-
អ្នកសម្រេចក្ដី ២:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ រាល់ដងដែលព្រះយេហូវ៉ាតែងតាំងអ្នកសម្រេចក្ដីណាម្នាក់សម្រាប់ពួកគេ+ ព្រះយេហូវ៉ាតែងនៅជាមួយនឹងអ្នកនោះ ហើយសង្គ្រោះពួកគេពីកណ្ដាប់ដៃរបស់ពួកសត្រូវ រហូតដល់អស់មួយជីវិតរបស់អ្នកសម្រេចក្ដីនោះ ព្រោះព្រះយេហូវ៉ាអាណិតអាសូរ*ពួកគេ។+ នេះដោយសារពួកគេស្រែកថ្ងូរ ព្រោះតែពួកសត្រូវសង្កត់សង្កិន+និងធ្វើបាបពួកគេយ៉ាងសាហាវ។
-
-
អ្នកសម្រេចក្ដី ៣:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ រួចជនជាតិអ៊ីស្រាអែលអង្វរសុំព្រះយេហូវ៉ាឲ្យជួយពួកគេ។+ ព្រះយេហូវ៉ាក៏តែងតាំងអ៊ីហឺតឲ្យជួយសង្គ្រោះពួកគេ។+ អ៊ីហឺត+ជាកូនប្រុសកេរ៉ាពីកុលសម្ព័ន្ធបេនយ៉ាមីន+ គាត់ជាមនុស្សដែលប្រើដៃឆ្វេង។+ ក្រោយមក ជនជាតិអ៊ីស្រាអែលឲ្យគាត់យកសួយអាករទៅជូនអេកឡូនដែលជាស្ដេចស្រុកម៉ូអាប់។
-
-
បណ្ដាស្ដេចទី២ ១៣:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ លុះក្រោយមក យេហូអាហាសបានអង្វរសុំសេចក្ដីមេត្តាពីព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្ដាប់តាមការអង្វរសុំរបស់គាត់ ព្រោះលោកបានឃើញថាស្ដេចស្រុកស៊ីរីបានជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែល។+ ៥ ព្រះយេហូវ៉ាក៏ឲ្យមានអ្នកសង្គ្រោះម្នាក់+ដើម្បីរំដោះជនជាតិអ៊ីស្រាអែលពីកណ្ដាប់ដៃពួកស៊ីរី។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរស់នៅដោយសុខសាន្តដូចគ្រាមុន។
-