សុភាសិត
២ មនុស្សព្រហើន*នឹងអាប់កិត្តិយស។+
ប៉ុន្តែ មនុស្សដែលមានចិត្តសុភាពបង្ហាញថាខ្លួនមានប្រាជ្ញា។+
៣ ចិត្តស្មោះឥតងាករេរបស់មនុស្សទៀងត្រង់តែងតែនាំមុខពួកគេ+
រីឯចិត្តវៀចវេររបស់មនុស្សក្បត់នឹងបំផ្លាញពួកគេវិញ។+
៤ នៅថ្ងៃនៃកំហឹងរបស់ព្រះ ទ្រព្យសម្បត្តិមិនអាចជួយអ្វីបានឡើយ+
មានតែការប្រព្រឹត្តសុចរិតទេដែលអាចសង្គ្រោះឲ្យរួចពីស្លាប់។+
៥ អំពើសុចរិតរបស់មនុស្សដែលគ្មានកន្លែងបន្ទោស ធ្វើឲ្យផ្លូវដើររបស់គាត់ត្រង់
ចំណែកមនុស្សទុច្ចរិតវិញ ពួកគេនឹងដួលចុះដោយសារអំពើអាក្រក់របស់ខ្លួន។+
៦ អំពើសុចរិតរបស់មនុស្សទៀងត្រង់នឹងជួយសង្គ្រោះពួកគេ+
តែមនុស្សក្បត់នឹងជាប់អន្ទាក់ដោយសារសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។+
៧ ពេលមនុស្សទុច្ចរិតស្លាប់ សេចក្ដីសង្ឃឹមរបស់គាត់នឹងរលាយសាបសូន្យទៅ
ហើយការទុកចិត្តកម្លាំងរបស់ខ្លួនក៏វិនាសអស់ទៅដែរ។+
៨ មនុស្សសុចរិតនឹងត្រូវសង្គ្រោះឲ្យរួចពីទុក្ខលំបាក
តែមនុស្សទុច្ចរិតនឹងជួបទុក្ខលំបាកជំនួសមនុស្សសុចរិតវិញ។+
៩ មាត់របស់អ្នកក្បត់ជំនឿ*នាំឲ្យអ្នកជិតខាងអន្តរាយ
ប៉ុន្តែ មនុស្សសុចរិតនឹងត្រូវសង្គ្រោះ ដោយសារចំណេះរបស់ខ្លួន។+
១០ គុណធម៌របស់មនុស្សសុចរិតធ្វើឲ្យក្រុងទាំងមូលរីករាយត្រេកអរ
ហើយពេលមនុស្សទុច្ចរិតវិនាសទៅ នោះបែរជាមានសំឡេងហ៊ោសប្បាយ។+
១១ ក្រុងនឹងបានថ្កុំថ្កើង ដោយសារមនុស្សទៀងត្រង់បានទទួលពរ*+
តែក្រុងនឹងដួលរលំ ព្រោះតែមាត់របស់មនុស្សទុច្ចរិត។+
១២ អ្នកណានិយាយមើលងាយ*អ្នកជិតខាង អ្នកនោះមិនចេះគិតពិចារណាទេ
ក៏ប៉ុន្តែ អ្នកណានៅស្ងៀមមិនស្រដី អ្នកនោះមានសមត្ថភាពវែកញែកពិតប្រាកដ។+
១៣ អ្នកបង្កាច់បង្ខូចចេះតែដើរចែកចាយរឿងសម្ងាត់របស់អ្នកឯទៀត+
តែមនុស្សដែលគួរឲ្យទុកចិត្តចេះរក្សាការសម្ងាត់។
១៤ បើគ្មានការណែនាំពីអ្នកដែលឈ្លាសវៃទេ ប្រជារាស្ត្រគង់តែរងទុក្ខលំបាក
ផ្ទុយទៅវិញ បើមានមនុស្ស*ច្រើននាក់ឲ្យយោបល់ នោះនឹងនាំឲ្យបានជោគជ័យ។*+
១៥ អ្នកណាដែលធានាឲ្យអ្នកដែលខ្លួនមិនស្គាល់ អ្នកនោះប្រាកដជារងទុក្ខមិនខាន+
តែអ្នកណាដែលមិនចាប់ដៃធានារ៉ាប់រង អ្នកនោះនឹងមិនជួបបញ្ហាឡើយ។
១៩ អ្នកដែលប្រព្រឹត្តអំពើសុចរិតយ៉ាងខ្ជាប់ខ្ជួននឹងបានជីវិត+
តែអ្នកដែលធ្វើតែអំពើអាក្រក់នឹងបាត់បង់ជីវិត។
២០ ព្រះយេហូវ៉ាស្អប់ខ្ពើមអស់អ្នកដែលមានចិត្តវៀចវេរ+
តែលោកពេញចិត្តអស់អ្នកដែលគ្មានកន្លែងបន្ទោស។+
២១ អ្វីមួយដែលពិតប្រាកដគឺ មនុស្សអាក្រក់នឹងមិនរួចពីការដាក់ទោសទេ+
តែកូនចៅរបស់មនុស្សសុចរិតនឹងគេចផុតវិញ។
២២ ស្ត្រីស្រស់ស្អាតដែលមិនចេះគិតពិចារណា
ប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក។
២៣ សេចក្ដីប៉ងប្រាថ្នារបស់មនុស្សសុចរិត នាំឲ្យមានលទ្ធផលល្អ+
តែអ្វីដែលមនុស្សទុច្ចរិតសង្ឃឹម នាំឲ្យព្រះខឹងវិញ។
២៤ អ្នកដែលឲ្យដោយចិត្តទូលាយនឹងបានថែមទៀត+
តែអ្នកដែលមិនព្រមឲ្យអ្វីដែលគួរឲ្យនឹងធ្លាក់ខ្លួនក្រ។+
២៥ មនុស្សចិត្តល្អនឹងចម្រុងចម្រើន+
ហើយអ្នកណាដែលផ្ដល់កម្លាំងចិត្ត*ដល់អ្នកឯទៀត អ្នកនោះនឹងទទួលកម្លាំងចិត្តដែរ។+
២៦ មនុស្សនឹងដាក់បណ្ដាសាអ្នកដែលមិនព្រមលក់ស្រូវរបស់ខ្លួន
តែពួកគេនឹងឲ្យពរដល់អ្នកដែលលក់ស្រូវវិញ។
២៧ អ្នកណាដែលខ្នះខ្នែងធ្វើអំពើល្អ អ្នកនោះនឹងទទួលការពេញចិត្ត+
តែអ្នកណាដែលចូលចិត្តធ្វើអំពើអាក្រក់ អ្នកនោះនឹងជួបការនោះឯង។+
២៨ អ្នកដែលទុកចិត្តទ្រព្យសម្បត្តិនឹងអន្តរាយទៅ+
រីឯមនុស្សសុចរិតនឹងរីកចម្រើនដូចស្លឹកឈើលាស់ខៀវខ្ចី។+
២៩ អ្នកណាដែលបង្កបញ្ហា*ដល់ក្រុមគ្រួសារ អ្នកនោះនឹងមិនបានអ្វីទាល់តែសោះ*+
ហើយមនុស្សល្ងង់ខ្លៅ*នឹងបម្រើអ្នកដែលមានប្រាជ្ញា។