បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ២២:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ កម្លាំង​របស់​ខ្ញុំ​ខ្សោះ​អស់​ហើយ ខ្ញុំ​ដូច​ជា​បំណែក​ឆ្នាំង​ដី+

      អណ្ដាត​របស់​ខ្ញុំ​ស្អិត​ជាប់​ក្រអូម​មាត់+

      លោក​នាំ​ខ្ញុំ​ចុះ​ទៅ​ក្នុង​ដី​ដើម្បី​ឲ្យ​ខ្ញុំ​ស្លាប់។+

  • អេសាយ ៥៣:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ដោយ​សារ​ការ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ គាត់​ត្រូវ​គេ​នាំ​យក​ទៅ។

      គ្មាន​នរណា​អើពើ​អំពី​ប្រវត្តិ​របស់​គាត់​ទេ

      ព្រោះ​គាត់​បាន​ត្រូវ​កាត់​ចេញ​ពី​ចំណោម​មនុស្ស។+

      គាត់​បាន​ត្រូវ​វាយ​សម្លាប់ ដោយ​សារ​ទោស​កំហុស​របស់​រាស្ត្រ​ខ្ញុំ។+

  • អេសាយ ៥៣:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ដោយ​ហេតុ​នេះ ខ្ញុំ​នឹង​ប្រគល់​ចំណែក​មួយ​ដល់​គាត់ ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន

      ហើយ​គាត់​នឹង​ចែក​រំលែក​ជ័យ​ភណ្ឌ​ជា​មួយ​នឹង​បុគ្គល​ខ្លាំង​ក្លា។

      ដោយ​សារ​គាត់​បាន​ប្រគល់​ជីវិត​ខ្លួន*+

      និង​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​អ្នក​មាន​កំហុស+

      នោះ​គាត់​បាន​រែក​ពុន​ការ​ខុស​ឆ្គង​របស់​មនុស្ស​ជា​ច្រើន+

      ហើយ​បាន​អង្វរ​សុំ​ជំនួស​ជន​ដែល​ធ្វើ​ខុស។+

  • ដានីយ៉ែល ៩:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ​«​លុះ​ក្រោយ​រយៈ​ពេល​៦២​អាទិត្យ​នោះ មេស្ស៊ី​នឹង​ត្រូវ​គេ​សម្លាប់+ គ្មាន​អ្វី​នៅ​សល់​សម្រាប់​លោក​ឡើយ។+

      ​«​កង​ទ័ព​ដែល​ដឹក​នាំ​ដោយ​មេ​ដឹក​នាំ​ម្នាក់ នឹង​មក​បំផ្លាញ​ក្រុង​នោះ​និង​កន្លែង​បរិសុទ្ធ។+ ទី​បញ្ចប់​នោះ​នឹង​មក​ដូច​ជា​ទឹក​ជំនន់។ រហូត​ដល់​ទី​បញ្ចប់​នឹង​មាន​សង្គ្រាម​មិន​ចេះ​ចប់។ ស្រប​ទៅ​តាម​ការ​សម្រេច​របស់​ព្រះ នឹង​មាន​ការ​បំផ្លិច​បំផ្លាញ។+

  • ពេត្រុសទី១ ២:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ លោក​បាន​ផ្ទុក​ការ​ខុស​ឆ្គង​របស់​យើង+ក្នុង​រូប​កាយ​របស់​លោក​លើ​បង្គោល​ឈើ+ ដើម្បី​យើង​អាច​រួច​ផុត​ពី​ការ​ខុស​ឆ្គង ហើយ​រស់​នៅ​ដើម្បី​ធ្វើ​អ្វី​ដែល​សុចរិត។ ម្យ៉ាង​ទៀត ​«​របួស​របស់​លោក​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជា​សះ​ស្បើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក