អេសាយ
៣០ ព្រះយេហូវ៉ាប្រកាសថា៖ «វេទនាហើយ! កូនដែលរឹងចចេស+
ដែលធ្វើតាមគម្រោងការរបស់ខ្លួន មិនមែនរបស់ខ្ញុំទេ+
ពួកគេបានចងសម្ព័ន្ធភាពជាមួយនឹងជនជាតិដទៃ តែមិនមែនដោយសារឫទ្ធានុភាពរបស់ខ្ញុំដឹកនាំពួកគេឡើយ។
យ៉ាងនេះ ពួកគេប្រព្រឹត្តអំពើខុសឆ្គងកាន់តែធ្ងន់ឡើងៗ។
២ ដោយមិនបានសុំការណែនាំពីខ្ញុំ+ ពួកគេបានចុះទៅស្រុកអេហ្ស៊ីប+
ដើម្បីសុំការការពារពីផារ៉ូ និងដើម្បីជ្រកក្រោមម្លប់របស់ស្រុកអេហ្ស៊ីប!
៣ ប៉ុន្តែ ការការពារពីផារ៉ូនឹងនាំឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាស
ហើយការជ្រកក្រោមម្លប់របស់ស្រុកអេហ្ស៊ីប នឹងនាំឲ្យអ្នករាល់គ្នាអាម៉ាស់មុខ។+
៤ ព្រោះពួកអ្នកគ្រប់គ្រងកំពុងនៅក្រុងសូអាន+
ចំណែកពួកទូតបានទៅដល់ហានេសហើយ។
៥ ពួកគេទាំងនោះនឹងបាក់មុខ
ដោយសារពឹងផ្អែកប្រជាជាតិដែលឥតបានការ
ជាអ្នកដែលមិនអាចជួយនិងផ្ដល់ប្រយោជន៍ដល់ពួកគេទេ
គឺមានតែការអាម៉ាស់និងការអាប់ឱនប៉ុណ្ណោះ»។+
៦ សេចក្ដីប្រកាសទាស់នឹងសត្វសាហាវនៅភាគខាងត្បូងមានដូចតទៅ៖
ពួកគេធ្វើដំណើរឆ្លងកាត់ស្រុកនៃសេចក្ដីវេទនានិងទុក្ខលំបាក
ដែលមានតោគ្រហឹម មានពស់វែកនិងពស់ភ្លើងហោះ*
ពួកគេដឹកជញ្ជូនរបស់មានតម្លៃលើខ្នងលា
និងដឹកអំណោយលើខ្នងអូដ្ឋយកទៅ។
ទោះជាយ៉ាងនោះក៏ដោយ របស់ទាំងនោះគ្មានប្រយោជន៍ដល់ពួកគេទេ។
៧ ព្រោះជំនួយពីស្រុកអេហ្ស៊ីបគឺឥតបានការទាល់តែសោះ។+
ហេតុនេះ ខ្ញុំបានហៅពួកគេថា៖ «រ៉ាហាប+ដែលអង្គុយស្ងៀម»។
៨ «ឥឡូវចូរចារពាក្យទាំងនេះលើបន្ទះថ្ម*នៅចំពោះមុខពួកគេ
ហើយកត់ទុកក្នុងសៀវភៅមួយ+ ដើម្បីទុកជាសក្ខីភាពនៅថ្ងៃអនាគតជារៀងដរាបតទៅ។+
១០ ពួកគេនិយាយទៅពួកអ្នកមើលធ្លុះថា៖ ‹កុំមើលឲ្យសោះ›
ហើយនិយាយទៅពួកអ្នកដែលទទួលការបើកបង្ហាញពីព្រះថា៖ ‹កុំប្រាប់យើងនូវការពិតដែលអ្នកឃើញក្នុងគំនិតឡើយ។+
ចូរប្រាប់យើងតែអ្វីដែលពីរោះស្ដាប់ និងប្រាប់អំពីការបើកបង្ហាញដែលមិនពិតវិញ។+
១១ ចូរបែរចេញពីផ្លូវទៀងត្រង់ គឺគេចចេញពីមាគ៌ាត្រឹមត្រូវទៅ
ហើយឈប់ប្រាប់យើងអំពីព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលទៀត›»។+
១២ ហេតុនេះ ព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលមានប្រសាសន៍ដូច្នេះថា៖
«ដោយសារអ្នកមិនអើពើនឹងពាក្យសម្ដីរបស់ខ្ញុំ+
ហើយបែរជាជឿការបោកប្រាស់និងការបោកបញ្ឆោត
ព្រមទាំងទុកចិត្តលើអ្វីទាំងនោះវិញ+
១៣ នោះកំហុសរបស់អ្នកនឹងប្រៀបដូចជាកំពែងបាក់បែក
គឺដូចជាកំពែងខ្ពស់ទ្រេតហៀបនឹងរលំ។
វានឹងធ្លាក់បាក់បែកភ្លាមមួយរំពេច។
១៤ វានឹងបែកខ្ទេចខ្ទីដូចជាថូរបស់ជាងស្មូន
គឺខ្ទេចអស់គ្មានសល់បំណែកណាមួយ
សម្រាប់រុកភ្លើងក្នុងជើងក្រាន ឬដួសទឹកពីថ្លុក*បានឡើយ»។
១៥ ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតនិងជាព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលមានប្រសាសន៍ដូច្នេះថា៖
«ចូរត្រឡប់មករកខ្ញុំវិញ ហើយនៅស្ងៀម នោះអ្នករាល់គ្នានឹងទទួលសេចក្ដីសង្គ្រោះ
ចូររក្សាចិត្តស្ងប់និងមានទំនុកចិត្តលើខ្ញុំ នោះអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ»។+ ប៉ុន្តែ អ្នករាល់គ្នាមិនព្រមធ្វើដូច្នេះទេ។+
១៦ ផ្ទុយទៅវិញ អ្នកនិយាយថា៖ «ទេ! យើងនឹងជិះសេះរត់!»
ហើយអ្នកនឹងរត់ពិតមែន។
អ្នកនិយាយបន្ថែមថា៖ «យើងនឹងជិះសេះដែលបោលលឿនរត់គេច!»+
តែពួកអ្នកដែលដេញតាមអ្នកក៏នឹងលឿនដែរ។+
១៧ អ្នករាល់គ្នា១.០០០នាក់ នឹងភ័យតក់ស្លុតដោយសារតែសត្រូវម្នាក់គំរាម+
អ្នករាល់គ្នានឹងរត់ខ្ចាត់ខ្ចាយ ព្រោះតែសត្រូវ៥នាក់គំរាម
ចំនួនអ្នករាល់គ្នានៅសល់តែបន្តិច ប្រៀបដូចជាបង្គោលមួយនៅលើកំពូលភ្នំ
និងដូចបង្គោលសញ្ញាមួយនៅលើទីទួល។+
១៨ ប៉ុន្តែ ព្រះយេហូវ៉ាកំពុងរង់ចាំដោយចិត្តអត់ធ្មត់ដើម្បីបង្ហាញការពេញចិត្តដល់អ្នករាល់គ្នា+
ហើយលោកនឹងក្រោកឡើងដើម្បីបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នករាល់គ្នា។+ ព្រោះព្រះយេហូវ៉ាជាព្រះនៃយុត្តិធម៌។+
មានសុភមង្គលហើយ! អស់អ្នកដែលទន្ទឹងរង់ចាំលោកដោយចិត្តរំភើប។+
១៩ ពេលរស់នៅភ្នំស៊ីយ៉ូនក្នុងក្រុងយេរូសាឡិម+ អ្នករាល់គ្នានឹងមិនយំសោកទៀតទេ។+ ពេលដែលលោកឮអ្នករាល់គ្នាស្រែកសុំឲ្យលោកជួយ លោកនឹងបង្ហាញសេចក្ដីមេត្តាចំពោះអ្នករាល់គ្នាជាមិនខាន ហើយលោកនឹងតបឆ្លើយភ្លាមៗ។+ ២០ ទោះជាព្រះយេហូវ៉ាឲ្យនំប៉័ងនៃទុក្ខលំបាកនិងទឹកនៃការសង្កត់សង្កិនដល់អ្នករាល់គ្នាក៏ដោយ+ ក៏លោកដែលជាគ្រូបង្រៀនដ៏ឧត្ដមបំផុតរបស់អ្នករាល់គ្នានឹងមិនលាក់មុខពីអ្នករាល់គ្នាទៀតដែរ។ អ្នករាល់គ្នានឹងឃើញគ្រូបង្រៀនដ៏ឧត្ដមបំផុត+ដោយផ្ទាល់ភ្នែក។ ២១ បើអ្នករាល់គ្នាដើរចេញពីផ្លូវទៅខាងស្ដាំឬខាងឆ្វេង នោះត្រចៀករបស់អ្នករាល់គ្នានឹងឮពាក្យពីក្រោយអ្នករាល់គ្នាថា៖ «គឺផ្លូវនេះហើយ+ ចូរដើរតាមផ្លូវនេះចុះ»។+
២២ អ្នករាល់គ្នានឹងធ្វើឲ្យរូបព្រះ*ពីមាសពីប្រាក់របស់អ្នករាល់គ្នាទៅជាអ្វីដ៏ស្មោកគ្រោកវិញ។+ ដូច្នេះ អ្នករាល់គ្នានឹងបោះរូបទាំងនោះចោលដូចបោះក្រណាត់ទ្រាប់ឈាមរដូវដូច្នោះដែរ ដោយនិយាយថា៖ «គួរឲ្យខ្ពើមណាស់!»។+ ២៣ នៅគ្រានោះ លោកនឹងបង្អុរភ្លៀងស្រោចស្រពលើគ្រាប់ពូជដែលអ្នករាល់គ្នាបានសាបព្រោះ+ ហើយដីនឹងបង្កើតផលល្អៗយ៉ាងបរិបូរ។+ ឯហ្វូងសត្វរបស់អ្នករាល់គ្នាវិញ ពួកវានឹងស៊ីស្មៅខៀវខ្ចីនៅឯវាលដ៏ធំទូលាយ។+ ២៤ ចំណែកហ្វូងលានិងហ្វូងគោដែលគេប្រើសម្រាប់ភ្ជួររាស់ ពួកវានឹងស៊ីចំណីល្អៗដែលគេបានយកអង្កាមចេញ។* ២៥ នៅគ្រាដែលមានការសម្លាប់យ៉ាងសម្បើម គឺពេលប៉មទាំងប៉ុន្មានត្រូវរលំ នោះនៅលើភ្នំតូចធំនឹងមានផ្លូវទឹកហូរខ្វាត់ខ្វែង។+ ២៦ នៅគ្រាដែលព្រះយេហូវ៉ារុំរបួសឲ្យរាស្ត្រលោក+ ហើយធ្វើឲ្យមុខរបួសដែលលោកវាយពួកគេ បានជាសះស្បើយ+ នោះពន្លឺរបស់ដួងខែពេញវង់នឹងភ្លឺដូចជាពន្លឺដួងអាទិត្យ ហើយពន្លឺរបស់ដួងអាទិត្យនឹងភ្លឺខ្លាំងជាង៧ដង+ ដូចជាពន្លឺ៧ថ្ងៃ។
២៧ មើល! ព្រះយេហូវ៉ា*កំពុងមកពីកន្លែងឆ្ងាយ
ដោយមានពពកយ៉ាងក្រាស់មកជាមួយ ហើយលោកមានសេចក្ដីក្រោធជាខ្លាំង
បបូរមាត់របស់លោកពេញទៅដោយកំហឹង
ហើយអណ្ដាតរបស់លោកប្រៀបដូចជាភ្លើងដែលឆេះបំផ្លាញ។+
២៨ ខ្យល់ដង្ហើមលោកប្រៀបដូចជាទឹកជំនន់ជន់ឡើងដល់ត្រឹមក
លោកនឹងរែងប្រជាជាតិនានាក្នុងកញ្ច្រែងនៃការបំផ្លាញ
ហើយនឹងដាក់បង្ហៀរនៅមាត់ប្រជាជាតិទាំងនោះ+ដើម្បីនាំពួកគេឲ្យវង្វេង។
២៩ ប៉ុន្តែ អ្នករាល់គ្នានឹងច្រៀងចម្រៀងដូចបុគ្គលម្នាក់ច្រៀងនៅពេលយប់ កាលដែលរៀបចំ*ពិធីបុណ្យ+
ហើយអ្នករាល់គ្នានឹងមានចិត្តរីករាយដូចបុគ្គលម្នាក់ដើរបណ្ដើរផ្លុំខ្លុយបណ្ដើរ នៅតាមផ្លូវឆ្ពោះទៅភ្នំរបស់ព្រះយេហូវ៉ា គឺទៅថ្មដានៃអ៊ីស្រាអែល។+
៣០ ព្រះយេហូវ៉ានឹងបញ្ចេញសំឡេងដ៏អស្ចារ្យរបស់លោក+លាន់ឮរំពង
ហើយលោកនឹងទម្លាក់ដៃដ៏ខ្លាំងក្លារបស់លោក+ទៅលើពួកសត្រូវដោយសេចក្ដីក្រោធជាខ្លាំង+
ព្រមជាមួយនឹងអណ្ដាតភ្លើងដែលឆេះបំផ្លាញ+
៣១ សំឡេងរបស់ព្រះយេហូវ៉ានឹងធ្វើឲ្យពួកអាស៊ីរីភ័យតក់ស្លុត+
លោកនឹងវាយប្រហារពួកគេដោយដំបង។+
៣២ រាល់ដងដែលព្រះយេហូវ៉ាគ្រវីដំបង
វាយប្រហារពួកអាស៊ីរីដើម្បីកាត់ទោសពួកគេ
នោះនឹងមានសំឡេងស្គរដៃនិងសំឡេងពិណអមជាមួយ+
គឺនៅពេលដែលលោកគ្រវីដៃច្បាំងនឹងពួកគេ។+
លោកបានប្រមូលអុសទៅទុកនៅកន្លែងជ្រៅហើយទូលាយ
ជាអុសយ៉ាងច្រើនក្រៃលែងទុកសម្រាប់ដុតឲ្យឆេះសន្ធោសន្ធៅ។
ខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាដែលប្រៀបដូចជាស្ពាន់ធ័រនឹងបញ្ឆេះកន្លែងនោះ។