ហូសេ
២ «ចូរនិយាយទៅបងប្អូនប្រុសរបស់អ្នកថា៖ ‹ឱរាស្ត្រខ្ញុំអើយ!›។*+
ចូរនិយាយទៅកាន់បងប្អូនស្រីរបស់អ្នកថា៖ ‹ឱស្ត្រីដែលទទួលសេចក្ដីមេត្តាករុណាអើយ!›។*+
២ ចូរចោទប្រកាន់ម្ដាយអ្នក ចូរចោទប្រកាន់នាងទៅ
ព្រោះនាងមិនមែនជាប្រពន្ធខ្ញុំទេ+ ហើយខ្ញុំក៏មិនមែនជាប្ដីនាងដែរ។
នាងត្រូវបំបាត់ចោលអំពើពេស្យាចារចេញពីខ្លួននាង
និងអំពើផិតក្បត់ចេញពីដើមទ្រូងនាង។
៣ បើពុំនោះទេ ខ្ញុំនឹងយកសម្លៀកបំពាក់នាងចេញហើយធ្វើឲ្យនាងអាក្រាតដូចនៅថ្ងៃដែលនាងកើតមក
ថែមទាំងធ្វើឲ្យនាងដូចជាតំបន់ស្ងាត់ជ្រងំ
និងធ្វើឲ្យនាងដុនដាបទៅ ដូចជាទីហួតហែង
ហើយបណ្ដាលឲ្យនាងស្លាប់ដោយស្រេកទឹក។
៤ ខ្ញុំនឹងមិនបង្ហាញសេចក្ដីមេត្តាករុណាដល់កូនៗរបស់នាងទេ
ព្រោះពួកគេជាកូនដែលមកពីការប្រព្រឹត្តអំពើពេស្យាចារ។
៥ ម្ដាយរបស់ពួកគេបានប្រព្រឹត្តអំពើពេស្យាចារ។+
នាងដែលពពោះពួកគេ បានប្រព្រឹត្តអំពើដ៏គួរឲ្យខ្មាស+ ហើយនិយាយថា៖
‹ខ្ញុំនឹងទៅតាមពួកប្រុសស្នេហ៍របស់ខ្ញុំ+ជាពួកអ្នកដែលឲ្យអាហារនិងទឹកដល់ខ្ញុំ
ថែមទាំងផ្ដល់រោមចៀម ក្រណាត់សាច់ល្អ ប្រេង និងស្រាដល់ខ្ញុំទៀតផង›។
៦ ដូច្នេះ ខ្ញុំនឹងដាក់គុម្ពបន្លា រាំងផ្លូវនាង ហើយខ្ញុំនឹងដំឡើងរបងថ្ម បាំងផ្លូវនាង
ដើម្បីកុំឲ្យនាងអាចរកផ្លូវឃើញទៀត។
៧ នាងនឹងដេញតាមពួកប្រុសស្នេហ៍នាង តែនាងនឹងតាមពួកគេមិនទាន់ទេ។+
នាងនឹងស្វែងរកពួកគេ តែនាងនឹងរកពួកគេមិនឃើញឡើយ។
បន្ទាប់មក នាងនឹងនិយាយថា៖ ‹ខ្ញុំនឹងត្រឡប់ទៅរកប្ដីដើមរបស់ខ្ញុំវិញ+
ព្រោះកាលនោះខ្ញុំមានជីវិតប្រសើរជាងឥឡូវនេះ›។+
៨ នាងមិនបានទទួលស្គាល់ថា គឺជាខ្ញុំទេដែលបានឲ្យស្រូវ+ ស្រាថ្មីនិងប្រេងដល់នាង
គឺខ្ញុំដែលបានឲ្យមាសនិងប្រាក់ជាច្រើនដល់នាង
តែពួកគេបែរជាយកទៅប្រើសម្រាប់ព្រះបាលទៅវិញ។+
៩ ‹ហេតុនេះ នៅរដូវចម្រូត ខ្ញុំនឹងដកយកស្រូវរបស់ខ្ញុំវិញ
ហើយនៅរដូវធ្វើស្រា ខ្ញុំក៏នឹងយកស្រាថ្មីរបស់ខ្ញុំវិញដែរ។+
ឯរោមចៀមនិងក្រណាត់សាច់ល្អដែលនាងបិទបាំងកាយខ្ញុំនឹងកញ្ឆក់យកមកវិញ។
១០ ខ្ញុំនឹងបើកបង្ហាញកេរ្តិ៍ខ្មាសរបស់នាង ឲ្យពួកប្រុសស្នេហ៍នាងឃើញ
ហើយគ្មានអ្នកណាម្នាក់ នឹងជួយនាងឲ្យរួចពីដៃខ្ញុំឡើយ។+
១១ ខ្ញុំនឹងធ្វើឲ្យនាងលែងមានអំណរទៀត
ហើយខ្ញុំនឹងបំបាត់ចោលពិធីបុណ្យរបស់នាង+ គឺបុណ្យចូលខែថ្មីបុណ្យថ្ងៃឈប់សម្រាក និងបុណ្យឯទៀតទាំងអស់។
១២ ចំណែកដើមទំពាំងបាយជូរនិងដើមល្វារបស់នាងវិញ ខ្ញុំនឹងធ្វើឲ្យខូចអស់។ ព្រោះនាងបាននិយាយអំពីដើមទាំងនោះថា៖
«នេះជាប្រាក់ឈ្នួលដែលពួកប្រុសស្នេហ៍ខ្ញុំបានឲ្យដល់ខ្ញុំ»។
ខ្ញុំនឹងធ្វើឲ្យដើមទាំងនោះទៅជាព្រៃស្ដុក ហើយឲ្យសត្វព្រៃមកស៊ីបំផ្លាញអស់។
១៣ ខ្ញុំនឹងឲ្យនាងទទួលខុសត្រូវ ចំពោះថ្ងៃដែលនាងបានជូនគ្រឿងបូជាដល់ព្រះបាល+
និងថ្ងៃដែលនាងតុបតែងខ្លួនដោយពាក់ក្រវិលនិងគ្រឿងលម្អឯទៀតហើយដេញតាមពួកប្រុសស្នេហ៍នាង
នាងបានបំភ្លេចខ្ញុំហើយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៤ ‹ដូច្នេះ ខ្ញុំនឹងនិយាយទាក់ទាញនាង ខ្ញុំនឹងនាំនាងទៅតំបន់ស្ងាត់ជ្រងំ
ហើយនិយាយផ្អែមល្ហែមដើម្បីលួងលោមចិត្តនាង។
១៥ ខ្ញុំនឹងប្រគល់ចម្ការទំពាំងបាយជូរដល់នាងវិញ ចាប់តាំងពីគ្រានោះរហូតតទៅ+
ព្រមទាំងប្រគល់ជ្រលង*អាគ័រ+ជាខ្លោងទ្វារឲ្យនាងចូលទៅរកសេចក្ដីសង្ឃឹមផងដែរ។
នាងនឹងតបឆ្លើយមកខ្ញុំដូចកាលនាងនៅវ័យក្មេង
គឺដូចនៅគ្រាដែលនាងចេញពីស្រុកអេហ្ស៊ីប›។+
១៦ ព្រះយេហូវ៉ាប្រកាសថា៖ ‹នៅថ្ងៃនោះឯង
អ្នកនឹងលែងហៅខ្ញុំថាលោកម្ចាស់*ទៀតហើយ តែហៅខ្ញុំថាលោកប្ដីវិញ›។
១៧ ‹ខ្ញុំនឹងបំបាត់ឈ្មោះរូបនានានៃព្រះបាល ចេញពីមាត់នាង+
ហើយនាងនឹងលែងនឹកចាំឈ្មោះព្រះទាំងនោះទៀត។+
១៨ ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងដើម្បីជាប្រយោជន៍ដល់រាស្ត្រខ្ញុំ គឺធ្វើកិច្ចព្រមព្រៀងជាមួយនឹងសត្វព្រៃនៅឯវាល+
ព្រមទាំងជាមួយនឹងសត្វស្លាបនៅលើមេឃនិងសត្វលូនវារនៅលើដី។+
ខ្ញុំនឹងបំបាត់ចោល ធ្នូ ដាវ និងសង្គ្រាមឲ្យអស់ពីក្នុងស្រុក+
ហើយខ្ញុំនឹងឲ្យរាស្ត្រខ្ញុំរស់នៅដោយសុខសាន្ត។+
១៩ ខ្ញុំនឹងយកអ្នកធ្វើជាប្រពន្ធរបស់ខ្ញុំជារៀងរហូត។
ខ្ញុំសន្យាថាខ្ញុំនឹងប្រព្រឹត្តចំពោះអ្នកដោយសេចក្ដីសុចរិតយុត្តិធម៌
ដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងដោយសេចក្ដីមេត្តាករុណា។+
២០ ខ្ញុំសន្យាថានឹងស្មោះត្រង់ចំពោះអ្នក
ហើយអ្នកនឹងស្គាល់ខ្ញុំយ៉ាងច្បាស់ គឺខ្ញុំជាយេហូវ៉ា›។+
២១ ព្រះយេហូវ៉ាប្រកាសថា៖ ‹នៅថ្ងៃនោះ ខ្ញុំនឹងឆ្លើយតប
គឺខ្ញុំនឹងធ្វើតាមសំណូមពររបស់មេឃ
ហើយមេឃនឹងធ្វើតាមសំណូមរបស់ផែនដី។+
២២ ផែនដីនឹងធ្វើតាមសំណូមពររបស់ភោគផលជាស្រូវ ស្រាថ្មី និងប្រេង