សុភាសិត
២៩ អ្នកណាដែលទទួលការកែតម្រង់ច្រើនដង តែនៅតែមានចិត្តរឹងរូស+
អ្នកនោះនឹងវិនាសទៅក្នុងមួយប៉ប្រិចភ្នែក។+
២ ពេលមានមនុស្សសុចរិតច្រើន បណ្ដារាស្ត្រត្រេកអរ
តែពេលមានមនុស្សទុច្ចរិតគ្រប់គ្រង បណ្ដារាស្ត្រស្រែកថ្ងូរ។+
៣ កូនដែលស្រឡាញ់ប្រាជ្ញា ធ្វើឲ្យឪពុករីករាយ។+
ប៉ុន្តែ អ្នកណាដែលសេពគប់ស្ត្រីពេស្យា អ្នកនោះបង្ហិនទ្រព្យរបស់ខ្លួន។+
៤ ស្ដេចដែលមានយុត្តិធម៌នាំឲ្យទឹកដីមានស្ថិរភាព+
តែអ្នកដែលស៊ីសំណូកធ្វើឲ្យស្រុករលំរលាយវិញ។
៥ អ្នកណាដែលបញ្ជោរអ្នកជិតខាង
អ្នកនោះកំពុងលាតសំណាញ់ដើម្បីទាក់ជើងគាត់ហើយ។+
៧ មនុស្សសុចរិតខ្វល់ចិត្តអំពីសិទ្ធិស្របច្បាប់របស់ជនក្រីក្រ+
ផ្ទុយទៅវិញ មនុស្សទុច្ចរិតមិនអើពើទាល់តែសោះ។+
៨ មនុស្សអួតអាងបង្កជម្លោះពេញក្រុង+
តែអស់អ្នកដែលមានប្រាជ្ញា ធ្វើឲ្យអ្នកឯទៀតរម្ងាប់កំហឹង។+
៩ ពេលអ្នកដែលមានប្រាជ្ញាកើតវិវាទជាមួយនឹងមនុស្សល្ងង់ខ្លៅ*
នោះនឹងមានតែការខឹងសម្បានិងការប្រមាថមើលងាយ ហើយគ្មានផលល្អសម្រាប់អ្នកដែលមានប្រាជ្ញាឡើយ។+
១០ មនុស្សសាហាវព្រៃផ្សៃស្អប់ជនស្លូតត្រង់*គ្រប់រូប+
ពួកគេស្វែងរកផ្ដាច់ជីវិតជនទៀងត្រង់។*
១១ មនុស្សល្ងីល្ងើបញ្ចេញកំហឹង*របស់ខ្លួនមកទាំងអស់+
ប៉ុន្តែ អ្នកដែលមានប្រាជ្ញាចេះទប់អារម្មណ៍របស់ខ្លួនជានិច្ច។+
១២ ពេលអ្នកគ្រប់គ្រងចូលចិត្តស្ដាប់ពាក្យភូតភរ
អ្នកបម្រើទាំងអស់របស់គាត់នឹងទៅជាមនុស្សទុច្ចរិត។+
១៣ អ្នកក្រីក្រនិងអ្នកដែលសង្កត់សង្កិនគេ ដូចគ្នាត្រង់ចំណុចមួយ
គឺព្រះយេហូវ៉ាឲ្យពួកគេឃើញពន្លឺ។*
១៤ ពេលស្ដេចវិនិច្ឆ័យក្ដីឲ្យអ្នកក្រីក្រដោយយុត្តិធម៌+
បល្ល័ង្ករបស់គាត់នឹងស្ថិតស្ថេរជាដរាប។+
១៥ រំពាត់*និងការកែតម្រង់នាំឲ្យមានប្រាជ្ញា+
តែក្មេងណាដែលគ្មានការប្រៀនប្រដៅ ក្មេងនោះនឹងធ្វើឲ្យម្ដាយអាម៉ាស់មុខ។
១៦ ពេលមនុស្សទុច្ចរិតកើនឡើង អំពើរំលងក៏កើនឡើងដែរ
តែមនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។+
១៧ ចូរប្រៀនប្រដៅកូនរបស់អ្នក នោះកូននឹងនាំឲ្យអ្នកមានសេចក្ដីសុខ
ហើយនឹងធ្វើឲ្យអ្នកសប្បាយចិត្តក្រៃលែង។+
១៨ ពេលគ្មានការណែនាំពីព្រះ* មនុស្សនឹងធ្វើអ្វីៗតាមចិត្ត+
តែអស់អ្នកដែលធ្វើតាមច្បាប់ នោះមានសុភមង្គលហើយ!+
១៩ អ្នកបម្រើនឹងមិនព្រមទទួលការកែតម្រង់ទេ
ព្រោះទោះជាគាត់យល់ក្ដី ក៏គាត់មិនធ្វើតាមដែរ។+
២០ តើអ្នកធ្លាប់ឃើញមនុស្សដែលនិយាយដោយឥតគិតឬទេ?+
មនុស្សល្ងង់ខ្លៅ*មានសង្ឃឹមច្រើនជាងគាត់។+
២១ បើអ្នកទម្រើសអ្នកបម្រើតាំងពីគាត់នៅក្មេង
គាត់នឹងទៅជាមនុស្សរមិលគុណនៅពេលក្រោយមក។
២២ អ្នកដែលឆាប់ខឹងបង្កឲ្យមានទំនាស់+
អ្នកណាដែលងាយផ្ទុះកំហឹង អ្នកនោះប្រព្រឹត្តអំពើរំលងជាច្រើន។+
២៣ ភាពក្រអឺតក្រទមរបស់មនុស្សនឹងធ្វើឲ្យខ្លួនទន់ទាប+
ប៉ុន្តែ អ្នកណាដែលមានចិត្តរាបទាប នឹងទទួលបានការលើកតម្កើង។+
២៤ អ្នកណាជាមិត្តរបស់ចោរ អ្នកនោះនាំទុក្ខដល់ខ្លួន
គាត់ឮគេហៅឲ្យទៅធ្វើជាសាក្សី តែគាត់មិនទៅប្រាប់អ្វីសោះ។+