សុភាសិត
១ សុភាសិតរបស់សាឡូម៉ូន+ជាកូនដាវីឌ+ និងជាស្ដេចនៃអ៊ីស្រាអែល។+
២ សុភាសិតទាំងនេះបានត្រូវសរសេរ ក្នុងបំណងផ្ដល់ប្រាជ្ញា+និងការប្រៀនប្រដៅ
ដើម្បីឲ្យមនុស្សយល់សម្ដីដែលមានអត្ថន័យជ្រាលជ្រៅ
៣ គឺជាការប្រៀនប្រដៅ+ដែលជួយមនុស្សឲ្យប្រព្រឹត្តសុចរិត+ និងទៀងត្រង់*
ថែមទាំងជួយឲ្យយល់ធ្លុះជ្រៅ និងចេះវិនិច្ឆ័យត្រឹមត្រូវ។+
៤ សុភាសិតទាំងនេះជួយអ្នកដែលខ្វះបទពិសោធន៍ឲ្យមានគំនិតឈ្លាសវៃ+
និងដើម្បីឲ្យមនុស្សវ័យក្មេងមានចំណេះនិងសមត្ថភាពរិះគិត។+
៥ មនុស្សដែលមានប្រាជ្ញានឹងយកចិត្តទុកដាក់ស្ដាប់ ដើម្បីរៀនថែមទៀត។+
មនុស្សដែលមានការយល់ដឹងនឹងព្រមទទួលការណែនាំពីអ្នកដែលឈ្លាសវៃ+
៦ ដើម្បីយល់សុភាសិត យល់ពាក្យបណ្ដៅ*
យល់ប្រស្នា និងយល់ពាក្យពេចន៍របស់អ្នកប្រាជ្ញ។+
៧ ការកោតខ្លាចព្រះយេហូវ៉ាជាទីចាប់ផ្ដើមនៃចំណេះ។+
មានតែមនុស្សល្ងង់ខ្លៅ*ប៉ុណ្ណោះ ដែលមើលងាយប្រាជ្ញានិងការប្រៀនប្រដៅ។+
១០ កូនអើយ បើអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងព្យាយាមល្បួងលួងលោមកូន កុំព្រមតាមពួកគេឲ្យសោះ។+
១១ ប្រសិនបើពួកគេបបួលកូនថា៖ «ចូរមកជាមួយនឹងពួកយើង។
ពួកយើងនឹងទៅពួនចាំសម្លាប់មនុស្ស។
ពួកយើងនឹងលបចាំប្រហារជនស្លូតត្រង់ ទុកជាការកម្សាន្ត។
១២ ពួកយើងនឹងដូចជាផ្នូរ*ដែលលេបពួកគេទាំងរស់
និងដូចជារណ្ដៅដែលត្របាក់អស់អ្នកដែលកំពុងចុះទៅក្នុងនោះ។
១៣ រួចពួកយើងនឹងចាប់យកទ្រព្យមានតម្លៃរបស់ពួកគេឲ្យអស់
ហើយយកជ័យភណ្ឌទាំងនោះទៅដាក់ឲ្យពេញផ្ទះរបស់ពួកយើង។
១៤ ចូរមកជាមួយនឹងពួកយើង
ហើយពួកយើងនឹងយករបស់ដែលលួចបាន មកចែកស្មើៗគ្នា»។
១៥ កូនអើយ កុំទៅតាមពួកគេឡើយ
ចូរជៀសឲ្យឆ្ងាយពីផ្លូវរបស់ពួកគេ+
១៦ ព្រោះជើងរបស់ពួកគេរួសរាន់ទៅប្រព្រឹត្តអំពើអាក្រក់
ពួកគេប្រញាប់ទៅសម្លាប់អ្នកឯទៀត។+
១៧ ជាការឥតប្រយោជន៍ទទេ បើលាតសំណាញ់ឲ្យសត្វស្លាបឃើញ។
១៨ ហេតុនេះហើយបានជាមនុស្សទាំងនេះលបចាំសម្លាប់គេ។
ពួកគេពួនចាំផ្ដាច់ជីវិត*អ្នកដទៃ។
១៩ នេះជាទង្វើរបស់ពួកអ្នកដែលលួចគេដើម្បីធ្វើជាអ្នកមាន
តែរបស់ដែលលួចបាននឹងបំផ្លាញជីវិតរបស់ពួកគេវិញ។+
២១ ប្រាជ្ញាពិតស្រែកប្រកាសនៅកែងផ្លូវដ៏មមាញឹក
ហើយនិយាយនៅមាត់ទ្វារកំពែងក្រុងថា៖+
២២ «ឱអ្នកដែលខ្វះបទពិសោធន៍អើយ តើអ្នកនៅតែចង់ខ្វះបទពិសោធន៍ដល់ពេលណាទៀត?
ឱអ្នកដែលប្រមាថគេអើយ តើដល់ពេលណាទើបអ្នកឈប់មើលងាយគេ?
ឱអ្នកដែលល្ងង់ខ្លៅ*អើយ តើអ្នកនឹងស្អប់ចំណេះរហូតដល់ពេលណា?+
២៣ ចូរផ្ទៀងស្ដាប់ ហើយធ្វើតាមការកែតម្រង់របស់ខ្ញុំចុះ។+
២៤ ដោយសារពេលខ្ញុំស្រែកប្រកាស អ្នកមិនព្រមស្ដាប់សោះ
ខ្ញុំបានលាតដៃទៅ តែគ្មានអ្នកណាយកចិត្តទុកដាក់ទេ+
២៥ ហើយអ្នកតែងតែទាត់ចោលដំបូន្មានទាំងអស់របស់ខ្ញុំ
ព្រមទាំងមិនធ្វើតាមការកែតម្រង់ដែលខ្ញុំបានឲ្យអ្នកឡើយ។
២៦ ម្ល៉ោះហើយ ពេលដែលអ្នកជួបអន្តរាយ នោះខ្ញុំនឹងសើចចំអក។
ខ្ញុំនឹងឡកឡឺយឲ្យអ្នក ពេលដែលអ្នកជួបអ្វីដែលអ្នកភ័យខ្លាច+
២៧ គឺពេលអ្វីដែលអ្នកភ័យខ្លាចមកដូចជាព្យុះ
ពេលដែលអន្តរាយធ្លាក់មកលើអ្នក ប្រៀបដូចជាខ្យល់បក់បោកយ៉ាងខ្លាំង
និងពេលដែលអ្នករងទុក្ខលំបាកហើយមានបញ្ហា។
២៨ នៅពេលនោះ ពួកគេនឹងប្រឹងស្រែករកខ្ញុំ តែខ្ញុំនឹងមិនឆ្លើយតបទេ។
ពួកគេនឹងស្វះស្វែងរកខ្ញុំ តែនឹងរកខ្ញុំមិនឃើញឡើយ+
២៩ ដោយសារពួកគេស្អប់ចំណេះ+
ហើយមិនព្រមកោតខ្លាចព្រះយេហូវ៉ាទេ។+
៣០ ពួកគេបដិសេធដំបូន្មានរបស់ខ្ញុំ
ពួកគេបានមើលងាយការកែតម្រង់ទាំងឡាយរបស់ខ្ញុំ។
៣១ ដូច្នេះ ពួកគេនឹងទទួលផលដែលមកពីការប្រព្រឹត្តរបស់ពួកគេ+
ហើយពួកគេនឹងរងផលវិបាកទាំងអស់ពីផែនការរបស់ខ្លួន។
៣២ មនុស្សដែលខ្វះបទពិសោធន៍នឹងស្លាប់ ដោយសារភាពរឹងចចេសរបស់ខ្លួន
ហើយមនុស្សល្ងង់ខ្លៅ*នឹងវិនាសទៅ ដោយសារភាពព្រងើយកន្តើយរបស់ខ្លួន។