-
សាំយូអែលទី១ ២៦:៨-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ឃើញដូច្នេះ អាប៊ីសាយនិយាយទៅដាវីឌថា៖ «ថ្ងៃនេះ ព្រះបានប្រគល់សត្រូវមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។+ ដូច្នេះ សូមឲ្យខ្ញុំយកលំពែងចាក់ទម្លុះគាត់ម្ដងឲ្យស្លាប់ទៅ មិនចាំបាច់ចាក់ពីរដងទេ»។ ៩ ក៏ប៉ុន្តែ ដាវីឌនិយាយទៅអាប៊ីសាយថា៖ «កុំធ្វើអាក្រក់ចំពោះលោកឡើយ។ តើអ្នកដែលលើកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានរើសតាំង+ នឹងគ្មានទោសឬ?»។+ ១០ ដាវីឌនិយាយបន្តទៀតថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដ៏មានជីវិតរស់នៅថា ព្រះយេហូវ៉ានឹងសម្លាប់លោកដោយផ្ទាល់+ ឬលោកនឹងអស់ជីវិតដូចមនុស្សទូទៅដែរ+ ឬលោកនឹងស្លាប់ក្នុងសមរភូមិ។+
-
-
ចម្រៀងសរសើរព្រះ ៣៧:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
កុំក្ដៅក្រហាយពេលដែលអ្នកណាម្នាក់បានសម្រេចផែនការអាក្រក់របស់ខ្លួន។+
-