សុភាសិត
២៧ កុំអួតអំពីថ្ងៃស្អែក
ព្រោះគ្មានអ្នកណាដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងទេ។+
២ ចូរឲ្យមនុស្សឯទៀតសរសើរអ្នក តែកុំសរសើរខ្លួនឯង
ចូរទុកឲ្យអ្នកផ្សេងលើកតម្កើងអ្នក តែកុំឲ្យពោលពាក្យលើកតម្កើងខ្លួនឯងឡើយ។+
៣ ថ្មក៏ធ្ងន់ ដីខ្សាច់ក៏ធ្ងន់ តែរឿងក្ដៅក្រហាយដែលមនុស្សល្ងង់ខ្លៅ*បង្កឡើង នោះធ្ងន់ជាងអ្វីទាំងពីរនោះទៅទៀត។+
៤ កំហឹងនាំឲ្យមានអំពើឃោរឃៅ ហើយសេចក្ដីក្រេវក្រោធបណ្ដាលឲ្យមានអន្តរាយប្រៀបដូចជាទឹកជំនន់
ប៉ុន្តែ ចិត្តច្រណែនគឺអាក្រក់ខ្លាំងជាងអ្វីទាំងនោះទៅទៀត។+
៥ ការកែតម្រង់នៅចំពោះមុខ នោះប្រសើរជាងការលាក់បាំងសេចក្ដីស្រឡាញ់។+
៦ របួសដែលមកពីមិត្តសម្លាញ់ គឺធ្វើឡើងដោយចិត្តស្មោះត្រង់+
តែការថើបពីសត្រូវ គឺច្រើនក្រៃលែង។*
៧ អ្នកដែលបរិភោគឆ្អែត មិនចាប់អារម្មណ៍នឹងទឹកឃ្មុំសុទ្ធដែលគេឲ្យគាត់ទេ
តែចំពោះអ្នកដែលស្រេកឃ្លាន សូម្បីតែអ្វីដែលល្វីង ក៏ផ្អែមដែរ។
៨ មនុស្សដែលចាកចេញពីផ្ទះ
ប្រៀបដូចជាសត្វស្លាបដែលចាកចេញ*ពីសម្បុក។
៩ មិត្តដែលផ្ដល់យោបល់ស្មោះពីចិត្ត
ប្រៀបដូចជាប្រេងនិងគ្រឿងក្រអូប ដែលធ្វើឲ្យចិត្តសប្បាយ។+
១០ កុំលះចោលមិត្តរបស់អ្នកឬមិត្តរបស់ឪពុកឡើយ
ហើយពេលអ្នកមានទុក្ខលំបាក ចូរកុំទៅផ្ទះរបស់បងប្អូនបង្កើត។
មិត្ត*ដែលនៅជិត ប្រសើរជាងបងប្អូនដែលនៅឆ្ងាយ។+
១១ កូនអើយ ចូរមានប្រាជ្ញា ហើយធ្វើឲ្យចិត្តខ្ញុំត្រេកអរ+
ដើម្បីខ្ញុំអាចតបឆ្លើយទៅអ្នកដែលតិះដៀលខ្ញុំ។+
១២ មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន+
តែមនុស្សខ្វះបទពិសោធន៍បន្តដើរទៅទៀត ហើយរងផលពិបាក។*
១៣ បើអ្នកណាម្នាក់ធានាឲ្យមនុស្សដែលខ្លួនមិនស្គាល់ ចូរយកអាវក្រៅរបស់អ្នកនោះទុក។
បើអ្នកនោះធានាឲ្យស្ត្រីជនជាតិដទៃ នោះក៏ត្រូវដកហូតរបស់បញ្ចាំពីគាត់ដែរ។+
១៤ ពេលនរណាម្នាក់ស្រែកជូនពរអ្នកឯទៀតនៅពេលព្រលឹម
នោះអ្នកឯទៀតនឹងចាត់ទុកជាបណ្ដាសាវិញ។
១៥ ប្រពន្ធដែលចូលចិត្តរករឿង* ប្រៀបដូចជាដំបូលដែលលិចទឹកឥតឈប់នៅថ្ងៃដែលមានភ្លៀងធ្លាក់។+
១៦ អ្នកណាអាចរារាំងនាងបាន អ្នកនោះក៏អាចរារាំងខ្យល់បានដែរ
ថែមទាំងអាចក្ដាប់ប្រេងដោយដៃស្ដាំទៀតផង។
១៨ អ្នកដែលថែរក្សាដើមល្វា នឹងបានផលបរិភោគ+
ហើយអ្នកដែលបម្រើម្ចាស់យ៉ាងល្អ នឹងបានការលើកតម្កើង។+
១៩ ដូចទឹកឆ្លុះឲ្យឃើញមុខ
នោះចិត្តរបស់មនុស្សម្នាក់ក៏ឆ្លុះបញ្ចាំងឲ្យឃើញចិត្តរបស់មនុស្សម្នាក់ទៀតដែរ។
២០ ផ្នូរនិងទីនៃសេចក្ដីហិនវិនាស*មិនដែលស្កប់ស្កល់ឡើយ+
ហើយភ្នែករបស់មនុស្សក៏មិនចេះស្កប់ស្កល់ដែរ។
២១ ដូចមានឆ្នាំងទុកសម្រាំងប្រាក់ និងមានឡទុកបន្សុទ្ធមាស+
នោះការសរសើរដែលមនុស្សម្នាក់ទទួល បង្ហាញថាគាត់ជាមនុស្សបែបណា។
២២ ទោះបីជាអ្នកយកអង្រែបុកមនុស្សល្ងង់ខ្លៅ*ក្នុងត្បាល់
ដូចបុកបំបែកស្រូវក្ដី
ក៏ភាពចម្កួតនឹងមិនចេញពីគាត់ដែរ។
២៣ អ្នកគួរស្គាល់សណ្ឋានហ្វូងចៀមរបស់អ្នកឲ្យបានច្បាស់។
២៤ ព្រោះទ្រព្យសម្បត្តិមិនស្ថិតស្ថេររហូតទេ+
ហើយមកុដក៏មិននៅគង់វង្សគ្រប់ជំនាន់ដែរ។
២៥ ស្មៅចាស់ងាប់អស់ ស្មៅខ្ចីលាស់ឡើង
ហើយរុក្ខជាតិនៅលើភ្នំបានត្រូវប្រមូលជាចំណីសម្រាប់ហ្វូងសត្វ។
២៦ ចៀមស្ទាវជួយអ្នកឲ្យមានសម្លៀកបំពាក់
ហើយពពែឈ្មោលជួយអ្នកឲ្យមានប្រាក់ទិញបានដីស្រែមួយ។
២៧ ដូច្នេះ អ្នកនិងពួកអ្នកផ្ទះរបស់អ្នកនឹងមានទឹកដោះពពែគ្រប់គ្រាន់
ហើយអ្នកបម្រើស្រីៗរបស់អ្នកក៏មានអ្វីៗគ្រប់គ្រាន់សម្រាប់ជីវិតដែរ។