-
ប្រវត្តិហេតុទី១ ២១:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ពេលដាវីឌងើបមុខឡើង គាត់បានឃើញទេវតារបស់ព្រះយេហូវ៉ាឈរនៅចន្លោះមេឃនិងផែនដី ដោយកាន់ដាវ+តម្រង់ទៅក្រុងយេរូសាឡិម។ ភ្លាមនោះ ទាំងដាវីឌទាំងពួកបុរសចាស់ទុំដែលបានស្លៀកបាវ+ ក៏ផ្ដួលខ្លួនក្រាបមុខដល់ដី។+ ១៧ រួចមក ដាវីឌនិយាយទៅកាន់ព្រះពិតថា៖ «គឺខ្ញុំទេ ជាអ្នកចាត់គេឲ្យធ្វើជំរឿនបណ្ដាជន។ គឺជាខ្ញុំដែលបានប្រព្រឹត្តអំពើខុសឆ្គង។ គឺខ្ញុំទេដែលជាអ្នកធ្វើខុស+ ចំណែកចៀមទាំងនេះដែលជារាស្ត្ររបស់លោក ពួកគេមិនបានធ្វើអ្វីខុសទេ។ ឱព្រះយេហូវ៉ាអើយ! សូមលោកដាក់ទោសខ្ញុំ និងពូជពង្សរបស់ខ្ញុំចុះ។ ប៉ុន្តែសូមកុំឲ្យរាស្ត្ររបស់លោកជួបអន្តរាយឡើយ»។+
-