២០ ពេលណាអូមីឮដូច្នោះ នាងនិយាយទៅកូនប្រសាថា៖ «សូមឲ្យគាត់ទទួលពរពីព្រះយេហូវ៉ា ជាព្រះដែលតែងតែមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សរស់និងមនុស្សស្លាប់»។+ ណាអូមីនិយាយថែមទៀតថា៖ «គាត់ជាសាច់ញាតិរបស់យើង+ ហើយក៏ជាអ្នកដែលមានសិទ្ធិលោះយើងដែរ»។+