បទទំនួញ
א [អាល់ឡេហ្វ]
៤ មាសសុទ្ធដែលធ្លាប់តែភ្លឺបានប្រែទៅជាស្រអាប់ហើយ!+
ថ្មបរិសុទ្ធ+នៅរាត់រាយគ្រប់ជ្រុងផ្លូវ!+
ב [បេត]
២ រីឯកូនប្រុសនៃស៊ីយ៉ូនដែលធ្លាប់តែមានតម្លៃដូចមាសសុទ្ធ
ឥឡូវបែរជាត្រូវគេចាត់ទុកជាក្អមដី
ដែលជាស្នាដៃរបស់ជាងស្មូនទៅវិញ!
ג [គីមេល]
៣ សូម្បីតែឆ្កែព្រៃក៏នៅបំបៅកូនរបស់ពួកវាដែរ
ចុះម្ដេចបានជាកូនស្រីរបស់រាស្ត្រខ្ញុំ បែរជាមានចិត្តព្រៃផ្សៃ+ដូចសត្វអូទ្រីសនៅតំបន់ស្ងាត់ជ្រងំដូច្នេះ!+
ד [ដាលេត]
៤ កូនក្មេងដែលមិនទាន់ឈប់បៅ ស្រេកទឹករហូតដល់អណ្ដាតជាប់នឹងក្រអូមមាត់។
ក្មេងៗសុំទានអាហារ+ តែគ្មានអ្នកណាម្នាក់ឲ្យអ្វីដល់ពួកគេទេ។+
ה [ហេ]
៥ អស់អ្នកដែលធ្លាប់តែបរិភោគអាហារល្អៗ បែរជាដេកទាំងស្រេកឃ្លាននៅតាមផ្លូវ។+
ចំណែកឯអស់អ្នកដែលធ្លាប់តែស្លៀកសម្លៀកបំពាក់ប្រណីតៗ*+តាំងពីក្មេងមក បែរជាត្រូវដេកលើគំនរផេះទៅវិញ។
ו [វ៉ោ]
៦ ទោស*កូនស្រីរបស់រាស្ត្រខ្ញុំ គឺធ្ងន់ជាងទោសរបស់ក្រុងសូដុម+
ជាក្រុងដែលបានត្រូវបំផ្លាញចោលក្នុងមួយរំពេចហើយគ្មានអ្នកណាជួយនាងទេ។+
ז [ហ្សាយីន]
៧ ពួកណាសារីត+របស់នាងគឺស្អាតបរិសុទ្ធជាងព្រិល និងសជាងទឹកដោះ។
ពួកគេមានសាច់ឈាមភ្លឺថ្លាជាងត្បូង*ថ្លៃៗ។ ពួកគេប្រៀបដូចជាត្បូងកណ្ដៀងដែលបានត្រូវខាត់យ៉ាងភ្លឺ។
ח [ហេត]
៨ មុខរបស់ពួកគេបានទៅជាខ្មៅជាងម្រែងភ្លើងទៅទៀត។
នៅតាមផ្លូវគ្មានអ្នកណាមើលពួកគេស្គាល់ទេ។
ពួកគេសល់តែស្បែកដណ្ដប់ឆ្អឹង+ ហើយស្បែករបស់ពួកគេប្រៀបដូចជាឈើស្ងួត។
ט [ថេត]
៩ ពួកអ្នកដែលស្លាប់ដោយដាវប្រសើរជាងពួកអ្នកដែលស្លាប់ដោយការអត់ឃ្លាន+
ជាពួកអ្នកដែលអស់កម្លាំងរហិតរហៃ ដោយសារតែគ្មានអាហារបរិភោគ ប្រៀបដូចជាត្រូវគេចាក់ទម្លុះដោយដាវ។
י [យ៉ូដ]
១០ ពួកស្ត្រីដែលធ្លាប់តែមានចិត្តមេត្តាករុណា បែរជាស្ងោរកូនរបស់ខ្លួនបរិភោគ។+
កូនក្មេងទាំងនោះបានទៅជាអាហារ*របស់ពួកនាងក្នុងអំឡុងពេលដែលកូនស្រីរបស់រាស្ត្រខ្ញុំជួបអន្តរាយ។+
כ [កាប]
១១ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីក្រេវក្រោធរបស់លោក។
លោកបានចាក់កំហឹងរបស់លោកទាំងអស់ចេញមក។+
លោកបានបង្កាត់ភ្លើងដុតស៊ីយ៉ូនឲ្យឆេះអស់ទាំងគ្រឹះរបស់នាង។+
ל [ឡាមេត]
១២ បណ្ដាស្ដេចនៅផែនដីនិងមនុស្សគ្រប់គ្នាក្នុងស្រុកដែលសម្បូរភោគផល មិនជឿទេថា
ពួកខ្មាំងសត្រូវនឹងអាចទន្ទ្រានចូលទ្វារកំពែងក្រុងយេរូសាឡិមបាន។+
מ [មេម]
១៣ នេះកើតឡើងដោយសារតែអំពើខុសឆ្គងរបស់ពួកអ្នកប្រកាសទំនាយនិងកំហុសរបស់ពួកសង្ឃ+
ដែលបានសម្លាប់មនុស្សសុចរិតនៅក្នុងក្រុងនោះ។+
נ [នុន]
១៤ ពួកគេដើរចុះឡើងនៅតាមផ្លូវដូចមនុស្សខ្វាក់។+
ខ្លួនប្រាណពួកគេប្រឡាក់សុទ្ធតែឈាម+
បានជាគ្មានអ្នកណាហ៊ានប៉ះសម្លៀកបំពាក់របស់ពួកគេទេ។
ס [សាមេក]
១៥ ពួកគេស្រែកប្រាប់អ្នកឯទៀតថា៖ «ចេញឲ្យឆ្ងាយ! យើងស្មោកគ្រោក! ចេញឲ្យឆ្ងាយ! ចេញឲ្យឆ្ងាយ! កុំប៉ះយើងឲ្យសោះ!»
ព្រោះពួកគេគ្មានផ្ទះសម្បែង ហើយចេះតែដើរត្រុកៗ។
ប្រជាជាតិនានាបាននិយាយថា៖ «ពួកគេមិនអាចស្នាក់នៅជាមួយនឹងយើងបានទៀតឡើយ។+
פ [ភេ]
១៦ ព្រះយេហូវ៉ាបានធ្វើឲ្យពួកគេខ្ចាត់ខ្ចាយទៅ។+
លោកលែងពេញចិត្តនឹងពួកគេទៀត។
គ្មានអ្នកណាគោរពពួកសង្ឃ+ ឬពេញចិត្តពួកបុរសចាស់ទុំទៀតទេ»។+
ע [អាយីន]
១៧ យើងទន្ទឹងចាំមើលជំនួយរហូតដល់ស្រវាំងភ្នែក តែគ្មានអ្នកណាមកជួយយើងសោះ។+
យើងខំប្រឹងរកជំនួយពីប្រជាជាតិមួយដែលមិនអាចសង្គ្រោះយើងបានឡើយ។+
צ [សាដេ]
១៨ ពួកគេដេញប្រមាញ់យើងគ្រប់ជំហាន+ ហេតុនេះហើយបានជាយើងមិនអាចដើរក្នុងទីលានសាធារណៈបាន។
យើងជិតដល់ចុងបញ្ចប់ហើយ។ ថ្ងៃរបស់យើងបានមកដល់ទីបញ្ចប់ព្រោះយើងបានមកដល់ចុងបំផុត។
ק [ឃូហ្វ]
១៩ ពួកអ្នកដែលដេញតាមយើង ពួកគេលឿនជាងឥន្ទ្រីនៅលើមេឃទៅទៀត។+
ពួកគេប្រដេញយើងនៅតាមភ្នំ។ ពួកគេលបចាំសង្គ្រុបយើងនៅតំបន់ស្ងាត់ជ្រងំ។
ר [រ៉េស]
២០ អ្នកដែលព្រះយេហូវ៉ាបានរើសតាំង+ ប្រៀបដូចជាដង្ហើមរបស់យើងតែគាត់បានត្រូវជាប់ក្នុងរណ្ដៅធំរបស់ពួកគេ។+
យើងធ្លាប់និយាយទៅគាត់ថា៖ «បើមានលោកការពារយើង*នោះយើងប្រាកដជានឹងបានរស់នៅក្នុងចំណោមប្រជាជាតិនានា»។
ש [ស៊ីន]
២១ ឱកូនស្រីនៃអេដំ*+អើយ ចូរសប្បាយរីករាយឡើងនៅក្នុងស្រុកអ៊ូសជាស្រុកដែលអ្នកកំពុងរស់នៅ។
ប៉ុន្តែ អ្នកនឹងត្រូវផឹកពីពែងនោះដែរ+ រួចអ្នកនឹងស្រវឹង ហើយអាក្រាតកាយ។+
ת [ថាវ]
២២ ឱកូនស្រីនៃស៊ីយ៉ូនអើយ ទោសដែលអ្នកបានទទួលពីកំហុសរបស់អ្នកបានចប់សព្វគ្រប់ហើយ។
លោកនឹងមិនឲ្យអ្នកជាប់ជាឈ្លើយម្ដងទៀតឡើយ។+
ប៉ុន្តែកូនស្រីនៃអេដំអើយ លោកនឹងបែរមកពិចារណាពីកំហុសឆ្គងរបស់អ្នក។
លោកនឹងលាតត្រដាងកំហុសរបស់អ្នក។+