សៀវភៅលូកា
៣ នៅឆ្នាំទី១៥នៃការគ្រប់គ្រងរបស់សេសារ*ទីប៊ែរ ពេលដែលប៉ុនទាសពីឡាតជាអភិបាលតំបន់យូឌា និងហេរ៉ូឌ*+ជាអភិបាលស្រុកកាលីឡេ ហើយភីលីពជាបងប្រុសហេរ៉ូឌនិងជាអភិបាលស្រុកអ៊ីទូរៀនិងត្រាខូនីត ហើយឡែសេនាសជាអភិបាលស្រុកអាប៊ីលីនី ២ ក្នុងសម័យកៃផាស+និងអេណាសជាសង្ឃនាយក ពេលនោះព្រះបានឲ្យសេចក្ដីប្រកាសដល់យ៉ូហាន+ជាកូនរបស់សាការី នៅតំបន់ស្ងាត់ជ្រងំ។+
៣ ដូច្នេះ យ៉ូហានបានចូលទៅតំបន់ជុំវិញទន្លេយ៉ូដាន់ ហើយផ្សព្វផ្សាយប្រាប់មនុស្សឲ្យទទួលការជ្រមុជទឹក* ដែលជាការបង្ហាញថាពួកគេបានប្រែចិត្ត ដើម្បីទទួលការអភ័យទោសចំពោះអំពើខុសឆ្គងរបស់ខ្លួន+ ៤ ដូចអេសាយជាអ្នកប្រកាសទំនាយ បានសរសេរថា៖ «មានសំឡេងមនុស្សម្នាក់ស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖ ‹ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា!* ចូរធ្វើឲ្យផ្លូវរបស់លោកត្រង់។+ ៥ ចូរលុបជ្រលងទាំងអស់ ហើយពង្រាបគ្រប់ភ្នំគ្រប់ទួលឲ្យរាបស្មើ។ ឯផ្លូវវៀចក្ងិចក្ងក់ ចូរធ្វើឲ្យទៅជាផ្លូវត្រង់ ហើយចូរធ្វើឲ្យផ្លូវរដិបរដុបទៅជារាបធេងវិញ ៦ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះពីព្រះ›»។+
៧ ម្ល៉ោះហើយ ពេលដែលបណ្ដាជនមកឯយ៉ូហានដើម្បីឲ្យគាត់ជ្រមុជទឹកឲ្យ នោះគាត់និយាយទៅពួកគេថា៖ «នែ! ពូជពស់មានពិស! តើអ្នកណាបាននាំឲ្យអ្នកគិតថា អ្នកអាចរួចជីវិតពីកំហឹងរបស់ព្រះដែលនឹងត្រូវមក?+ ៨ ដូច្នេះ ចូរប្រព្រឹត្តយ៉ាងណាដែលបង្ហាញថាអ្នកបានប្រែចិត្ត។ កុំគិតក្នុងចិត្តឡើយថា៖ ‹អាប្រាហាំជាឪពុករបស់យើង›។ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះមានសមត្ថភាពបង្កើតកូនឲ្យអាប្រាហាំពីដុំថ្មទាំងនេះបាន។ ៩ ពូថៅនៅក្បែរគល់ឈើស្រាប់ហើយ។ ដូច្នេះ ដើមឈើណាដែលមិនបង្កើតផលល្អ នឹងត្រូវកាប់ចោល រួចបោះទៅក្នុងភ្លើង»។+
១០ បណ្ដាជនបានសួរគាត់ថា៖ «បើដូច្នេះ តើយើងគួរធ្វើអ្វី?»។ ១១ គាត់តបឆ្លើយថា៖ «អ្នកណាដែលមានសម្លៀកបំពាក់ពីរបន្លាស់ អ្នកនោះត្រូវចែកមួយបន្លាស់ឲ្យអ្នកដែលគ្មានសោះ ហើយអ្នកដែលមានអាហារបរិភោគ ក៏ត្រូវចែកឲ្យអ្នកដែលគ្មានដែរ»។+ ១២ សូម្បីតែពួកអ្នកយកពន្ធ ក៏បានមកឯយ៉ូហាន ឲ្យគាត់ជ្រមុជទឹកឲ្យដែរ។+ ពួកគេសួរគាត់ថា៖ «លោកគ្រូ! តើយើងគួរធ្វើអ្វី?»។ ១៣ គាត់ប្រាប់ពួកគេថា៖ «កុំទារ*ពន្ធលើសពីអត្រាពន្ធ»។+ ១៤ ម្យ៉ាងទៀត ពួកទាហានក៏សួរគាត់ដែរថា៖ «តើយើងគួរធ្វើអ្វី?»។ គាត់ឆ្លើយទៅពួកគេថា៖ «កុំចោទប្រកាន់អ្នកណាដោយមិនពិត ឬធ្វើបាបអ្នកណាឡើយ*+ តែត្រូវស្កប់ចិត្តនឹងការឧបត្ថម្ភ*ដែលអ្នកបានទទួល»។
១៥ នៅគ្រានោះ បណ្ដាជនកំពុងទន្ទឹងរង់ចាំគ្រិស្ត។* ដូច្នេះ ពួកគេទាំងអស់គ្នារិះគិតក្នុងចិត្តអំពីយ៉ូហានថា៖ «ប្រហែលគាត់ជាគ្រិស្តទេដឹង?»។+ ១៦ យ៉ូហាននិយាយទៅពួកគេទាំងអស់គ្នាថា៖ «ខ្ញុំជ្រមុជអ្នករាល់គ្នាក្នុងទឹក តែលោកដែលខ្លាំងជាងខ្ញុំកំពុងមក ហើយខ្ញុំមិនសមទាំងស្រាយខ្សែស្បែកជើងជូនលោកផង។+ លោកនឹងជ្រមុជអ្នករាល់គ្នាក្នុងឫទ្ធានុភាពបរិសុទ្ធនិងក្នុងភ្លើង។+ ១៧ លោកកំពុងកាន់ប្រដាប់រោយស្រូវ* ដើម្បីសម្អាតលានបញ្ជាន់ស្រូវរបស់លោកឲ្យស្អាតធេង និងដើម្បីប្រមូលស្រូវសាលីដាក់ក្នុងជង្រុករបស់លោក តែអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលមិនអាចត្រូវពន្លត់បានឡើយ»។
១៨ យ៉ូហានក៏បានដាស់តឿនបណ្ដាជនអំពីអ្វីៗជាច្រើនទៀតដែរ ហើយបន្តប្រកាសដំណឹងល្អដល់ពួកគេ។ ១៩ ប៉ុន្តែ ដោយសារយ៉ូហានបានប្រដៅតម្រង់ហេរ៉ូឌជាអភិបាលស្រុក ស្ដីអំពីការយកហេរ៉ូឌាសជាភរិយារបស់បងប្រុសខ្លួន និងអំពីការទុច្ចរិតទាំងអស់ដែលគាត់បានប្រព្រឹត្ត ២០ នោះហេរ៉ូឌក៏ចាប់យ៉ូហានដាក់គុក នេះគឺជាអំពើទុច្ចរិតមួយទៀតដែលគាត់បានធ្វើ។+
២១ ពេលបណ្ដាជនទាំងឡាយទទួលការជ្រមុជទឹក លោកយេស៊ូក៏បានទទួលការជ្រមុជទឹកដែរ។+ កាលដែលលោកកំពុងអធិដ្ឋាន នោះមេឃបានបើកចំហ+ ២២ ហើយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះក៏ចុះមកសណ្ឋិតលើលោក ដោយមានរូបរាងដូចជាសត្វព្រាប និងមានសំឡេងមួយមកពីលើមេឃថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំពេញចិត្តអ្នកណាស់»។+
២៣ ពេលដែលលោកយេស៊ូ+ចាប់ផ្ដើមបំពេញកិច្ចបម្រើ លោកមានអាយុប្រហែល៣០ឆ្នាំ+ ហើយគេចាត់ទុកលោក
យ៉ូសែបជាកូនហេលី
២៤ ហេលីជាកូនម៉ាថាត់
ម៉ាថាត់ជាកូនលេវី
លេវីជាកូនម៉េលឃី
ម៉េលឃីជាកូនយេណាអាយ
យេណាអាយជាកូនយ៉ូសែប
២៥ យ៉ូសែបជាកូនម៉ាតាធាស
ម៉ាតាធាសជាកូនអេម៉ុស
អេម៉ុសជាកូនណាហ៊ុម
ណាហ៊ុមជាកូនអេសលី
អេសលីជាកូនណាកាយ
២៦ ណាកាយជាកូនម៉េអាត
ម៉េអាតជាកូនម៉ាតាធាស
ម៉ាតាធាសជាកូនសេមាន
សេមានជាកូនយ៉ូស៊ិក
យ៉ូស៊ិកជាកូនយ៉ូដា
២៧ យ៉ូដាជាកូនយ៉ូអេណាន់
យ៉ូអេណាន់ជាកូនរេសា
រេសាជាកូនសេរ៉ូបាបិល+
សេរ៉ូបាបិលជាកូនសាលធាល+
សាលធាលជាកូននេរី
២៨ នេរីជាកូនម៉េលឃី
ម៉េលឃីជាកូនអាត់ដាយ
អាត់ដាយជាកូនកូសាម
កូសាមជាកូនអេលម៉ាដាម
អេលម៉ាដាមជាកូនអ៊ើរ
២៩ អ៊ើរជាកូនយេស៊ូ
យេស៊ូជាកូនអេលាស៊ើរ
អេលាស៊ើរជាកូនយ៉ូរីម
យ៉ូរីមជាកូនម៉ាថាត់
ម៉ាថាត់ជាកូនលេវី
៣០ លេវីជាកូនស៊ីម្មាន
ស៊ីម្មានជាកូនយូដាស
យូដាសជាកូនយ៉ូសែប
យ៉ូសែបជាកូនយ៉ូណាម
យ៉ូណាមជាកូនអេលាគីម
៣១ អេលាគីមជាកូនម៉េលា
ម៉េលាជាកូនម៉េណា
ម៉េណាជាកូនម៉ាតាថា
ម៉ាតាថាជាកូនណាថាន់+
ណាថាន់ជាកូនដាវីឌ+
អ៊ីសាយជាកូនអូបិឌ+
អូបិឌជាកូនបូអូស+
បូអូសជាកូនសាលម៉ូន+
សាលម៉ូនជាកូនណាសូន+
៣៣ ណាសូនជាកូនអាមីណាដាប
អាមីណាដាបជាកូនអាកនី
អាកនីជាកូនហេស្រុន
ហេស្រុនជាកូនពេរេស+
ពេរេសជាកូនយូដា+
យ៉ាកុបជាកូនអ៊ីសាក+
អ៊ីសាកជាកូនអាប្រាហាំ+
អាប្រាហាំជាកូនថេរ៉ា+
ថេរ៉ាជាកូនណេឃ័រ+
សេរូកជាកូនរេហ៊ូ+
រេហ៊ូជាកូនពេឡេក+
ពេឡេកជាកូនហេបឺរ+
ហេបឺរជាកូនសេឡា+
៣៦ សេឡាជាកូនកៃណាន
កៃណានជាកូនអាប៉ាក់សាឌ+
អាប៉ាក់សាឌជាកូនសិម+
សិមជាកូនណូអេ+
ណូអេជាកូនឡេម៉េក+
ម៉េធូសាឡាជាកូនអេណុក
អេណុកជាកូនយ៉ារេឌ+
យ៉ារេឌជាកូនម៉ាហាលាល+
ម៉ាហាលាលជាកូនកៃណាន+
អេណុសជាកូនសេត+
សេតជាកូនអាដាម+
អាដាមជាកូនព្រះ។