-
ច្បាប់លេវី ២០:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ «‹ស្ដីអំពីអំពើផិតក្បត់ មានច្បាប់ដូចតទៅ៖ បើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធរបស់អ្នកឯទៀត បុរសនិងស្ត្រីនោះត្រូវស្លាប់ជាមិនខាន។+
-
-
ការបំភ្លឺច្បាប់ ២២:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «បើគេឃើញបុរសម្នាក់កំពុងរួមដំណេកជាមួយនឹងប្រពន្ធអ្នកឯទៀត នោះត្រូវសម្លាប់ពួកគេទាំងពីរនាក់ចោលកុំខាន។+ យ៉ាងនេះ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមប្រជាជាតិអ៊ីស្រាអែល។
-
-
សុភាសិត ៦:២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ អ្នកណាដែលរួមដំណេកជាមួយនឹងប្រពន្ធរបស់អ្នកឯទៀត ក៏ដូចគ្នាដែរ
គឺអ្នកណាដែលប៉ះពាល់នាង នឹងជាប់ទោសជាមិនខាន។+
-
-
កូរិនថូសទី១ ៦:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ចុះតើអ្នករាល់គ្នាមិនដឹងទេឬថា មនុស្សមិនសុចរិតនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌ក?+ កុំច្រឡំឲ្យសោះ!* អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ អ្នកដែលគោរពបូជារូបព្រះ+ អ្នកផិតក្បត់+ បុរសដែលសុខចិត្តបម្រើបុរសឯទៀតខាងផ្លូវភេទ+ បុរសដែលរួមដំណេកជាមួយនឹងបុរសឯទៀត+ ១០ ពួកចោរ មនុស្សលោភលន់+ អ្នកប្រមឹកស្រា+ អ្នកជេរប្រមាថ និងអ្នកគំរាមយកទ្រព្យ នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ។+
-