្រុន។ អាសហឺជាឪពុក*ថេកូអា។+
២៥ កូនច្បងរបស់ហេស្រុនឈ្មោះយេរ៉ាមេល។ កូនរបស់យេរ៉ាមេលមាន រ៉ាមជាកូនច្បង ប៊ូនណា អូរេន អូសែម និងអាហាយ៉ា។ ២៦ យេរ៉ាមេលមានប្រពន្ធម្នាក់ទៀតឈ្មោះអាថារ៉ា។ នាងជាម្ដាយរបស់អូណាម។ ២៧ រ៉ាមដែលជាកូនច្បងរបស់យេរ៉ាមេល មានកូនឈ្មោះម៉ាអាស យ៉ាមីន និងអ៊ីកឺ។ ២៨ កូនរបស់អូណាមមាន សាំម៉ាយ និងយ៉ាដា។ កូនរបស់សាំម៉ាយមាន ណាដាប និងអាបាយសឺ។ ២៩ ឯប្រពន្ធរបស់អាបាយសឺឈ្មោះអាបឺហេល នាងបានបង្កើតអាបាន់ និងម៉ូលីតឲ្យគាត់។ ៣០ កូនរបស់ណាដាបមាន សេលេត និងអាប់ផែម។ ប៉ុន្តែ សេលេតបានស្លាប់ទៅ ហើយគ្មានកូនទេ។ ៣១ កូនរបស់អាប់ផែមគឺអ៊ីសអាយ កូនរបស់អ៊ីសអាយគឺសេសាន កូនរបស់សេសានគឺអាឡាយ។ ៣២ យ៉ាដាដែលជាប្អូនរបស់សាំម៉ាយ គាត់មានកូនឈ្មោះយេធើ និងយ៉ូណាថាន។ ប៉ុន្តែ យេធើបានស្លាប់ទៅ ហើយគ្មានកូនទេ។ ៣៣ កូនរបស់យ៉ូណាថានមាន ភេឡេត និងសាសា។ ពួកគេទាំងអស់នេះជាកូនចៅរបស់យេរ៉ាមេល។
៣៤ ឯសេសានគ្មានកូនប្រុសទេ មានតែកូនស្រីប៉ុណ្ណោះ។ សេសានមានអ្នកបម្រើជនជាតិអេហ្ស៊ីបម្នាក់ ឈ្មោះយ៉ាហា។ ៣៥ សេសានបានឲ្យកូនស្រីម្នាក់របស់គាត់រៀបការជាមួយនឹងយ៉ាហា។ នាងបានបង្កើតអាតថាយឲ្យគាត់។ ៣៦ អាតថាយជាឪពុកណាថាន់ ណាថាន់ជាឪពុកសាបាត ៣៧ សាបាតជាឪពុកអេបឡាល អេបឡាលជាឪពុកអូបិឌ ៣៨ អូបិឌជាឪពុកយេហ៊ូ។ យេហ៊ូជាឪពុកអាសារៀ ៣៩ អាសារៀជាឪពុកហេលែស ហេលែសជាឪពុកអេលាអេសា ៤០ អេលាអេសាជាឪពុកស៊ីសម៉ាយ ស៊ីសម៉ាយជាឪពុកសាលូម ៤១ សាលូមជាឪពុកយេកាមៀ យេកាមៀជាឪពុកអេលីសាម៉ា។
៤២ ឯកាលែប*+ជាប្អូនរបស់យេរ៉ាមេល គាត់មានកូនច្បងឈ្មោះមេសាដែលជាឪពុករបស់ស៊ីភ និងកូនចៅម៉ារីសារ។ ម៉ារីសារជាឪពុករបស់ហេប្រុន។ ៤៣ កូនរបស់ហេប្រុនមាន កូរ៉ា តេពួរ រេខេម និងសិមម៉ា។ ៤៤ សិមម៉ាជាឪពុករ៉ាហាំ រ៉ាហាំជាឪពុកយ៉ុកគាម រេខេមជាឪពុកសាំម៉ាយ។ ៤៥ កូនរបស់សាំម៉ាយគឺម៉ាអន ម៉ាអនជាឪពុករបស់បេតស៊ើ។+ ៤៦ កាលែបមានប្រពន្ធបន្ទាប់ឈ្មោះអេផា។ នាងបានបង្កើតហារ៉ាន ម៉ូសា កាសេស។ ហារ៉ានជាឪពុករបស់កាសេស។ ៤៧ កូនរបស់យ៉ាដាយមាន រេគេម យ៉ូថាម កេសាន ភេលេត អេផា និងសាអាប់។ ៤៨ កាលែបមានប្រពន្ធបន្ទាប់ម្នាក់ទៀតឈ្មោះម៉ាអាកា។ នាងបានបង្កើតសេបឺ និងទៀហាណា។ ៤៩ ក្រោយមក នាងបានបង្កើតសាអាប់ជាឪពុករបស់ម៉ាតម៉ាណា+ និងសេវ៉ាជាឪពុកម៉ាកប៊ីណា និងគីបៀរ។+ កូនស្រីរបស់កាលែប+ឈ្មោះអាកសា។+ ៥០ ពួកគេទាំងអស់នេះជាកូនចៅរបស់កាលែប។
ហឺរ+ជាកូនច្បងរបស់នាងអេប្រាតា។+ កូនរបស់ហឺរមាន សូបាលជាឪពុកគារីអាតយារីម+ ៥១ សាលម៉ាជាឪពុកបេថ្លេហិម+ និងហារ៉េបជាឪពុកបេតកាដឺ។ ៥២ ឯសូបាលជាឪពុកគារីអាតយារីម គាត់មានកូនឈ្មោះហារ៉ូអា។ បណ្ដាជនមេនូហូតពាក់កណ្ដាលក៏ជាកូនចៅរបស់សូបាលដែរ។ ៥៣ ឯក្រុមគ្រួសារមកពីគារីអាតយារីម មានកូនចៅអ៊ីស្រៃ+ កូនចៅភូធី កូនចៅស៊ូម៉ាធី និងកូនចៅមីសរ៉ា។ ចំណែកកូនចៅសូរ៉ា+និងកូនចៅអែសថោល+វិញ ពួកគេចេញមកពីក្រុមគ្រួសារទាំងនោះ។ ៥៤ ឯពូជពង្សរបស់សាលម៉ា គឺអ្នកក្រុងបេថ្លេហិម+ អ្នកភូមិណេថូផា អ្នកក្រុងអាត្រូតបេតយ៉ូអាប់ អ្នកក្រុងសោរីត និងបណ្ដាជនពាក់កណ្ដាលក្នុងភូមិម៉ាណាហាត។ ៥៥ ចំណែកក្រុមគ្រួសាររបស់ពួកអ្នកចម្លងច្បាប់ ដែលរស់នៅយ៉ាបែស មានកូនចៅធីរ៉ាត កូនចៅស៊ីមៀត និងកូនចៅស៊ូកាត។ ពួកគេទាំងអស់សុទ្ធតែជាកូនចៅកែន+ ដែលកើតពីហាម៉ាត។ ហាម៉ាតជាបុព្វបុរសរបស់ពួករេកាប។+