បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ៣១:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ សុល​ប្រាប់​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​ចូរ​ដក​ដាវ​សម្លាប់​ខ្ញុំ​មក ដើម្បី​កុំ​ឲ្យ​ជន​ជាតិ​ដទៃ*+ធ្វើ​ទារុណកម្ម​ខ្ញុំ ហើយ​សម្លាប់​ខ្ញុំ​»។ ប៉ុន្តែ អ្នក​កាន់​គ្រឿង​ចម្បាំង​មិន​ហ៊ាន​លើក​ដៃ​សម្លាប់​សុល​ទេ ព្រោះ​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ សុល​ដក​ដាវ ហើយ​ផ្ដួល​ខ្លួន​ពី​លើ​ដាវ​នោះ។+

  • បណ្ដាស្ដេចទី១ ១៦:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ រួច​ដណ្ដើម​យក​ក្រុង​នោះ ពេល​ស៊ីមរី​ឃើញ​ដូច្នោះ គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​រឹង​មាំ​ក្នុង​វិមាន​ស្ដេច ហើយ​ដុត​វិមាន​នោះ រួច​គាត់​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ។+

  • ចម្រៀងសរសើរព្រះ ៥:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ប៉ុន្តែ ព្រះ​នឹង​ប្រកាស​ថា​ពួក​គេ​មាន​ទោស

      គម្រោង​ការ​របស់​ពួក​គេ​នឹង​នាំ​អន្តរាយ​មក​លើ​ពួក​គេ​វិញ។+

      សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្ដេញ​ចេញ ដោយ​សារ​ពួក​គេ​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន

      និង​ដោយ​សារ​ពួក​គេ​បាន​បះ​បោរ​ប្រឆាំង​លោក។

  • ចម្រៀងសរសើរព្រះ ៥៥:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ប៉ុន្តែ ព្រះ​នឹង​បញ្ជូន​មនុស្ស​ទុច្ចរិត​ទៅ​ក្នុង​រណ្ដៅ​ជ្រៅ​បំផុត+

      អ្នក​ដែល​សម្លាប់​គេ​និង​ជន​បោក​បញ្ឆោត​នឹង​រស់​មិន​ដល់​ពាក់​កណ្ដាល​ជីវិត​ទេ។+

      រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ទុក​ចិត្ត​លោក។

  • ម៉ាថាយ ២៧:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ពេល​យូដាស​ដែល​ជា​អ្នក​ក្បត់​លោក បាន​ឃើញ​ថា​លោក​ត្រូវ​គេ​កាត់​ទោស​ហើយ នោះ​គាត់​ស្ដាយ​ក្រោយ ក៏​បាន​យក​៣០​កាក់​ធ្វើ​ពី​ប្រាក់​ទៅ​ប្រគល់​ឲ្យ​ពួក​សង្ឃ​នាយក​និង​ពួក​អ្នក​ចាស់​ទុំ​វិញ+

  • ម៉ាថាយ ២៧:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ដូច្នេះ គាត់​បោះ​កាក់​ប្រាក់​ទាំង​នោះ​ទៅ​ក្នុង​វិហារ រួច​បាន​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។+

  • សកម្មភាព ១:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ (​ម្ល៉ោះ​ហើយ បុរស​នេះ​ឯង​បាន​យក​ប្រាក់​ឈ្នួល​ពី​អំពើ​ទុច្ចរិត​ទៅ​ទិញ​វាល​មួយ+ ហើយ​គាត់​បាន​ធ្លាក់​ក្បាល​ចុះ​ក្រោម បែក​ពោះ​ធ្លាយ​ពោះ​វៀន​ចេញ​មក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក