អេសាយ
៥៣ តើអ្នកណាបានជឿលើអ្វីដែលឮពីយើង?*+
តើព្រះយេហូវ៉ាបានបង្ហាញឫទ្ធានុភាព*+របស់លោកដល់អ្នកណា?+
២ គាត់នឹងលេចឡើងដូចជាត្រួយ+នៅចំពោះមុខលោក*និងដូចជាពន្លកដុះចេញពីដីហួតហែង។
គាត់មើលទៅគ្មានអ្វីអស្ចារ្យឬពិសេសទេ+
ពេលដែលយើងឃើញរូបរាងគាត់ គ្មានអ្វីទាក់ទាញចិត្តយើងទេ។
៣ គាត់ត្រូវមនុស្សមើលងាយ ហើយគ្មានអ្នកណារាប់អានទេ។+
គាត់ស្គាល់នូវការឈឺចាប់និងដឹងថាជំងឺគឺយ៉ាងណា។
គឺហាក់ដូចជាមុខរបស់គាត់បានត្រូវលាក់ពីយើង។*
គាត់បានត្រូវគេស្អប់ខ្ពើម ហើយយើងចាត់ទុកគាត់ជាមនុស្សមិនសំខាន់ឡើយ។+
ប៉ុន្តែ យើងបានចាត់ទុកគាត់ជាអ្នកដែលកំពុងទទួលទោស* ហើយជាអ្នកដែលព្រះវាយនិងបណ្ដាលឲ្យរងទុក្ខ។
៥ គាត់បានត្រូវចាក់ទម្លុះ+ ដោយសារកំហុសរបស់យើង+
គាត់បានត្រូវបំបាក់ ព្រោះតែអំពើរំលងរបស់យើង។+
គាត់បានទទួលទោស ដើម្បីឲ្យយើងមានសេចក្ដីសុខសាន្ត+
ហើយយើងបានជាសះស្បើយ ដោយសារគាត់បានរងរបួស។+
៦ យើងម្នាក់ៗប្រៀបដូចជាចៀមដែលវង្វេង+
ហើយបានដើរទៅតាមផ្លូវរៀងៗខ្លួន
រួចព្រះយេហូវ៉ាបានទម្លាក់អំពើខុសឆ្គងរបស់យើងទៅលើគាត់។+
គាត់ត្រូវគេនាំមកដូចជាគេដឹកចៀមយកទៅសម្លាប់+
គាត់ប្រៀបដូចជាមេចៀមដែលនៅស្ងៀមខាងមុខអ្នកកាត់រោម
គាត់មិនបានហើបមាត់សោះ។+
៨ ដោយសារការកាត់ក្ដីដោយអយុត្តិធម៌ គាត់ត្រូវគេនាំយកទៅ។
គ្មាននរណាអើពើអំពីប្រវត្តិរបស់គាត់ទេ
ព្រោះគាត់បានត្រូវកាត់ចេញពីចំណោមមនុស្ស។+
គាត់បានត្រូវវាយសម្លាប់ ដោយសារទោសកំហុសរបស់រាស្ត្រខ្ញុំ។+
៩ គាត់បានត្រូវបញ្ចុះ*ជាមួយនឹងជនទុច្ចរិត+
រួមជាមួយនឹងអ្នកមានដែរ ទោះជាគាត់មិនបានធ្វើខុសក្ដី។+
គ្មានពាក្យបោកបញ្ឆោតណាមួយចេញពីមាត់គាត់ឡើយ។+
១០ ប៉ុន្តែ នោះជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ា*ឲ្យគាត់រងទុក្ខ ហើយលោកឲ្យគាត់រងការឈឺចាប់។
បើលោកជូនជីវិតគាត់ជាគ្រឿងបូជាសម្រាប់អំពើរំលង+
នោះគាត់នឹងឃើញកូនចៅគាត់ ហើយគាត់នឹងរស់នៅយូរអង្វែង+
ហើយតាមរយៈគាត់ បំណងប្រាថ្នារបស់ព្រះយេហូវ៉ានឹងបានសម្រេច។+
១១ ដោយសារការឈឺចាប់ដែលគាត់បានជួប គាត់នឹងឃើញលទ្ធផល ហើយស្កប់ចិត្ត។
តាមរយៈចំណេះដឹងរបស់គាត់ដែលជាអ្នកបម្រើដ៏សុចរិតរបស់ខ្ញុំ+
នោះមនុស្សជាច្រើននឹងត្រូវចាត់ទុកជាមនុស្សសុចរិត+
ហើយគាត់នឹងរែកពុនអំពើរំលងរបស់ពួកគេ។+
១២ ដោយហេតុនេះ ខ្ញុំនឹងប្រគល់ចំណែកមួយដល់គាត់ ជាមួយនឹងមនុស្សជាច្រើន
ហើយគាត់នឹងចែករំលែកជ័យភណ្ឌជាមួយនឹងបុគ្គលខ្លាំងក្លា។