ដំណើរចាកចេញ
២ នៅគ្រានោះ មានបុរសម្នាក់ពីពូជពង្សលេវីរៀបការជាមួយនឹងនារីម្នាក់ក្នុងពូជពង្សលេវីដូចគ្នា។+ ២ ក្រោយមក នាងចាប់មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់។ ពេលនាងឃើញថាកូនប្រុសនោះថ្លោសស្អាត នាងក៏លាក់កូននោះទុកអស់បីខែ។+ ៣ លុះដល់លាក់កូននោះលែងបានទៀត+ នាងក៏យកកញ្ជើ*មួយធ្វើពីដើមកក់ មកលាបជ័រខ្មៅ* រួចនាងដាក់កូននាងនៅក្នុងនោះ ហើយបណ្ដែតនៅកណ្ដាលគុម្ពត្រែង ក្បែរមាត់ច្រាំងទន្លេនីល។ ៤ ឯបងស្រីកូននោះ+ នាងបានឈរមើលពីចម្ងាយ ដើម្បីឲ្យដឹងថានឹងមានអ្វីកើតឡើងដល់កូននោះ។
៥ ក្រោយមក កូនស្រីផារ៉ូបានចុះទៅទន្លេនីលដើម្បីងូតទឹក។ ឯពួកស្រីបម្រើនាង ពួកគេដើរលេងតាមមាត់ច្រាំង។ ពេលនោះ កូនស្រីផារ៉ូបានឃើញកញ្ជើមួយនៅកណ្ដាលគុម្ពត្រែង ហើយនាងបានបង្គាប់ស្រីបម្រើឲ្យទៅយកកញ្ជើនោះមក។+ ៦ ពេលនាងបើកគម្របកញ្ជើនោះ នាងឃើញទារកម្នាក់កំពុងយំ។ ឃើញដូច្នេះ នាងមានចិត្តអាណិតអាសូរជាខ្លាំង ហើយនិយាយថា៖ «កូននេះច្បាស់ជាកូនរបស់ជនជាតិហេប្រឺហើយ»។ ៧ បន្ទាប់មក បងស្រីទារកនោះបានមកជិត ហើយសួរកូនស្រីផារ៉ូថា៖ «តើអ្នកនាងម្ចាស់ចង់ឲ្យខ្ញុំទៅហៅមេដោះឲ្យមកបំបៅកូននេះទេ?»។ ៨ កូនស្រីផារ៉ូបានឆ្លើយថា៖ «ចូរទៅហៅមក!»។ ភ្លាមនោះ នាងបានទៅហៅម្ដាយទារកនោះមក។+ ៩ កូនស្រីផារ៉ូបាននិយាយទៅម្ដាយទារកនោះថា៖ «ចូរយកទារកនេះទៅបំបៅឲ្យខ្ញុំ។ ខ្ញុំនឹងឲ្យថ្លៃឈ្នួលដល់អ្នក»។ ដូច្នេះ នាងក៏យកទារកនោះទៅបំបៅឲ្យកូនស្រីផារ៉ូទៅ។ ១០ លុះដល់កូននោះធំបន្តិច នាងបានយកគាត់ទៅប្រគល់ឲ្យកូនស្រីផារ៉ូវិញ។ កូនស្រីផារ៉ូបានចាត់ទុកកូននោះដូចជាកូនបង្កើត+ ហើយបានដាក់ឈ្មោះកូននោះថាម៉ូសេ* ដោយនិយាយថា៖ «ខ្ញុំបានយកគាត់ចេញពីទឹកមក»។+
១១ កន្លងក្រោយមក ម៉ូសេបានធំពេញវ័យ។ ថ្ងៃមួយ ម៉ូសេបានចេញទៅមើលជនរួមជាតិរបស់គាត់ ដើម្បីដឹងអំពីកិច្ចការដ៏លំបាកដែលពួកគេកំពុងធ្វើ។+ ពេលនោះ គាត់បានឃើញជនជាតិអេហ្ស៊ីបម្នាក់កំពុងវាយធ្វើបាបជនជាតិហេប្រឺម្នាក់ដែលជាជនរួមជាតិខ្លួន។ ១២ ដូច្នេះ ម៉ូសេបានមើលឆ្វេងមើលស្ដាំ ហើយឃើញថាគ្មានមនុស្ស គាត់ក៏វាយសម្លាប់ជនជាតិអេហ្ស៊ីបនោះ ហើយកប់ក្នុងខ្សាច់ទៅ។+
១៣ នៅថ្ងៃបន្ទាប់ ម៉ូសេបានចេញទៅម្ដងទៀត ហើយគាត់បានឃើញជនជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ ដូច្នេះ គាត់បានសួរអ្នកដែលធ្វើខុសថា៖ «ហេតុអ្វីក៏វាយជនរួមជាតិខ្លួនដូច្នេះ?»។+ ១៤ បុរសនោះបានសួរវិញថា៖ «តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាចៅក្រម និងជាអ្នកត្រួតត្រាលើយើង? តើអ្នកនឹងសម្លាប់ខ្ញុំដូចអ្នកបានសម្លាប់ជនជាតិអេហ្ស៊ីបនោះឬ?»។+ ឮដូច្នេះ ម៉ូសេបានភ័យខ្លាច ហើយគិតក្នុងចិត្តថា៖ «គេច្បាស់ជាដឹងរឿងនេះគ្រប់គ្នាហើយ!»។
១៥ ដំណឹងនោះក៏បានលេចឮទៅដល់ផារ៉ូដែរ។ ដូច្នេះ គាត់បានបញ្ជាគេឲ្យទៅសម្លាប់ម៉ូសេ តែម៉ូសេបានរត់គេចទៅស្រុកម៉ាឌាន។+ ពេលទៅដល់ គាត់បានអង្គុយនៅក្បែរអណ្ដូងទឹកមួយ។ ១៦ នៅពេលនោះ មាននារី៧នាក់បានចេញមក ហើយដងទឹកដាក់ក្នុងស្នូកឲ្យហ្វូងសត្វរបស់ឪពុកពួកនាងផឹក។ ពួកនាងជាកូនស្រីរបស់សង្ឃនៅស្រុកម៉ាឌាន។+ ១៧ ប៉ុន្តែ ដូចសព្វដង ពួកគង្វាលបានដេញពួកនាងចេញពីទីនោះ។ ឃើញដូច្នោះ ម៉ូសេបានក្រោកទៅជួយពួកនាង ហើយគាត់បានជួយដងទឹកឲ្យហ្វូងសត្វពួកនាងផឹក។ ១៨ បន្ទាប់មក ពួកនាងបានត្រឡប់ទៅផ្ទះវិញ។ ពេលទៅដល់ រូអាល់*ជាឪពុក+បានសួរពួកនាងទាំងភ្ញាក់ផ្អើលថា៖ «ហេតុអ្វីថ្ងៃនេះ ពួកកូនត្រឡប់មកផ្ទះវិញលឿនម្ល៉េះ?»។ ១៩ ពួកនាងបានឆ្លើយថា៖ «មានបុរសជនជាតិអេហ្ស៊ីប+ម្នាក់ជួយពួកកូនពីពួកគង្វាល ហើយគាត់ថែមទាំងជួយដងទឹកឲ្យហ្វូងសត្វពួកកូនផឹកទៀតផង»។ ២០ ឪពុកនោះបាននិយាយទៅកាន់កូនថា៖ «ចុះឥឡូវបុរសនោះនៅឯណា? ហេតុអ្វីក៏កូនទុកគាត់ចោលដូច្នេះ? សូមទៅអញ្ជើញគាត់មកពិសាអាហារជាមួយនឹងយើង»។ ២១ ម៉ូសេបានមកតាមការអញ្ជើញនោះ ហើយក៏ព្រមស្នាក់នៅក្នុងផ្ទះសង្ឃនោះទៅ។ ក្រោយមក សង្ឃនោះបានលើកសេផូរ៉ាជាកូនស្រី+ឲ្យធ្វើជាប្រពន្ធម៉ូសេ។ ២២ ក្រោយនោះ នាងបានបង្កើតកូនប្រុសមួយឲ្យម៉ូសេ។ ម៉ូសេបានដាក់ឈ្មោះកូននោះថាគើសោម*+ ព្រោះគាត់បាននិយាយថា៖ «ខ្ញុំជាជនបរទេសរស់នៅក្នុងស្រុកនេះ»។+
២៣ ច្រើនឆ្នាំក្រោយមក ស្ដេចស្រុកអេហ្ស៊ីបបានស្លាប់ទៅ។+ ទោះជាយ៉ាងនោះក៏ដោយ ពួកអ៊ីស្រាអែលនៅតែបម្រើជាទាសករដដែល។ ហេតុនេះ ពួកគេចេះតែស្រែកថ្ងូរសុំជំនួយពីព្រះពិត។+ ២៤ ក្រោយមក ព្រះបានឮសូរស្រែកថ្ងូររបស់ពួកគេ+ ហើយលោកក៏នឹកចាំអំពីកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងអាប្រាហាំ អ៊ីសាក និងយ៉ាកុប។+ ២៥ ព្រះបានឃើញទុក្ខលំបាករបស់ពួកអ៊ីស្រាអែល ហើយលោកមានចិត្តអាណិតអាសូរចំពោះពួកគេ។