រូថ
២ ណាអូមីមានសាច់ញាតិខាងប្ដីម្នាក់ឈ្មោះបូអូស។+ គាត់ជាអ្នកមានស្តុកស្តម្ភ ហើយគាត់ជាសាច់ញាតិរបស់អេលីម៉ាឡេក។
២ រូថជាជនជាតិម៉ូអាប់និយាយទៅណាអូមីថា៖ «សូមអ្នកម្ដាយឲ្យខ្ញុំទៅស្រែផ្សេងៗ ដើម្បីប្រមូលស្រូវដែលនៅសល់+ពីក្រោយគេ តាមដែលគេមេត្តាចំពោះខ្ញុំ»។ ដូច្នេះ ណាអូមីប្រាប់រូថថា៖ «ទៅចុះកូនស្រី»។ ៣ រូថក៏ចេញទៅឯស្រែ ហើយប្រមូលស្រូវតាមក្រោយពួកអ្នកច្រូតកាត់។ ប៉ុន្តែ ចៃដន្យនាងបានប្រមូលស្រូវ ចំស្រែមួយរបស់បូអូស+ដែលជាសាច់ញាតិរបស់អេលីម៉ាឡេក។+ ៤ ពេលនោះបូអូសមកពីក្រុងបេថ្លេហិមវិញ គាត់ទៅឯស្រែ ហើយនិយាយទៅពួកអ្នកច្រូតកាត់ថា៖ «សូមព្រះយេហូវ៉ានៅជាមួយនឹងអ្នករាល់គ្នា»។ ពួកគេតបវិញថា៖ «សូមព្រះយេហូវ៉ាឲ្យពរលោក»។
៥ រួចមក បូអូសសួរយុវជនដែលមើលការខុសត្រូវលើពួកអ្នកច្រូតកាត់ថា៖ «តើនាងនោះជាកូនចៅអ្នកណា?»។ ៦ យុវជននោះឆ្លើយថា៖ «នាងនោះជាជនជាតិម៉ូអាប់+ នាងមកពីស្រុកម៉ូអាប់ជាមួយនឹងណាអូមី។+ ៧ នាងបានសុំថា៖ ‹សូមឲ្យខ្ញុំដើរតាមក្រោយពួកអ្នកច្រូតកាត់ ហើយប្រមូលស្រូវដែលនៅសល់*+ផង›។ នាងបានមកតាំងពីព្រឹក ហើយប្រមូលរហូតដល់ពេលនេះ។ នាងសម្រាកតែមួយស្របក់ប៉ុណ្ណោះ»។
៨ បន្ទាប់មក បូអូសនិយាយទៅកាន់រូថថា៖ «កូនស្រីអើយ សូមស្ដាប់ខ្ញុំ! កុំទៅប្រមូលផលនៅស្រែណាឬកន្លែងណាទៀតឡើយ។ ចូររើសស្រូវនៅជិតពួកនារីៗដែលធ្វើការឲ្យខ្ញុំចុះ។+ ៩ ចូរនាងចាំមើល បើឃើញពួកនារីទៅច្រូតនៅកន្លែងណា នាងទៅកន្លែងនោះដែរទៅ។ ខ្ញុំបានបង្គាប់ពួកយុវជនមិនឲ្យធ្វើបាបនាងឡើយ។ ពេលនាងស្រេកទឹក នាងអាចទៅផឹកទឹកក្នុងក្អមដែលពួកគេបានដងទុក»។
១០ ឮដូច្នោះ នាងក៏ក្រាបក្បាលដល់ដី ហើយនិយាយទៅគាត់ថា៖ «ហេតុអ្វីបានជាលោកអាណិតមេត្តា ហើយយកចិត្តទុកដាក់ចំពោះខ្ញុំដែលជាជនបរទេសដូច្នេះ?»។+ ១១ បូអូសតបថា៖ «ខ្ញុំបានឮរឿងទាំងអស់របស់នាង និងការទាំងប៉ុន្មានដែលនាងបានធ្វើចំពោះម្ដាយក្មេក ក្រោយពីប្ដីនាងស្លាប់។ នាងបានចាកចេញពីឪពុកម្ដាយ និងពីស្រុកកំណើត ហើយមករស់នៅជាមួយនឹងប្រជាជាតិដែលនាងមិនធ្លាប់ស្គាល់ពីមុន។+ ១២ សូមព្រះយេហូវ៉ាផ្ដល់រង្វាន់ដល់នាងស្របតាមការប្រព្រឹត្តរបស់នាង+ ហើយសូមព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលឲ្យពរជាបរិបូរដល់នាង ដោយសារនាងបានមកជ្រកក្រោមស្លាបរបស់លោក»។+ ១៣ នាងនិយាយថា៖ «សូមឲ្យខ្ញុំបន្តទទួលក្ដីមេត្តាពីលោកម្ចាស់ ព្រោះលោកបានសម្រាលទុក្ខខ្ញុំ និងលើកទឹកចិត្តខ្ញុំដូចខ្ញុំជាអ្នកបម្រើលោក ទោះជាតាមពិតខ្ញុំមិនមែនជាអ្នកបម្រើលោកក៏ដោយ»។
១៤ លុះដល់ពេលបរិភោគអាហារ បូអូសនិយាយទៅរូថថា៖ «សូមនាងមកទីនេះ មកបរិភោគនំប៉័ង ហើយជ្រលក់ក្នុងទឹកខ្មេះនេះចុះ»។ ដូច្នេះ នាងក៏មកអង្គុយក្បែរពួកអ្នកច្រូតកាត់ រួចបូអូសហុចលាជខ្លះទៅឲ្យនាង។ នាងបរិភោគរហូតដល់ឆ្អែត ថែមទាំងនៅសល់អាហារខ្លះទៀតផង។ ១៥ ពេលនាងក្រោកឡើងទៅប្រមូលស្រូវ+ បូអូសបញ្ជាពួកយុវជនថា៖ «ចូរឲ្យនាងប្រមូលទាំងផលចម្រូតដែលជ្រុះ*ផង កុំធ្វើបាបនាងឡើយ។+ ១៦ ម្យ៉ាងទៀត អ្នកគួរហូតស្រូវខ្លះពីកណ្ដាប់ទុកឲ្យនាងរើសផង ហើយកុំថាអ្វីឲ្យនាងឡើយ»។
១៧ ដូច្នេះ នាងបន្តប្រមូលស្រូវក្នុងស្រែរហូតដល់ល្ងាច។+ រួចនាងយកស្រូវដែលនាងបានប្រមូលទាំងអស់ទៅបោក ហើយបានប្រហែលមួយអេហ្វា។* ១៨ រួចមក នាងយកស្រូវត្រឡប់ទៅក្រុងវិញ ហើយបង្ហាញម្ដាយក្មេក។ នាងថែមទាំងយកអាហារដែលនាងបានទុក+ក្រោយនាងបរិភោគឆ្អែត មកជូនម្ដាយក្មេកពិសាទៀតផង។
១៩ បន្ទាប់មក ម្ដាយក្មេកសួររូថថា៖ «ថ្ងៃនេះ តើកូនទៅប្រមូលស្រូវនៅឯណា? ហើយតើកូនធ្វើការនៅកន្លែងណា? សូមឲ្យអ្នកដែលបង្ហាញចិត្តសប្បុរសចំពោះកូនបានទទួលពរ»។+ រូថប្រាប់ម្ដាយក្មេកថា៖ «ថ្ងៃនេះខ្ញុំបានប្រមូលស្រូវក្នុងស្រែរបស់បូអូស»។ ២០ ពេលណាអូមីឮដូច្នោះ នាងនិយាយទៅកូនប្រសាថា៖ «សូមឲ្យគាត់ទទួលពរពីព្រះយេហូវ៉ា ជាព្រះដែលតែងតែមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សរស់និងមនុស្សស្លាប់»។+ ណាអូមីនិយាយថែមទៀតថា៖ «គាត់ជាសាច់ញាតិរបស់យើង+ ហើយក៏ជាអ្នកដែលមានសិទ្ធិលោះយើងដែរ»។+ ២១ នាងរូថនិយាយថា៖ «គាត់បានប្រាប់ខ្ញុំទៀតថា៖ ‹សូមធ្វើការនៅជិតពួកអ្នកចម្រូតរបស់ខ្ញុំ រហូតដល់ផុតរដូវច្រូតកាត់›»។+ ២២ ណាអូមីក៏និយាយទៅរូថជាកូនប្រសាថា៖ «ល្អហើយកូនស្រី ដែលកូនទៅធ្វើការនៅជិតពួកនារីៗក្នុងស្រែរបស់គាត់ ជាជាងទៅធ្វើការក្នុងស្រែរបស់អ្នកឯទៀត ក្រែងលោគេធ្វើបាបកូន»។
២៣ ដូច្នេះ រូថក៏ធ្វើការនៅជិតពួកនារីៗរបស់បូអូស រហូតដល់ផុតរដូវច្រូតស្រូវបាលី+និងស្រូវសាលី។ នាងបន្តរស់នៅជាមួយនឹងម្ដាយក្មេករហូតតទៅ។+