-
បណ្ដាស្ដេចទី២ ២១:២-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ គាត់បានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត គឺអំពើដ៏គួរឲ្យស្អប់ខ្ពើម តាមប្រជាជាតិនានា+ដែលព្រះយេហូវ៉ាបានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល។+ ៣ គាត់បានសង់ទីខ្ពស់ពិសិដ្ឋនៅកន្លែងផ្សេងៗឡើងវិញ គឺជាទីខ្ពស់ដែលហេសេគាឪពុកគាត់បានបំផ្លាញចោល។+ គាត់ក៏បានសង់ទីបូជាសម្រាប់ព្រះបាល ហើយធ្វើបង្គោលឈើពិសិដ្ឋ*+ ដូចអាហាប់ជាស្ដេចស្រុកអ៊ីស្រាអែលបានធ្វើដែរ។+ គាត់ថែមទាំងបានក្រាបគោរពចំពោះផ្កាយទាំងប៉ុន្មាននៅលើមេឃទៀតផង។+ ៤ គាត់ក៏បានសង់ទីបូជាផ្សេងៗនៅក្នុងវិហារព្រះយេហូវ៉ា+ ជាកន្លែងដែលព្រះយេហូវ៉ាធ្លាប់មានប្រសាសន៍ថា៖ «ក្រុងយេរូសាឡិមជាតំណាងនាមខ្ញុំ»។+ ៥ លើសពីនេះទៅទៀត គាត់បានសង់ទីបូជាផ្សេងៗសម្រាប់គោរពបូជាដល់ផ្កាយទាំងប៉ុន្មាននៅលើមេឃ+ ក្នុងទីធ្លាទាំងពីរនៃវិហារព្រះយេហូវ៉ា។+ ៦ មិនត្រឹមតែប៉ុណ្ណោះ គាត់បានដុតកូនជូនជាគ្រឿងបូជា ថែមទាំងប្រើវេទមន្ត មើលប្រផ្នូល+ ហើយតែងតាំងគ្រូខាបនិងគ្រូទាយទៀតផង។+ គាត់បានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើនក្រៃលែងនៅចំពោះព្រះយេហូវ៉ា ហើយនេះបានធ្វើឲ្យលោកខឹងជាខ្លាំង។
-