សុភាសិត
៣០ នេះជាព័ត៌មានដ៏សំខាន់ដែលអេគើរជាកូនប្រុសរបស់យ៉ាកាបាននិយាយទៅកាន់អ៊ីតធាល និងយូខល។
២ ខ្ញុំជាមនុស្សល្ងង់ខ្លៅជាងគេទាំងអស់+
ហើយខ្ញុំគ្មានចំណេះដឹងដែលមនុស្សទូទៅគួរតែមានទេ។
៣ ខ្ញុំមិនទាន់មានប្រាជ្ញានៅឡើយ
ហើយខ្ញុំក៏គ្មានចំណេះដែលព្រះដ៏បរិសុទ្ធបំផុតបានផ្ដល់ឲ្យដែរ។
៤ តើអ្នកណាបានឡើងទៅស្ថានសួគ៌ រួចចុះមកវិញ?+
តើអ្នកណាបានប្រមូលខ្យល់ទុកក្នុងបាតដៃទាំងពីរ?
តើអ្នកណាបានខ្ចប់ទឹកទុកក្នុងសម្លៀកបំពាក់របស់គាត់?+
តើអ្នកណាបានកំណត់ព្រំប្រទល់ផែនដី?+
តើអ្នកដឹងទេថាគាត់ឈ្មោះអ្វី ហើយកូនរបស់គាត់ឈ្មោះអ្វី?
៦ កុំបន្ថែមអ្វីឲ្យសោះទៅលើប្រសាសន៍របស់លោក+
បើបន្ថែម លោកនឹងកែតម្រង់អ្នក
ហើយអ្នកឯទៀតនឹងដឹងថាអ្នកជាមនុស្សកុហក។
៧ ឱព្រះអើយ ខ្ញុំសុំអ្វីពីរយ៉ាងពីលោក។
មុនពេលខ្ញុំស្លាប់ សូមលោកមេត្តាធ្វើតាមសំណូមពររបស់ខ្ញុំផង។
៨ សូមដកពាក្យមិនពិតនិងពាក្យភូតភរចេញឲ្យឆ្ងាយពីខ្ញុំ+
សូមកុំឲ្យខ្ញុំក្រឬមានឡើយ
សូមឲ្យខ្ញុំមានត្រឹមតែអាហារដែលខ្ញុំត្រូវការប៉ុណ្ណោះ+
៩ ព្រោះបើខ្ញុំស្កប់ស្កល់ ខ្ញុំអាចនឹងលែងស្មោះត្រង់ចំពោះលោក ហើយតាំងនិយាយថា៖ «តើព្រះយេហូវ៉ាជានរណា?»+
ឬបើខ្ញុំក្រីក្រ ខ្ញុំអាចនឹងលួចគេ ហើយធ្វើឲ្យនាមព្រះរបស់ខ្ញុំត្រូវអាប់ឱន។
១០ កុំនិយាយបង្កាច់បង្ខូចអ្នកបម្រើ ប្រាប់ចៅហ្វាយរបស់គាត់ឡើយ។
បើអ្នកបង្កាច់បង្ខូចគាត់ នោះគាត់អាចដាក់បណ្ដាសាអ្នក ហើយអ្នកនឹងត្រូវគេរកឃើញថាមានកំហុស។+
១១ មានជំនាន់មួយដែលមនុស្សដាក់បណ្ដាសាឪពុករបស់ខ្លួន
ហើយមិនឲ្យពរដល់ម្ដាយទេ។+
១២ មានជំនាន់មួយដែលមនុស្សគិតថាខ្លួនឯងស្អាតបរិសុទ្ធ+
តែពួកគេមិនបានលាងជម្រះភាពកខ្វក់របស់ខ្លួនឡើយ។
១៣ មានជំនាន់មួយដែលមនុស្សមានភ្នែកអំណួត
ហើយពួកគេសម្លឹងមើលអ្នកឯទៀតដោយខ្ពើមរអើម!+
១៤ មានជំនាន់មួយដែលមនុស្សមានធ្មេញស្រួចប្រៀបដូចជាដាវ
ហើយមានថ្គាមដូចកាំបិតប្រហារជីវិត។
ពួកគេលេបត្របាក់មនុស្សទន់ទាបនៅផែនដី
និងមនុស្សទ័លក្រនៅក្នុងលោកា។+
១៥ ឈ្លើងមានកូនស្រីពីរនាក់ ពួកនាងស្រែកឡើងថា៖ «ឲ្យខ្ញុំ! ឲ្យខ្ញុំ!»។
មានអ្វីបីយ៉ាងដែលមិនចេះឆ្អែតឆ្អន់សោះ
ហើយមានដល់ទៅបួនផងដែលមិនពោលថា៖ «គ្រប់គ្រាន់!»ឡើយ
១៦ ពោលគឺផ្នូរ*+និងស្ត្រីអារ
ព្រមទាំងទឹកដីដែលស្ងួតហួតហែង
និងភ្លើងដែលមិនធ្លាប់ពោលថា៖ «គ្រប់គ្រាន់!»ឡើយ។
១៧ ភ្នែកដែលចំអកឲ្យឪពុក និងភ្នែកដែលមើលងាយបង្គាប់របស់ម្ដាយ+
នឹងត្រូវក្អែកនៅជ្រលងភ្នំចឹកគ្រាប់ភ្នែកនោះចេញ
ហើយឥន្ទ្រីស្ទាវនឹងស៊ីគ្រាប់ភ្នែកនោះ។+
១៨ មានអ្វីបីយ៉ាងដែលហួសពីសមត្ថភាពយល់ដឹងរបស់ខ្ញុំ*
ក៏មានដល់ទៅបួនផងដែលខ្ញុំមិនអាចយល់គឺ៖
១៩ ការហោះហើររបស់សត្វឥន្ទ្រីនៅលើមេឃ
ការលូនវាររបស់សត្វពស់នៅលើផ្ទាំងថ្ម
ការធ្វើដំណើររបស់សំពៅនៅមហាសមុទ្រ
និងការប្រព្រឹត្តរបស់បុរសជាមួយនឹងស្ត្រីវ័យក្មេង។
២០ នេះជាការប្រព្រឹត្តរបស់ស្ត្រីផិតក្បត់គឺ៖
នាងបរិភោគ រួចជូតមាត់។
បន្ទាប់មក នាងនិយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសទេ»។+
២១ មានអ្វីបីយ៉ាងដែលធ្វើឲ្យផែនដីញាប់ញ័រ
ក៏មានដល់ទៅបួនផងដែលផែនដីមិនអាចទ្រាំទ្របានគឺ៖
២២ ពេលខ្ញុំបម្រើឡើងធ្វើជាស្ដេច+
ពេលមនុស្សល្ងង់ខ្លៅ*មានអាហារច្រើនលើសលប់
២៣ ពេលស្ត្រីដែលគេស្អប់បែរជាបានប្ដី
ហើយពេលខ្ញុំបម្រើស្រីយកតំណែងរបស់ចៅហ្វាយស្រីខ្លួន។+
២៩ មានអ្វីបីយ៉ាងដែលបោះជំហានយ៉ាងអង់អាច
ក៏មានដល់ទៅបួនផងដែលធ្វើដំណើរទៅយ៉ាងស្វាហាប់គឺ៖
៣០ តោជាសត្វដែលខ្លាំងក្លាបំផុតក្នុងចំណោមសត្វសាហាវ
វាមិនដែលរាថយពីនរណាម្នាក់ឬអ្វីណាមួយឡើយ។+
៣១ ឆ្កែប្រមាញ់* ពពែឈ្មោល
និងស្ដេចដែលអមដោយកងទ័ព។