យេរេមា
១០ ឱពូជពង្សអ៊ីស្រាអែលអើយ! ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាទាស់នឹងអ្នករាល់គ្នា។ ២ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«ចូរកុំធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិដទៃឡើយ+
ហើយក៏កុំភ័យតក់ស្លុតនឹងសញ្ញាសម្គាល់នៅលើមេឃដែរ
ព្រោះនោះជាអ្វីដែលប្រជាជាតិនានាភ័យខ្លាច។+
៣ ទំនៀមទម្លាប់សាសនារបស់ពួកគេគឺឥតប្រយោជន៍ទេ
ព្រោះរូបព្រះរបស់ពួកគេគ្រាន់តែជាឈើ
ដែលជាងបានកាប់ពីព្រៃយកមកឆ្លាក់ប៉ុណ្ណោះ។+
៥ រូបនោះមិនចេះនិយាយ ដូចជាទីងមោងចាំចម្ការត្រសក់+
គេត្រូវលើករូបនោះពីកន្លែងមួយទៅកន្លែងមួយ ព្រោះវាមិនអាចដើរបានទេ។+
កុំខ្លាចរូបនោះឡើយ ព្រោះវាមិនអាចធ្វើទុក្ខបានទេ
ហើយក៏មិនអាចធ្វើការល្អបានដែរ»។+
៦ ឱព្រះយេហូវ៉ាអើយ! គ្មានព្រះណាដូចលោកទេ+
ព្រោះលោកអស្ចារ្យនិងមានឫទ្ធានុភាពខ្លាំងក្លា ហើយនាមលោកឧត្តុង្គឧត្តម។
៧ ឱមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ! តើមានអ្នកណាដែលមិនកោតខ្លាចលោក?+ ព្រោះលោកសមនឹងទទួលការកោតខ្លាច។
ព្រោះក្នុងចំណោមពួកអ្នកប្រាជ្ញនៃប្រជាជាតិទាំងឡាយនិងរាជាណាចក្រនានាគ្មានអ្នកណាដូចលោកទេ។+
៨ ពួកគេទាំងអស់សុទ្ធតែល្ងីល្ងើនិងមិនសមហេតុផល។+
ការណែនាំពីរូបព្រះដែលធ្វើពីឈើ គឺគ្មានប្រយោជន៍ទេ។+
៩ ពួកគេបាននាំយកបន្ទះប្រាក់ពីតើស៊ីស+ និងមាសពីអ៊ូផាស
ដើម្បីឲ្យជាងស្រោបរូបព្រះទាំងនោះ។
រួចបំពាក់រូបទាំងនោះដោយក្រណាត់ត្បាញពីអំបោះពណ៌ខៀវនិងអំបោះពណ៌ស្វាយដែលធ្វើពីរោមចៀម។
រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ពួកជាងដ៏ប៉ិនប្រសប់។
១០ ចំណែកព្រះយេហូវ៉ាវិញ លោកជាព្រះដ៏ពិត។
លោកជាព្រះដែលមានជីវិតរស់នៅ+ និងជាមហាក្សត្រដ៏ស្ថិតស្ថេរ។+
ពេលលោកបញ្ចេញកំហឹង ផែនដីញ័ររញ្ជួយ+
ហើយពេលលោកវិនិច្ឆ័យទោស គ្មានប្រជាជាតិណាអាចធន់នៅបានឡើយ។
១១* អ្នកត្រូវប្រាប់ពួកគេដូច្នេះថា៖
«បណ្ដាព្រះមិនពិតដែលមិនបានបង្កើតមេឃនិងផែនដី
នឹងវិនាសបាត់ពីផែនដីនិងពីក្រោមមេឃទៅ»។+
១២ ឯលោកវិញ លោកជាអ្នកបង្កើតផែនដីដោយឫទ្ធានុភាពខ្លាំងក្លា
លោកបានបង្កើតដី*ដោយប្រាជ្ញា+
ថែមទាំងបានលាតសន្ធឹងផ្ទៃមេឃដោយការយល់ដឹងរបស់លោកផង។+
១៣ ពេលលោកបញ្ចេញសំឡេង ចំហាយទឹកនៅលើមេឃពុះកញ្ជ្រោល។+
លោកបណ្ដាលឲ្យពពកឡើងពីជើងមេឃ+
ហើយធ្វើឲ្យមានផ្លេកបន្ទោរនៅពេលភ្លៀង
ព្រមទាំងបណ្ដាលឲ្យខ្យល់បក់ចេញពីឃ្លាំងរបស់លោក។+
១៤ មនុស្សទាំងអស់ប្រព្រឹត្តដោយមិនសមហេតុសមផល និងគ្មានការយល់ដឹងសោះ។
រីឯជាងដែក ពួកគេនឹងអាម៉ាស់មុខព្រោះតែរូបព្រះដែលពួកគេបានធ្វើ+
ព្រោះរូបទាំងនោះ*គ្មានខ្យល់ដង្ហើមទេ ហើយសុទ្ធតែជាការបោកប្រាស់។+
១៥ រូបព្រះទាំងនោះសុទ្ធតែឥតបានការ ជាស្នាដៃដែលគួរឲ្យចំអកមើលងាយវិញ។+
ពេលថ្ងៃវិនិច្ឆ័យមកដល់ រូបព្រះទាំងនោះនឹងវិនាសសូន្យទៅ។
១៦ ឯព្រះដែលជាមត៌ករបស់យ៉ាកុប លោកមិនដូចរូបព្រះទាំងនោះទេ
ព្រោះលោកជាអ្នកបង្កើតអ្វីៗទាំងអស់
ហើយអ៊ីស្រាអែលជាដំបងកម្មសិទ្ធិរបស់លោក។+
លោកមាននាមជាយេហូវ៉ា ហើយជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌។+
១៧ ឱស្ត្រីដែលនៅក្រោមការឡោមព័ទ្ធអើយ! ចូរយកបង្វេចរបស់អ្នកពីដីទៅ។
១៨ ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«មើល! ឥឡូវខ្ញុំកំពុងបោះពួកអ្នកស្រុកចេញពីទឹកដីពួកគេហើយ+
ខ្ញុំនឹងធ្វើឲ្យពួកគេរងទុក្ខលំបាក»។
១៩ វេទនាហើយខ្ញុំ! ព្រោះខ្ញុំមានរបួសធ្ងន់ណាស់!+
ដំបៅរបស់ខ្ញុំមិនអាចជាសះស្បើយទេ។
ខ្ញុំក៏និយាយថា៖ «ខ្ញុំពិតជាមានជំងឺធ្ងន់មែន ហើយត្រូវតែស៊ូទ្រាំ។
២០ ត្រសាលរបស់ខ្ញុំបានខ្ទេចខ្ទីអស់ ហើយខ្សែត្រសាលក៏ដាច់អស់ដែរ។+
កូនៗខ្ញុំបានចាកចោលខ្ញុំគ្មានសល់ម្នាក់ទេ។+
ដូច្នេះ គ្មានអ្នកណាម្នាក់ជួយលាតផ្ទាំងត្រសាលឬដំឡើងត្រសាលឲ្យខ្ញុំឡើយ។
២១ ព្រោះពួកគង្វាលបានប្រព្រឹត្តដោយមិនចេះពិចារណា+
ហើយពួកគេមិនបានសុំជំនួយពីព្រះយេហូវ៉ាទេ។+
ហេតុនេះហើយបានជាពួកគេប្រព្រឹត្តដោយគ្មានការយល់ដឹងទាល់តែសោះ។
ឯហ្វូងសត្វរបស់ពួកគេ ក៏បានរត់ខ្ចាត់ខ្ចាយអស់»។+
២២ សូមស្ដាប់! មានគេកំពុងនាំដំណឹងមក! និងមានសូរសន្ធឹកពីស្រុកខាងជើង+
ដើម្បីធ្វើឲ្យបណ្ដាក្រុងក្នុងស្រុកយូដាទៅជាកន្លែងស្ងាត់ជ្រងំ គឺទៅជាលំនៅរបស់ឆ្កែព្រៃ។+
២៣ ឱព្រះយេហូវ៉ាអើយ! ខ្ញុំដឹងច្បាស់ថាមនុស្សគ្មានសិទ្ធិដឹកនាំផ្លូវរបស់ខ្លួនទេ
ហើយក៏គ្មានសមត្ថភាពតម្រង់ជំហានរបស់ខ្លួនដែរ។+
២៤ ឱព្រះយេហូវ៉ាអើយ! សូមលោកកែតម្រង់ខ្ញុំដោយយុត្តិធម៌
តែមិនមែនដោយកំហឹងទេ+ ដើម្បីកុំឲ្យខ្ញុំសាបសូន្យឡើយ។+
២៥ សូមលោកបញ្ចេញកំហឹងទៅលើប្រជាជាតិនានាដែលមិនអើពើនឹងលោក+
ព្រមទាំងទៅលើអំបូរទាំងឡាយដែលមិនហៅរកនាមលោកដែរ។
ព្រោះពួកគេបានត្របាក់លេបយ៉ាកុប+ គឺបំផ្លិចបំផ្លាញគាត់អស់គ្មានសល់។+
ពួកគេថែមទាំងធ្វើឲ្យស្រុករបស់គាត់ទៅជាកន្លែងស្ងាត់សូន្យឈឹងទៀតផង។+