អ្នកទូន្មាន
៣ មានពេលកំណត់សម្រាប់អ្វីៗទាំងអស់
មានពេលសម្រាប់គ្រប់សកម្មភាពនៅក្រោមមេឃ ដូចជា៖
២ មានពេលកើត មានពេលស្លាប់
មានពេលដាំ មានពេលដករំលើង។
៣ មានពេលសម្លាប់ មានពេលសង្គ្រោះ*
មានពេលរំលំ មានពេលសង់។
៥ មានពេលបោះចោលថ្ម មានពេលប្រមូលថ្ម
មានពេលឱប មានពេលមិនឱប។
៦ មានពេលស្វែងរក មានពេលឈប់ស្វែងរក
មានពេលរក្សាទុក មានពេលបោះចោល។
៩ តើមនុស្សបានទទួលអ្វីពីការខំប្រឹងប្រែងទាំងប៉ុន្មានរបស់ខ្លួន?+ ១០ ខ្ញុំបានឃើញការដែលព្រះបានប្រគល់ឲ្យមនុស្សជាតិធ្វើ។ ១១ លោកបានបង្កើតអ្វីៗទាំងអស់យ៉ាងល្អប្រពៃ*តាមរដូវកាល។+ លោកបានដាក់គំនិតអំពីជីវិតដែលគ្មានទីបញ្ចប់នៅក្នុងចិត្តមនុស្ស។ ប៉ុន្តែ ពួកគេនឹងគ្មានថ្ងៃយល់ទាំងស្រុងអំពីកិច្ចការដែលព្រះពិតបានធ្វើតាំងពីដើមរហូតដល់ចប់ឡើយ។
១២ ខ្ញុំបានសន្និដ្ឋានថា សម្រាប់ពួកគេគ្មានអ្វីប្រសើរជាង ក្រៅពីការត្រេកអរ និងការធ្វើល្អពេលដែលមានជីវិតនៅឡើយ+ ១៣ ហើយមនុស្សម្នាក់ៗគួរផឹក បរិភោគ និងសប្បាយរីករាយដោយសារការនឿយហត់របស់ខ្លួន។ នេះហើយជាអំណោយពីព្រះ។+
១៤ ខ្ញុំបានយល់ដឹងថា អ្វីៗទាំងអស់ដែលព្រះពិតបានបង្កើតនឹងស្ថិតស្ថេរជាដរាប។ គ្មានអ្វីដែលត្រូវបន្ថែមឬបន្ថយទេ។ ព្រះពិតបានបង្កើតតាមរបៀបនោះ ដើម្បីឲ្យមនុស្សគោរពកោតខ្លាចលោក។+
១៥ អ្វីៗដែលកើតឡើងឥឡូវនេះ ធ្លាប់កើតឡើងពីមុនហើយ។ អ្វីដែលត្រូវមក ក៏ធ្លាប់មករួចហើយដែរ។+ ប៉ុន្តែ ព្រះពិតស្វែងរកអ្វីដែលមនុស្សខំព្យាយាមរក។*
១៦ មួយវិញទៀត ខ្ញុំបានឃើញរឿងនេះនៅក្រោមថ្ងៃគឺ៖ នៅកន្លែងយុត្តិធម៌ បែរជាមានអំពើទុច្ចរិត ហើយនៅកន្លែងសុចរិត បែរជាមានអំពើទុច្ចរិតទៅវិញ។+ ១៧ ដូច្នេះ ខ្ញុំពោលក្នុងចិត្តថា៖ «ព្រះដ៏ពិតនឹងវិនិច្ឆ័យទាំងមនុស្សសុចរិតទាំងមនុស្សទុច្ចរិត+ ព្រោះមានពេលសម្រាប់សកម្មភាពគ្រប់បែបយ៉ាង»។
១៨ ម្យ៉ាងទៀត ខ្ញុំពោលក្នុងចិត្តអំពីមនុស្សជាតិថា ព្រះនឹងល្បងលពួកគេ ហើយបង្ហាញពួកគេថា ពួកគេមិនខុសពីសត្វទេ ១៩ ដោយសារមនុស្សនិងសត្វមានទីបញ្ចប់ដូចគ្នា។+ មនុស្សក៏ស្លាប់ សត្វក៏ស្លាប់។ ទាំងអស់នោះមានកម្លាំងជីវិត*ដូចតែគ្នា។+ ហេតុនេះ មនុស្សមិនប្រសើរជាងសត្វទេ ព្រោះអ្វីៗទាំងអស់សុទ្ធតែអសារឥតការ។ ២០ ទាំងមនុស្សទាំងសត្វទៅកន្លែងតែមួយ។+ ទាំងអស់នោះមកពីដី+ ហើយក៏ត្រឡប់ទៅជាដីវិញ។+ ២១ តើអ្នកណាដឹងប្រាកដថាកម្លាំងជីវិតរបស់មនុស្សនឹងឡើងទៅលើឬយ៉ាងណា? ហើយតើអ្នកណាដឹងច្បាស់ថាកម្លាំងជីវិតរបស់សត្វនឹងទៅក្នុងដីឬយ៉ាងណា?+ ២២ ខ្ញុំបានឃើញថា សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងការសប្បាយរីករាយនឹងការងារទេ+ ព្រោះនោះហើយជារង្វាន់*របស់គាត់។ ព្រោះតើអ្នកណាអាចឲ្យគាត់ឃើញអ្វីដែលនឹងកើតឡើងក្រោយពេលគាត់ស្លាប់ទៅ?+