-
ការបំភ្លឺច្បាប់ ១២:៣០, ៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ ក្រោយពីលោកធ្វើដូច្នោះហើយ ចូរអ្នករាល់គ្នាប្រយ័ត្នកុំដើរតាមគន្លងរបស់ពួកគេក្រែងលោធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេ។ អ្នករាល់គ្នាមិនត្រូវសួរនាំអំពីព្រះរបស់ពួកគេថា៖ ‹តើប្រជាជាតិទាំងនេះមានទម្លាប់បម្រើព្រះរបស់ពួកគេដូចម្ដេចទៅ? ខ្ញុំចង់ដឹងដើម្បីធ្វើតាមដែរ›។+ ៣១ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេជាដាច់ខាត ព្រោះប្រជាជាតិទាំងនោះមានការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមសព្វបែបយ៉ាង ក្នុងការគោរពបូជាព្រះរបស់ពួកគេ។ ពួកគេថែមទាំងដុតកូនប្រុសកូនស្រីខ្លួនជូនព្រះទាំងនោះទៀតផង។ ទង្វើទាំងនោះ ព្រះយេហូវ៉ាស្អប់ខ្លាំងណាស់។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវធ្វើដូច្នោះចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឡើយ។+
-
-
ប្រវត្តិហេតុទី២ ៣៦:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ រីឯបណ្ដាសង្ឃនាយកនិងបណ្ដាជនទាំងអស់ ពួកគេកាន់តែប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះថែមទៀត។ ពួកគេបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមតាមប្រជាជាតិនានា ថែមទាំងបន្ទាបបន្ថោកវិហារព្រះយេហូវ៉ា+ក្នុងក្រុងយេរូសាឡិមទៀតផង គឺជាវិហារដែលលោកបានញែកជាបរិសុទ្ធ។
-
-
អេសេគាល ១៦:៥១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥១ «‹ឯក្រុងសាម៉ារី+ដែលជាបងស្រីអ្នកវិញ ទោះជានាងប្រព្រឹត្តអំពើខុសឆ្គងច្រើនក្ដី ក៏មិនស្មើនឹងពាក់កណ្ដាលអំពើខុសឆ្គងរបស់អ្នកដែរ។ អ្នកចេះតែប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមច្រើនដល់ម្ល៉េះ បានជាមើលទៅបងស្រីនិងប្អូនស្រីរបស់អ្នកហាក់ដូចជាមិនបានធ្វើខុសសោះ។+
-