ប្រវត្តិហេតុទី១
២៥ ដាវីឌនិងពួកអ្នកដឹកនាំកូនចៅលេវី បានចាត់ចែងកូនខ្លះរបស់អេសាភ ហេម៉ាន និងយេឌូថិន+ ឲ្យសរសើរតម្កើង*ព្រះដោយលេងពិណ ឆាប+ និងឧបករណ៍ភ្លេងមានខ្សែ។+ ពួកគេមានឈ្មោះដូចតទៅ៖ ២ ពីចំណោមកូនចៅអេសាភមាន សាកឺ យ៉ូសែប នេថានៀ និងអាសារីឡា។ ពួកគេនៅក្រោមការដឹកនាំរបស់អេសាភ ដែលប្រកាសទំនាយក្រោមការណែនាំរបស់ស្ដេច។ ៣ ពីចំណោមកូនចៅយេឌូថិន+មាន៦នាក់ គឺកេដាលៀ សេរ៉ាយ យេសេយ៉ា ស៊ីមម៉ាយ ហាសាបៀ និងម៉ាធីធា។+ ពួកគេនៅក្រោមការដឹកនាំរបស់យេឌូថិនជាអ្នកលេងពិណប្រកាសទំនាយ និងជាអ្នកច្រៀងថ្លែងអំណរគុណដល់ព្រះយេហូវ៉ា ព្រមទាំងសរសើរតម្កើងលោក។+ ៤ ពីចំណោមកូនហេម៉ាន+មាន ប៊ូកគៀ ម៉ាថានៀ អូសៀល សេប៊ូអែល យេរីម៉ូត ហាណានា ហាណាណៃ អេឡាយអាថា គីដាលថាយ រ៉ូម៉េមថាយអ៊ីសឺ យ៉ូសបេកាសា ម៉ាឡូថាយ ហូថឺ និងម៉ាហាស៊ីយ៉ាត។ ៥ ពួកគេទាំងអស់សុទ្ធតែជាកូនហេម៉ាន។ ហេម៉ានជាអ្នកទទួលការបើកបង្ហាញពីព្រះដើម្បីជួយណែនាំស្ដេច។ គាត់បានប្រកាសប្រសាសន៍របស់ព្រះពិត ដើម្បីលើកតម្កើងលោក។ ហេតុនេះ ព្រះពិតបានឲ្យហេម៉ានមានកូនប្រុស១៤នាក់ និងកូនស្រី៣នាក់។ ៦ ពួកគេទាំងនេះបំពេញភារកិច្ចច្រៀងនិងលេងពិណ គោះឆាប និងលេងឧបករណ៍ភ្លេងមានខ្សែ+នៅឯវិហាររបស់ព្រះយេហូវ៉ា ក្រោមការដឹកនាំរបស់ឪពុកពួកគេ។
រីឯអេសាភ យេឌូថិន និងហេម៉ានវិញ ពួកគេនៅក្រោមបង្គាប់របស់ស្ដេច។
៧ ពួកគេនិងបងប្អូនរបស់ពួកគេមានចំនួន២៨៨នាក់។ ពួកគេសុទ្ធតែជាអ្នកជំនាញខាងចម្រៀង ដែលបានទទួលការបង្ហាត់បង្រៀនឲ្យច្រៀងយ៉ាងពីរោះជូនព្រះយេហូវ៉ា។ ៨ ពួកគេចាប់ឆ្នោត+ដើម្បីទទួលមុខងាររៀងៗខ្លួន គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកស្ទាត់ជំនាញ ទាំងអ្នកមិនទាន់ស្ទាត់ជំនាញ។
៩ ឆ្នោតទី១ត្រូវលើយ៉ូសែប+ជាកូនអេសាភ ទី២ត្រូវលើកេដាលៀ+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ១០ ទី៣ត្រូវលើសាកឺ+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ១១ ទី៤ត្រូវលើអ៊ីសរ៉ាយ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ១២ ទី៥ត្រូវលើនេថានៀ+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ១៣ ទី៦ត្រូវលើប៊ូកគៀ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ១៤ ទី៧ត្រូវលើយេសារីឡា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ១៥ ទី៨ត្រូវលើយេសេយ៉ា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ១៦ ទី៩ត្រូវលើម៉ាថានៀ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ១៧ ទី១០ត្រូវលើស៊ីមម៉ាយ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ១៨ ទី១១ត្រូវលើអាសារ៉េល ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ១៩ ទី១២ត្រូវលើហាសាបៀ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ២០ ទី១៣ត្រូវលើស៊ូបាអែល+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ២១ ទី១៤ត្រូវលើម៉ាធីធា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ២២ ទី១៥ត្រូវលើយេរេម៉ូត ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ២៣ ទី១៦ត្រូវលើហាណានា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ២៤ ទី១៧ត្រូវលើយ៉ូសបេកាសា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ២៥ ទី១៨ត្រូវលើហាណាណៃ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ២៦ ទី១៩ត្រូវលើម៉ាឡូថាយ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ២៧ ទី២០ត្រូវលើអេឡាយអាថា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ២៨ ទី២១ត្រូវលើហូថឺ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ២៩ ទី២២ត្រូវលើគីដាលថាយ+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ៣០ ទី២៣ត្រូវលើម៉ាហាស៊ីយ៉ាត+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។ ៣១ ទី២៤ត្រូវលើរ៉ូម៉េមថាយអ៊ីសឺ+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។