បទចម្រៀងសាឡូម៉ូន
៧ «ឱកូនស្រីចិត្តល្អអើយ!
នាងពាក់ស្បែកជើងសង្រែក ឃើញជើងនាងស្អាតម្ល៉េះហ្ន៎!
ត្រគាកនាងរាងរៀវដូចជាគ្រឿងលម្អ
ជាស្នាដៃយ៉ាងជំនាញរបស់សិប្បករ។
២ ផ្ចិតរបស់នាងមូលក្លំដូចចានគោម
សូមឲ្យចានគោមនោះមានស្រាលាយមិនចេះខ្វះ។
ឯពោះរបស់នាងប្រៀបបាននឹងគំនរស្រូវដែលហ៊ុមព័ទ្ធដោយផ្កាលីលី។
៣ ដោះរបស់នាងប្រៀបដូចជាកូនប្រើសពីរ
ជាកូនភ្លោះរបស់សត្វប្រើសញី។+
៤ រីឯករបស់នាង+រលោងដូចជាប៉មធ្វើពីភ្លុកដំរី+
នេត្រានាង+ប្រៀបដូចជាអាងទឹកនៅក្រុងហែសបូន+
ដែលនៅក្បែរកំពែងបាតរ៉ាប៊ីម។
ច្រមុះនាងដូចជាប៉មនៅស្រុកលីបង់ដែលបែរមុខទៅក្រុងដាម៉ាស់។
ស្ដេចចាប់ចិត្តនឹងសក់វែងស្អាតរបស់នាង។
៦ ឱបណ្ដូលចិត្តអើយ នាងមានរូបឆោមល្អម្ល៉េះទេ
ហើយគួរឲ្យស្រឡាញ់លើសអ្វីទាំងអស់!
៨ ខ្ញុំបាននិយាយហើយថា៖ ‹ខ្ញុំនឹងឡើងដើមត្នោតនោះ
ដើម្បីចាប់យកទាំងមែកទាំងផ្លែ›។
សូមឲ្យដោះរបស់នាងបានដូចជាចង្កោមទំពាំងបាយជូរ
សូមឲ្យខ្យល់ដង្ហើមនាងមានក្លិនប្រហើរដូចក្លិនផ្លែប៉ោម
៩ ហើយឲ្យមាត់នាងបានដូចជាស្រាទំពាំងបាយជូរល្អបំផុត»។
«សូមឲ្យស្រានោះហូរយ៉ាងរលូនសម្រាប់ម្ចាស់ស្នេហ៍របស់ខ្ញុំ
គឺហូរថ្នមៗលើបបូរមាត់របស់មនុស្សដែលកំពុងដេកលក់។
១០ ខ្ញុំជារបស់ម្ចាស់ចិត្តខ្ញុំ+
ហើយប្រុសស្នេហ៍ស្នងប្រាថ្នាចង់បានរូបខ្ញុំ។
១១ ឱម្ចាស់ចិត្តអើយ សូមមកជាមួយនឹងអូន
ចូរយើងនាំគ្នាទៅឯវាល
យើងនឹងស្នាក់នៅកណ្ដាលដើមហេនណា។+
១២ ចូរយើងក្រោកឡើងពីព្រលឹម ហើយទៅចម្ការទំពាំងបាយជូរ
ដើម្បីមើលថាវល្លិទំពាំងបាយជូរលាស់ពន្លក
ឬផ្ការបស់វារីកហើយឬនៅ+
និងដើម្បីមើលថាដើមទទឹមចេញផ្កាហើយឬយ៉ាងណា។+
នៅទីនោះ អូននឹងបង្ហាញសេចក្ដីស្នេហាចំពោះបង។+
១៣ ដើមមេនដ្រេក+ ភាយក្លិនក្រអូបសាយ។
នៅឯទ្វារផ្ទះរបស់យើងមានផ្លែឈើល្អៗគ្រប់ប្រភេទ+
មានទាំងផ្លែចាស់មានទាំងផ្លែថ្មី
ឱម្ចាស់ចិត្តអូនអើយ អូនទុកផ្លែទាំងនោះសម្រាប់តែបង។