-
ដំណើរចាកចេញ ១៣:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ពេលផារ៉ូបណ្ដេញបណ្ដាជនចេញទៅ ព្រះមិនបាននាំពួកគេទៅតាមផ្លូវកាត់តាមស្រុកភីលីស្ទីនទេ ទោះជាទៅតាមផ្លូវនោះជិតជាងក៏ដោយ។ ពីព្រោះព្រះបានមានប្រសាសន៍ថា៖ «ក្រែងលោបណ្ដាជនប្ដូរគំនិតពេលជួបនឹងសង្គ្រាម ហើយត្រឡប់ទៅស្រុកអេហ្ស៊ីបវិញ»។ ១៨ ដូច្នេះ ព្រះបានធ្វើឲ្យបណ្ដាជនដើរវាងតាមផ្លូវទៅតំបន់ស្ងាត់ជ្រងំក្បែរសមុទ្រក្រហម។+ កាលជនជាតិអ៊ីស្រាអែលធ្វើដំណើរចេញពីស្រុកអេហ្ស៊ីបនោះ ពួកគេធ្វើដំណើរជាក្រុមៗដោយមានរបៀបរៀបរយដូចជាកងទ័ពដ៏ធំ។
-