សំបុត្រជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូឡុស
៣ ក៏ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយនឹងគ្រិស្ត+ ចូរបន្តស្វែងរកអ្វីដែលនៅស្ថានលើ ជាកន្លែងដែលគ្រិស្តអង្គុយនៅខាងស្ដាំព្រះ។+ ២ ចូរផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ+ មិនមែនទៅលើអ្វីដែលនៅផែនដីឡើយ។+ ៣ ព្រោះអ្នករាល់គ្នាបានស្លាប់ ហើយជីវិតរបស់អ្នករាល់គ្នាបានត្រូវផ្ញើទុកនឹងគ្រិស្ត ស្របតាមបំណងប្រាថ្នារបស់ព្រះ។ ៤ ពេលគ្រិស្តដែលជាអ្នកផ្ដល់ជីវិត*+លេចមក នោះអ្នករាល់គ្នាក៏នឹងលេចមកជាមួយនឹងលោកក្នុងសិរីរុងរឿងរបស់លោកដែរ។+
៥ ដូច្នេះ ចូររម្ងាប់ភាពទោរទន់ដែលមាននៅក្នុងអវយវៈរូបកាយរបស់អ្នករាល់គ្នា*+ គឺភាពទោរទន់ទៅរកអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* អំពើស្មោកគ្រោក ការមិនគ្រប់គ្រងលើចំណង់ផ្លូវភេទ+ សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងការលោភលន់ដែលប្រៀបដូចជាការគោរពបូជារូបព្រះ។ ៦ ព្រះនឹងបញ្ចេញកំហឹងទៅលើអស់អ្នកដែលប្រព្រឹត្តអំពើទាំងនោះ។ ៧ ពីមុនអ្នករាល់គ្នាក៏ធ្លាប់ប្រព្រឹត្តអំពើទាំងនោះដែរ+ ៨ តែឥឡូវ ចូរអ្នករាល់គ្នាលះចោលកំហឹង ចិត្តក្ដៅក្រហាយ អំពើអាក្រក់+ ពាក្យប្រមាថមើលងាយ+ ហើយកុំឲ្យពាក្យអាសអាភាស+ចេញពីមាត់អ្នករាល់គ្នាឲ្យសោះ។ ៩ កុំកុហកគ្នាឡើយ។+ ចូរដោះបុគ្គលិកលក្ខណៈចាស់ចេញ+ រួមទាំងការប្រព្រឹត្តពីមុនរបស់អ្នកផង។ ១០ រួចចូរបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី+ ដែលកំពុងត្រូវកែប្រែឲ្យថ្មីតាមរយៈចំណេះត្រឹមត្រូវ ស្របតាមលក្ខណៈរបស់លោកដែលបានបង្កើតបុគ្គលិកលក្ខណៈថ្មីនោះ។+ ១១ ក្នុងបុគ្គលិកលក្ខណៈថ្មីនោះ គ្មានជនជាតិក្រិចឬជនជាតិយូដា គ្មានការកាត់ចុងស្បែក*ឬមិនកាត់ចុងស្បែក គ្មានជនបរទេស ជនជាតិស៊ិទា* ខ្ញុំបម្រើឬអ្នកមានសេរីភាពឡើយ។ ប៉ុន្តែ គ្រិស្តគឺជាអ្វីៗទាំងអស់ ហើយនៅក្នុងអ្វីៗទាំងអស់។+
១២ ដូច្នេះ ក្នុងនាមជាអ្នកដែលព្រះស្រឡាញ់ ជាអ្នកដែលព្រះបានជ្រើសរើស+ និងជាអ្នកបរិសុទ្ធ ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្តាករុណាដ៏ជ្រាលជ្រៅ+ សេចក្ដីសប្បុរស ចិត្តរាបទាប+ ចិត្តស្លូតបូត+ និងចិត្តអត់ធ្មត់។+ ១៣ ទោះជាអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់ក៏ដោយ+ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ។+ ព្រះយេហូវ៉ា*បានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ។ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវធ្វើដូច្នោះដែរ។+ ១៤ ប៉ុន្តែ ក្រៅពីការទាំងនេះ ចូរបំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់+ ព្រោះនេះជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ។+
១៥ ម្យ៉ាងទៀត ចូរឲ្យសេចក្ដីសុខសាន្តរបស់គ្រិស្តគ្រប់គ្រងចិត្តរបស់អ្នករាល់គ្នា+ ព្រោះអ្នករាល់គ្នាបានត្រូវហៅមកឲ្យមានសេចក្ដីសុខសាន្តបែបនេះ ដើម្បីធ្វើជារូបកាយតែមួយ។ ចូរអ្នករាល់គ្នាបង្ហាញអំណរគុណ។ ១៦ ចូរឲ្យសេចក្ដីបង្រៀនរបស់គ្រិស្តមាននៅក្នុងចិត្តរបស់អ្នករាល់គ្នាយ៉ាងពេញលេញ។ យ៉ាងនោះ អ្នករាល់គ្នានឹងមានប្រាជ្ញាសព្វគ្រប់។ ចូរបន្តបង្រៀននិងលើកទឹកចិត្ត*គ្នាទៅវិញទៅមក ដោយច្រៀងសរសើរព្រះ+ ដោយច្រៀងចម្រៀងគោរពប្រណិប័តន៍ទាំងមានអំណរគុណ* និងដោយច្រៀងចេញពីចិត្តជូនព្រះយេហូវ៉ា។*+ ១៧ ទោះជាអ្នករាល់គ្នាប្រព្រឹត្តឬនិយាយអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ក្នុងនាមលោកម្ចាស់យេស៊ូ ទាំងអរគុណព្រះជាបិតាតាមរយៈលោក។*+
១៨ ប្រពន្ធទាំងឡាយអើយ ចូរចុះចូលនឹងប្ដី+ ព្រោះនេះជាអ្វីដែលអ្នកកាន់តាមលោកម្ចាស់គួរធ្វើ។ ១៩ ប្ដីទាំងឡាយអើយ ចូរបន្តស្រឡាញ់ប្រពន្ធជានិច្ច+ ហើយកុំក្រេវក្រោធ*នឹងនាងឡើយ។+ ២០ កូនទាំងឡាយអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយក្នុងគ្រប់ការទាំងអស់+ ព្រោះធ្វើដូច្នេះនាំឲ្យលោកម្ចាស់ពេញចិត្ត។ ២១ ឪពុកទាំងឡាយអើយ កុំធ្វើឲ្យកូនខឹង*+ ព្រោះធ្វើដូច្នេះនាំឲ្យកូនធ្លាក់ទឹកចិត្ត។ ២២ ខ្ញុំបម្រើទាំងឡាយអើយ ចូរស្ដាប់បង្គាប់ពួកអ្នកដែលជាម្ចាស់*របស់អ្នកក្នុងគ្រប់ការទាំងអស់+ មិនគ្រាន់តែចង់ផ្គាប់ចិត្តម្ចាស់ពេលដែលម្ចាស់មើលឃើញប៉ុណ្ណោះទេ តែចូរធ្វើដោយស្មោះពីចិត្ត និងដោយកោតខ្លាចព្រះយេហូវ៉ា។* ២៣ ទោះជាអ្នករាល់គ្នាធ្វើអ្វីក៏ដោយ ចូរធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្ត ទុកដូចជាធ្វើដើម្បីព្រះយេហូវ៉ា*+ មិនមែនដើម្បីមនុស្សទេ ២៤ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះយេហូវ៉ា។*+ ចូរខំប្រឹងធ្វើការដូចជាខ្ញុំបម្រើដើម្បីគ្រិស្តជាម្ចាស់។ ២៥ អ្នកណាដែលធ្វើខុស អ្នកនោះនឹងទទួលផលតាមកំហុសរបស់ខ្លួន+ ព្រោះព្រះមិនលម្អៀងឡើយ។+