អេសាយ
៤៨ ឱពូជពង្សយ៉ាកុបអើយ! ចូរនាំគ្នាស្ដាប់ចុះ។
អ្នកបានហៅខ្លួនតាមឈ្មោះអ៊ីស្រាអែល+
ហើយអ្នកបានចេញពីទឹករបស់យូដាមក*
អ្នកបានស្បថដោយនូវនាមព្រះយេហូវ៉ា+
ហើយក៏ហៅរកព្រះនៃអ៊ីស្រាអែលដែរ
តែអ្នកមិនមែនហៅរកលោកដោយស្មោះ និងដោយសុចរិតទេ។+
២ ព្រោះអ្នកហៅខ្លួនថាជាអ្នកក្រុងបរិសុទ្ធ+
ហើយស្វែងរកជំនួយពីព្រះនៃអ៊ីស្រាអែល+
ដែលមាននាមថាយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌។
៣ «ខ្ញុំបានប្រាប់អ្នកនូវរឿងដែលកើតឡើងតាំងពីបុរាណមក។
ពាក្យនោះបានចេញពីមាត់ខ្ញុំទៅ ហើយខ្ញុំបានធ្វើឲ្យមនុស្សដឹង+
ខ្ញុំបានចាត់វិធានការភ្លាមៗ ហើយរឿងទាំងនោះបានក្លាយទៅជាការពិត។+
៤ ព្រោះខ្ញុំដឹងថាអ្នកជាមនុស្សរឹងចចេសណាស់
ករបស់អ្នករឹងដូចជាដែក ហើយថ្ងាសរបស់អ្នករឹងដូចជាស្ពាន់។+
៥ ខ្ញុំបានប្រាប់អ្នកតាំងពីយូរមកហើយ
គឺមុនរឿងនោះកើតឡើង ខ្ញុំបានឲ្យអ្នកដឹង
ដើម្បីកុំឲ្យអ្នកអាចនិយាយថា៖ ‹រូបព្រះរបស់ខ្ញុំបានសម្រេចការនោះ
ហើយរូបឆ្លាក់និងរូបសិតរបស់ខ្ញុំបានបង្គាប់ឲ្យរឿងនោះកើតឡើង›។
៦ អ្នកបានឮ និងបានឃើញរឿងទាំងនោះហើយ។ តើអ្នកនឹងមិនប្រកាសទេឬ?+
ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងប្រកាសរឿងថ្មីៗឲ្យអ្នកដឹង+
គឺរឿងអាថ៌កំបាំងដែលអ្នកមិនធ្លាប់ដឹងពីមុន។
៧ ឥឡូវ ខ្ញុំកំពុងបង្កើតរឿងទាំងនោះ មិនមែនជារឿងតាំងពីយូរមកទេ។
អ្នកមិនធ្លាប់ឮរឿងទាំងនោះឡើយ។
យ៉ាងនេះ អ្នកនឹងមិនអាចនិយាយថា៖ ‹មើល! ខ្ញុំដឹងរឿងទាំងនោះអស់ហើយ›។
៨ ទេ! អ្នកមិនដែលឮទេ+ ហើយក៏មិនដែលដឹងដែរ
នៅគ្រាមុន ត្រចៀកអ្នកមិនបានស្ដាប់ឡើយ។
ព្រោះខ្ញុំដឹងថាអ្នកជាមនុស្សពូកែក្បត់ណាស់+
ហើយគេហៅអ្នកថាជាមនុស្សប្រព្រឹត្តអំពើខុសឆ្គងតាំងពីកំណើតមក។+
៩ ប៉ុន្តែ ដោយយល់ដល់នាមខ្ញុំ ខ្ញុំនឹងមិនបញ្ចេញកំហឹងទេ+
ដោយយល់ដល់កិត្តិយសខ្ញុំ ខ្ញុំនឹងទប់ចិត្ត ហើយខ្ញុំនឹងមិនបំផ្លាញអ្នកទេ។+
១០ មើល! ខ្ញុំបានសម្រិតសម្រាំងអ្នក តែមិនដូចសម្រិតសម្រាំងប្រាក់ទេ។+
ខ្ញុំបានល្បង*អ្នកក្នុងឡនៃសេចក្ដីវេទនា។+
១១ ដោយយល់ដល់ខ្លួនខ្ញុំ និងយល់ដល់នាមខ្ញុំ នោះខ្ញុំនឹងចាត់វិធានការ+
ព្រោះខ្ញុំនឹងមិនធ្វើឲ្យខ្លួនខ្ញុំអាប់ឱនទេ+
ហើយខ្ញុំក៏មិនប្រគល់*សិរីរុងរឿងរបស់ខ្ញុំឲ្យអ្នកណាទៀតដែរ។
១២ ឱយ៉ាកុបអើយ! ចូរស្ដាប់ខ្ញុំចុះ។ ឱអ៊ីស្រាអែលជាអ្នកដែលខ្ញុំបានហៅអើយ! ចូរផ្ទៀងស្ដាប់ខ្ញុំ។
ខ្ញុំនៅតែដដែលឥតប្រែប្រួលឡើយ។+ ខ្ញុំជាបុគ្គលដំបូងបង្អស់និងជាបុគ្គលចុងក្រោយបង្អស់។+
ពេលខ្ញុំហៅពួកវា* ពួកវាក៏ក្រោកឡើងព្រមគ្នា។
១៤ ចូរអ្នករាល់គ្នាមូលមក ហើយស្ដាប់ចុះ។
ក្នុងចំណោមព្រះទាំងនោះ តើមានព្រះណាមួយបានប្រកាសប្រាប់អំពីរឿងទាំងនេះ?
ឯបុគ្គល*ដែលព្រះយេហូវ៉ាស្រឡាញ់+
គាត់នឹងប្រព្រឹត្តទៅលើស្រុកបាប៊ីឡូនតាមអំពើចិត្តគាត់+
ហើយគាត់លើកដៃទាស់នឹងពួកខាល់ដេ។+
១៥ ខ្ញុំបានចេញវាចាហើយ ខ្ញុំក៏បានហៅគាត់ដែរ។+
ខ្ញុំបាននាំគាត់មក ហើយការដែលគាត់ធ្វើនឹងសម្រេចទាំងអស់។+
១៦ ចូរចូលមកជិតខ្ញុំ ហើយស្ដាប់រឿងនេះ
គឺតាំងពីដើមដំបូងមក ខ្ញុំមិនដែលនិយាយដោយសម្ងាត់ទេ។+
តាំងពីការនោះកើតឡើង ខ្ញុំមានវត្តមាននៅទីនោះហើយ»។
ឥឡូវនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានចាត់ខ្ញុំ ហើយផ្ដល់ឫទ្ធានុភាពរបស់លោកដល់ខ្ញុំ។
១៧ ព្រះយេហូវ៉ាជាអ្នកលោះអ្នករាល់គ្នា និងជាព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល។+ លោកមានប្រសាសន៍ថា៖ «ខ្ញុំជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា
ខ្ញុំជាអ្នកបង្រៀនអ្នករាល់គ្នាឲ្យទទួលប្រយោជន៍+
និងជាអ្នកណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវដែលគួរដើរ។+
១៨ បើអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមបញ្ញត្តិខ្ញុំ+
នោះសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងបានដូចជាទន្លេ+
ហើយសេចក្ដីសុចរិតរបស់អ្នករាល់គ្នានឹងដូចជារលកសមុទ្រដែរ។+
១៩ ឯកូនចៅរបស់អ្នករាល់គ្នានឹងមានច្រើនដូចជាខ្សាច់
គឺពូជពង្សរបស់អ្នករាល់គ្នានឹងមានច្រើនដូចជាគ្រាប់ខ្សាច់។+
ឈ្មោះអ៊ីស្រាអែលនឹងមិនត្រូវកាត់ចេញ ឬត្រូវបំផ្លាញពីមុខខ្ញុំឡើយ»។
២០ ចូរចេញពីបាប៊ីឡូនមក!+ ចូររត់ចេញពីពួកខាល់ដេ!
ចូរផ្សាយដោយអំណរ! ចូរប្រកាសទៅ!+
ចូរប្រាប់មនុស្សនៅចុងផែនដីឲ្យបានដឹង។+
ចូរប្រកាសថា៖ «ព្រះយេហូវ៉ាបានលោះយ៉ាកុបជាអ្នកបម្រើរបស់លោកហើយ។+
២១ កាលដែលលោកនាំពួកគេដើរឆ្លងកាត់តំបន់ស្ងាត់ជ្រងំ+ ពួកគេមិនបានស្រេកទឹកទេ ព្រោះលោកបានធ្វើឲ្យទឹកហូរចេញពីថ្មសម្រាប់ពួកគេ
គឺលោកបានបណ្ដាលឲ្យថ្មដាប្រេះចេញពីគ្នា ហើយធ្វើឲ្យទឹកធ្លាយចេញមក»។+
២២ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «គ្មានសេចក្ដីសុខសាន្តដល់មនុស្សទុច្ចរិតទេ»។+