អេសាយ
២៦ នៅគ្រានោះ គេនឹងច្រៀងចម្រៀង+នេះនៅក្នុងស្រុកយូដាថា៖+
«យើងមានក្រុងដ៏រឹងមាំ។+
លោកផ្ដល់សេចក្ដីសង្គ្រោះទុកជាកំពែងនិងជាទំនប់ការពារ។*+
២ ចូរបើកទ្វារក្រុងទៅ+ ដើម្បីឲ្យប្រជាជាតិសុចរិតអាចចូលបាន
គឺជាប្រជាជាតិដែលតែងតែមានការប្រព្រឹត្តស្មោះត្រង់ជានិច្ច។
៣ លោកនឹងការពារអស់អ្នកដែលពឹងផ្អែកលើលោកទាំងស្រុង*
លោកនឹងផ្ដល់សេចក្ដីសុខសាន្តដល់ពួកគេជានិច្ច+ ព្រោះពួកគេទុកចិត្តលោក។+
៥ លោកបានបន្ទាបពួកអ្នកដែលនៅទីខ្ពស់ គឺក្រុងខ្ពស់ត្រដែត
លោកទម្លាក់ក្រុងនោះចុះ លោកពង្រាបក្រុងនោះដល់ដី គឺបោះទម្លាក់ទៅក្នុងធូលី។
៦ ក្រុងនោះនឹងត្រូវជាន់ឈ្លី ដោយជើងរបស់ពួកអ្នកដែលត្រូវគេធ្វើបាប គឺជើងរបស់ជនតូចទាប»។
៧ ផ្លូវរបស់មនុស្សសុចរិតគឺត្រង់ឥតវៀចវេរ។*
ព្រោះលោកទៀងត្រង់ លោកនឹងពង្រាបផ្លូវរបស់មនុស្សសុចរិតឲ្យស្មើធេង។
៨ ឱព្រះយេហូវ៉ាអើយ! កាលដែលយើងដើរតាមផ្លូវយុត្តិធម៌របស់លោក
យើងយកលោកជាទីសង្ឃឹម។
យើងឲ្យតម្លៃនាមរបស់លោកយ៉ាងខ្លាំងនិងចង់ឲ្យនាមលោកទទួលការរំលឹកជានិច្ច។
៩ នាពេលយប់ ចិត្តខ្ញុំនឹករឭកដល់លោកយ៉ាងខ្លាំង
គឺដួងចិត្តខ្ញុំនឹករកលោកជានិច្ច+
ព្រោះពេលលោកវិនិច្ឆ័យផែនដី មនុស្សជាតិនឹងរៀនអំពីសេចក្ដីសុចរិត។+
ទោះជាគាត់នៅក្នុងស្រុកដែលពេញទៅដោយសេចក្ដីទៀងត្រង់ក្ដីក៏គាត់នៅតែប្រព្រឹត្តអាក្រក់ដដែល+
ហើយគាត់នឹងមិនឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាទេ។+
១១ ឱព្រះយេហូវ៉ាអើយ! ដៃលោកបានលើកទៅហើយ តែពួកគេមិនឃើញទេ។+
ពួកគេនឹងឃើញចិត្តខ្នះខ្នែងរបស់លោកចំពោះរាស្ត្រលោក ហើយពួកគេនឹងអាម៉ាស់មុខ។
ភ្លើងរបស់លោកនឹងឆាបឆេះពួកសត្រូវរបស់លោក។
១២ ឱព្រះយេហូវ៉ាអើយ! លោកនឹងផ្ដល់សេចក្ដីសុខសាន្តដល់យើង+
ព្រោះអ្វីៗទាំងអស់ដែលយើងបានធ្វើ គឺលោកហើយដែលជួយឲ្យបានសម្រេច។
១៣ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ! ក្រៅពីលោកក៏មានចៅហ្វាយផ្សេងទៀតគ្រប់គ្រងលើយើងដែរ+
តែយើងរៀបរាប់តែអំពីនាមរបស់លោកប៉ុណ្ណោះ។+
១៤ ពួកគេស្លាប់ហើយ ពួកគេនឹងមិនរស់ទៀតទេ។
ពួកគេស្លាប់ស្ដូកស្ដឹង មិនអាចក្រោកឡើងបានទេ។+
ព្រោះលោកបានផ្ដោតអារម្មណ៍ទៅលើពួកគេ
ដើម្បីបំផ្លាញពួកគេឲ្យសាបសូន្យទៅ ហើយលែងមាននរណានឹកឃើញពួកគេទៀត។
១៥ ឱព្រះយេហូវ៉ាអើយ! លោកបានធ្វើឲ្យប្រជាជាតិរបស់លោកមានចំនួនច្រើនឡើង
លោកបានបង្កើនចំនួនពួកគេឲ្យកាន់តែច្រើន
លោកបានលើកកិត្តិយសរបស់លោកឲ្យកាន់តែរុងរឿង។+
លោកបានពង្រីកព្រំប្រទល់ទឹកដីរបស់ពួកគេឲ្យធំទូលាយ។+
១៦ ឱព្រះយេហូវ៉ាអើយ! ក្នុងគ្រាលំបាក ពួកគេបានបែរមករកលោកវិញ
ពេលលោកប្រដៅតម្រង់ពួកគេ ពួកគេបានអធិដ្ឋានស្ងាត់ៗយ៉ាងអស់ពីចិត្តទៅលោក។+
១៧ ដូចស្ត្រីមានផ្ទៃពោះហៀបនឹងសម្រាលកូន
នាងឈឺចុកចាប់ ហើយស្រែកយ៉ាងខ្លាំង
ឱព្រះយេហូវ៉ាអើយ! ដោយសារលោក យើងក៏មានអារម្មណ៍ដូចនោះដែរ។
១៨ យើងក៏មានផ្ទៃពោះ ហើយឈឺចុកចាប់ពេលសម្រាលដែរ
តែយើងមិនបានសម្រាលកូនទេ គឺហាក់ដូចជាសម្រាលខ្យល់ប៉ុណ្ណោះ។
យើងមិនបាននាំឲ្យមានសេចក្ដីសង្គ្រោះដល់ស្រុកនេះទេ
ហើយក៏គ្មានអ្នកណាកើតមកដើម្បីរស់នៅក្នុងស្រុកនេះដែរ។
១៩ ព្រះបានមានប្រសាសន៍ថា៖ «ពួកអ្នកស្លាប់របស់អ្នកនឹងរស់ឡើងវិញ។
សាកសពរបស់រាស្ត្រខ្ញុំនឹងក្រោកឡើង។+
ឱពួកអ្នកដែលនៅក្នុងដីអើយ!+ ចូរភ្ញាក់ឡើង ហើយស្រែកដោយអំណរចុះ!
ព្រោះទឹកសន្សើមរបស់លោក ប្រៀបដូចជាទឹកសន្សើមនាព្រឹកព្រលឹម*
ឯដីនឹងប្រគល់មនុស្សស្លាប់មក ហើយពួកគេនឹងរស់ឡើងវិញ។
២០ ឱរាស្ត្រខ្ញុំអើយ! ចូរចូលទៅបន្ទប់ខាងក្នុង ហើយបិទទ្វារឲ្យជិតទៅ។+
ចូរលាក់ខ្លួនមួយរយៈរហូតដល់កំហឹង*ខ្ញុំកន្លងផុតទៅ។+
២១ ព្រោះមើល! ព្រះយេហូវ៉ាកំពុងមកពីកន្លែងរបស់លោក
ដើម្បីវិនិច្ឆ័យទោសកំហុសរបស់អ្នកស្រុកនោះ
ការកម្ចាយឈាមក្នុងស្រុកនោះនឹងត្រូវបើកបង្ហាញ
ហើយនឹងលែងមានការលាក់បាំងពួកអ្នកដែលត្រូវគេសម្លាប់ទៀតហើយ»។