-
ច្បាប់លេវី ៧:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ «‹អ្នករាល់គ្នាមិនត្រូវបរិភោគឈាម+ជាដាច់ខាត មិនថាជាឈាមសត្វស្លាបឬឈាមសត្វឯទៀតឡើយ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក្ដី។
-
-
សាំយូអែលទី១ ១៤:៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ ពេលនោះមានគេប្រាប់សុលថា៖ «មើលហ្ន៎! ទាហានជនជាតិអ៊ីស្រាអែលកំពុងធ្វើខុសនឹងព្រះយេហូវ៉ា ដោយសារពួកគេបរិភោគសាច់ដែលមានឈាម»។+ នោះសុលនិយាយថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះ។ ចូរប្រមៀលថ្មធំមួយមកឲ្យខ្ញុំភ្លាម»។
-
-
សកម្មភាព ១៥:២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ ចូរជៀសវាងជាដាច់ខាតពីអ្វីៗដែលទាក់ទងនឹងការគោរពបូជារូបព្រះ+ ហើយជៀសវាងពីឈាម+ ពីសាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក*+ និងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។*+ ប្រសិនបើអ្នករាល់គ្នាជៀសវាងដោយប្រុងប្រយ័ត្នពីការទាំងនេះ នោះអ្នករាល់គ្នានឹងបានសុខសប្បាយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ!»។
-