សៀវភៅម៉ាកុស
១៦ ដូច្នេះ ពេលដែលថ្ងៃឈប់សម្រាក+បានកន្លងផុតទៅ នោះម៉ារៀម៉ាក់ដាឡេន និងម៉ារៀ+ដែលជាម្ដាយរបស់យ៉ាកុប ព្រមទាំងសាឡូមេ បានទិញគ្រឿងក្រអូបដើម្បីយកទៅលាបសពរបស់លោក។+ ២ ពេលព្រលឹម ក្រោយថ្ងៃរះ នាថ្ងៃដំបូងនៃសប្ដាហ៍នោះ ពួកនាងបានទៅទីបញ្ចុះសព។+ ៣ ពួកនាងបានសួរគ្នាថា៖ «តើអ្នកណានឹងប្រមៀលថ្មចេញពីមាត់ច្រកទីបញ្ចុះសពឲ្យយើង?»។ ៤ ប៉ុន្តែ ពេលដែលស្ត្រីទាំងនោះងើបមុខឡើង ពួកនាងឃើញថាថ្មដ៏ធំនោះបានត្រូវប្រមៀលចេញរួចហើយ។+ ៥ កាលដែលពួកនាងចូលទៅក្នុងទីបញ្ចុះសពនោះ ពួកនាងឃើញយុវជនម្នាក់អង្គុយនៅខាងស្ដាំ ពាក់អាវវែងពណ៌ស ហើយពួកនាងក៏ភាំងស្មារតី។ ៦ យុវជននោះប្រាប់ពួកនាងថា៖ «កុំភាំងស្មារតីឡើយ។+ ខ្ញុំដឹងថាអ្នកកំពុងរកលោកយេស៊ូពីក្រុងណាសារ៉ែត ដែលគេបានព្យួរ។ លោកបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ។+ លោកមិននៅទីនេះទេ។ មើល! នេះជាកន្លែងដែលគេបានដាក់សពរបស់លោក។+ ៧ ប៉ុន្តែ ចូរទៅប្រាប់ពួកអ្នកកាន់តាមលោកនិងពេត្រុសថា៖ ‹លោកនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា+ ហើយអ្នកនឹងឃើញលោកនៅទីនោះ ដូចអ្វីដែលលោកបានប្រាប់អ្នក›»។+ ៨ ដូច្នេះ ពេលដែលស្ត្រីទាំងនោះចេញពីទីបញ្ចុះសពមក ពួកនាងក៏បានរត់ទៅទាំងភ័យញាប់ញ័រ និងរំជួលចិត្តយ៉ាងខ្លាំង។ ពួកនាងមិនបានប្រាប់រឿងនេះដល់អ្នកណាឡើយ ពីព្រោះពួកនាងភ័យខ្លាចពេក។*+