-
អេសេគាល ២៣:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ នាងបងឈ្មោះអូហូឡា* ឯនាងប្អូនឈ្មោះអូហូលីបា។* ពួកនាងបានក្លាយជារបស់ខ្ញុំ ហើយបង្កើតកូនប្រុសកូនស្រីឲ្យខ្ញុំ។ អូហូឡាសំដៅលើក្រុងសាម៉ារី+ និងអូហូលីបាសំដៅលើក្រុងយេរូសាឡិម។
៥ «កាលអូហូឡានៅជារបស់ខ្ញុំនៅឡើយ នាងក៏បានប្រព្រឹត្តអំពើពេស្យាចារ។+ នាងបានត្រេកត្រអាលជាមួយនឹងគូស្នេហ៍នាង+ដែលជាអ្នកជិតខាង ពោលគឺពួកអាស៊ីរី។+
-
-
អេសេគាល ២៣:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ដូច្នេះ ខ្ញុំបានប្រគល់នាងទៅក្នុងកណ្ដាប់ដៃគូស្នេហ៍នាង គឺពួកអាស៊ីរី+ដែលនាងបានត្រេកត្រអាលជាមួយ។
-
-
ហូសេ ២:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ចូរចោទប្រកាន់ម្ដាយអ្នក ចូរចោទប្រកាន់នាងទៅ
ព្រោះនាងមិនមែនជាប្រពន្ធខ្ញុំទេ+ ហើយខ្ញុំក៏មិនមែនជាប្ដីនាងដែរ។
នាងត្រូវបំបាត់ចោលអំពើពេស្យាចារចេញពីខ្លួននាង
និងអំពើផិតក្បត់ចេញពីដើមទ្រូងនាង។
-