ប្រវត្តិហេតុទី១
២៨ ដាវីឌបានកោះហៅអ្នកគ្រប់គ្រងទាំងអស់ក្នុងស្រុកអ៊ីស្រាអែល ឲ្យមកក្រុងយេរូសាឡិម។ ក្នុងនោះមាន ពួកមេកុលសម្ព័ន្ធ ពួកមេក្រុម+ដែលធ្វើការឲ្យស្ដេច ពួកមេលើ១.០០០នាក់ និងពួកមេលើ១០០នាក់+ ពួកអ្នកត្រួតពិនិត្យទ្រព្យសម្បត្តិនិងហ្វូងសត្វ របស់ស្ដេចផង+និងរបស់កូនស្ដេចផង+ ហើយក៏មានមន្ត្រីជាន់ខ្ពស់ និងពួកបុរសពូកែអង់អាចទាំងអស់ដែរ។+ ២ បន្ទាប់មក ស្ដេចដាវីឌបានក្រោកឈរឡើង ហើយនិយាយថា៖
«ឱបងប្អូននិងរាស្ដ្រខ្ញុំអើយ! សូមស្ដាប់! ខ្ញុំមានបំណងចង់សង់វិហារមួយសម្រាប់តម្កល់ហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា និងសម្រាប់ជាកំណល់កល់ជើងលោក។+ ដូច្នេះ ខ្ញុំក៏បានរៀបចំដើម្បីសាងសង់។+ ៣ ក៏ប៉ុន្តែ ព្រះពិតបានប្រាប់ខ្ញុំថា៖ ‹អ្នកមិនអាចសង់វិហារសម្រាប់នាមខ្ញុំទេ+ ព្រោះអ្នកបានធ្វើចម្បាំងជាច្រើន ហើយបានបង្ហូរឈាម›។*+ ៤ យ៉ាងណាក្ដី ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានជ្រើសរើសខ្ញុំពីចំណោមពូជពង្សឪពុកខ្ញុំ ឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែលជារៀងរហូត។+ ព្រះបានជ្រើសរើសកុលសម្ព័ន្ធយូដាឲ្យធ្វើជាអ្នកដឹកនាំ+ ហើយលោកបានជ្រើសរើសពូជពង្សឪពុកខ្ញុំពីកុលសម្ព័ន្ធយូដា។+ ពីចំណោមបងប្អូនខ្ញុំ ព្រះបានពេញចិត្តតែងតាំងខ្ញុំឲ្យធ្វើជាស្ដេចលើប្រជាជាតិអ៊ីស្រាអែល។+ ៥ មិនត្រឹមតែប៉ុណ្ណោះ ព្រះយេហូវ៉ាបានឲ្យខ្ញុំមានកូនជាច្រើន+ ហើយពីចំណោមកូនរបស់ខ្ញុំ ព្រះយេហូវ៉ាបានជ្រើសរើសសាឡូម៉ូន+ឲ្យអង្គុយលើបល្ល័ង្កលោក ដើម្បីគ្រប់គ្រងលើស្រុកអ៊ីស្រាអែល។+
៦ «ព្រះបានមានប្រសាសន៍មកខ្ញុំថា៖ ‹កូនរបស់អ្នកឈ្មោះសាឡូម៉ូន គឺជាអ្នកដែលនឹងសង់វិហារនិងទីធ្លាសម្រាប់ខ្ញុំ ព្រោះខ្ញុំបានជ្រើសរើសគាត់ឲ្យធ្វើជាកូនរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើជាឪពុករបស់គាត់។+ ៧ បើគាត់ធ្វើតាមបញ្ញត្តិនិងការវិនិច្ឆ័យរបស់ខ្ញុំឲ្យបានដិតដល់+ ដូចដែលគាត់កំពុងធ្វើនៅឥឡូវនេះ នោះខ្ញុំនឹងតាំងអំណាចគ្រប់គ្រងរបស់គាត់ឲ្យរឹងមាំជារៀងរហូត›។+ ៨ ដូច្នេះ ខ្ញុំសូមនិយាយនៅចំពោះមុខជនជាតិអ៊ីស្រាអែល និងនៅចំពោះមុខក្រុមជំនុំរបស់ព្រះយេហូវ៉ា ព្រមទាំងចំពោះព្រះយេហូវ៉ាជាព្រះរបស់យើងថា ចូរស្វែងយល់នូវបញ្ញត្តិទាំងប៉ុន្មានរបស់លោក ហើយកាន់តាមឲ្យបានដិតដល់ចុះ ដើម្បីឲ្យអ្នកអាចបន្តរស់នៅលើទឹកដីដ៏ល្អនេះ+ និងរក្សាទុកទឹកដីនេះជាមត៌កដល់កូនចៅរបស់អ្នករាល់គ្នារហូតតទៅ។
៩ «ឯសាឡូម៉ូនវិញ ចូរកូនខំស្គាល់ព្រះរបស់ពុកចុះ ហើយបម្រើលោកយ៉ាងស្មោះអស់ពីចិត្ត+ និងដោយអំណរ ព្រោះព្រះយេហូវ៉ាស្ទង់មើលចិត្តមនុស្សទាំងអស់ ហើយក៏ឃើញគ្រប់ទាំងបំណងចិត្ត+និងគំនិតរបស់ពួកគេដែរ។+ បើកូនស្វែងរកលោក នោះលោកនឹងឲ្យកូនរកលោកឃើញ។+ ប៉ុន្តែ បើកូនបោះបង់ចោលលោក នោះលោកក៏នឹងបោះបង់ចោលកូនជារៀងរហូតដែរ។+ ១០ ចូរកូនចាំថា ព្រះយេហូវ៉ាបានជ្រើសរើសកូនឲ្យសង់វិហារមួយជាកន្លែងបរិសុទ្ធ។ ដូច្នេះ ចូរកូនមានចិត្តក្លាហាន ហើយបំពេញកិច្ចការនោះចុះ»។
១១ បន្ទាប់មក ដាវីឌបានឲ្យប្លង់+ដល់សាឡូម៉ូនសម្រាប់សាងសង់សាលខាងមុខ+ និងបន្ទប់នានាក្នុងវិហារ រួមបញ្ចូលឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងបន្ទប់ជម្រះភាពខុសឆ្គង។+ ១២ ដាវីឌបានឲ្យប្លង់ទាំងអស់ដែលគាត់បានទទួលក្រោមការដឹកនាំរបស់ព្រះ* គឺប្លង់សម្រាប់ទីធ្លា+ក្នុងវិហាររបស់ព្រះយេហូវ៉ា បន្ទប់នានានៅជុំវិញវិហារ ឃ្លាំងទ្រព្យនៃវិហារព្រះពិត និងឃ្លាំងដាក់របស់របរដែលគេបានយកមកជូនលោក។+ ១៣ បន្ថែមទៅទៀត ដាវីឌបានឲ្យការណែនាំសម្រាប់រៀបចំបណ្ដាសង្ឃ+និងពួកលេវី ព្រមទាំងសម្រាប់បែងចែកភារកិច្ចក្នុងវិហារព្រះយេហូវ៉ា និងការណែនាំសម្រាប់ធ្វើប្រដាប់ប្រដាប្រើប្រាស់ក្នុងវិហារព្រះយេហូវ៉ា។ ១៤ ដាវីឌក៏បានប្រាប់អំពីទម្ងន់មាសនិងទម្ងន់ប្រាក់ ដើម្បីធ្វើប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងវិហារ។ ១៥ ម្យ៉ាងទៀត គាត់បានប្រាប់អំពីទម្ងន់មាសសម្រាប់ធ្វើជើងចង្កៀង+និងចង្កៀងមាស និងទម្ងន់ប្រាក់សម្រាប់ធ្វើជើងចង្កៀងនិងចង្កៀងប្រាក់ ស្របតាមការប្រើប្រាស់របស់ចង្កៀងនីមួយៗ។ ១៦ គាត់ក៏បានប្រាប់អំពីទម្ងន់មាសសម្រាប់ធ្វើតុនីមួយៗដែលដាក់នំប៉័ងតាំងទុក+ និងទម្ងន់ប្រាក់សម្រាប់ធ្វើតុប្រាក់ ១៧ ព្រមទាំងសម ចានគោម និងថូធ្វើពីមាសសុទ្ធ។ ចំពោះចានគោមតូចមាស+ និងចានគោមតូចប្រាក់ គាត់ក៏ប្រាប់អំពីទម្ងន់មាសនិងប្រាក់សម្រាប់ធ្វើដែរ។ ១៨ មិនត្រឹមតែប៉ុណ្ណោះ គាត់បានប្រាប់អំពីទម្ងន់មាសសុទ្ធដើម្បីធ្វើទីបូជាសម្រាប់ជូនគ្រឿងក្រអូប+ និងដើម្បីធ្វើរូបចេរូប៊ីនពីរដែលជាតំណាងរទេះរបស់ព្រះ។+ ចេរូប៊ីនមាសនោះ+ត្រដាងស្លាបចោលស្រមោលទៅលើហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា។ ១៩ ដាវីឌបាននិយាយថា៖ «ព្រះយេហូវ៉ាបានដឹកនាំខ្ញុំ ហើយឲ្យខ្ញុំមានការយល់ធ្លុះជ្រៅ ដើម្បីខ្ញុំអាចគូរប្លង់យ៉ាងល្អិតល្អន់»។+
២០ រួចមក ដាវីឌបានប្រាប់សាឡូម៉ូនថា៖ «ចូរមានចិត្តក្លាហានហើយរឹងមាំឡើង ហើយបំពេញកិច្ចការនោះទៅ។ ចូរកុំភ័យខ្លាចឬតក់ស្លុតឡើយ ព្រោះព្រះយេហូវ៉ាដែលជាព្រះរបស់ពុកនឹងនៅជាមួយកូន។+ ព្រះយេហូវ៉ានឹងមិនបោះបង់ចោលកូនទេ+ តែលោកនឹងជួយកូនឲ្យសាងសង់វិហាររហូតដល់ចប់សព្វគ្រប់។ ២១ កូនមានក្រុមសង្ឃ+និងក្រុមលេវី+នៅជាមួយស្រាប់ហើយ ដើម្បីបំពេញភារកិច្ចទាំងអស់នៅក្នុងវិហាររបស់ព្រះពិត។ កូនក៏មានពួកអ្នកស្ម័គ្រចិត្តដែលមានជំនាញធ្វើការគ្រប់ប្រភេទ+ ព្រមទាំងពួកអ្នកគ្រប់គ្រង+ និងបណ្ដាជនទាំងអស់ នៅក្រោមបង្គាប់កូនដែរ»។