បទចម្រៀងសាឡូម៉ូន
៦ «ឱនារីដែលមានរូបឆោមល្អឯកអើយ
តើម្ចាស់ស្នេហ៍របស់នាងទៅណាហើយ?
តើម្ចាស់ស្នេហ៍របស់នាងទៅតាមផ្លូវណា?
សូមឲ្យពួកខ្ញុំជួយនាងតាមរកគាត់»។
២ «ម្ចាស់ស្នេហ៍ខ្ញុំបានចុះទៅសួនរបស់គាត់
ទៅឯថ្នាលរុក្ខជាតិសម្រាប់ធ្វើគ្រឿងក្រអូប
គាត់ទៅឃ្វាលសត្វនៅទីនោះ
ហើយក៏ទៅបេះផ្កាលីលីផងដែរ។+
៣ ខ្ញុំជារបស់ម្ចាស់ស្នេហ៍ខ្ញុំ
ហើយម្ចាស់ស្នេហ៍ខ្ញុំជារបស់ខ្ញុំ។+
គាត់កំពុងឃ្វាលសត្វនៅកណ្ដាលវាលផ្កាលីលី»។+
៤ «ឱសំណព្វចិត្តអើយ+ នាងស្រស់ស្អាតដូចក្រុងធើសា*+
នាងគួរឲ្យស្រឡាញ់ដូចក្រុងយេរូសាឡិម+
ហើយគួរឲ្យស្ងើចអស្ចារ្យដូចកងទ័ពដែលតម្រៀបគ្នាចូលច្បាំង។+
សក់របស់នាងប្រៀបដូចជាហ្វូងពពែដែលកំពុងចុះតាមជម្រាលភ្នំស្រុកគីលាត។+
៦ ធ្មេញរបស់នាងប្រៀបដូចជាហ្វូងចៀមដែលនាំគ្នាឡើងមកពីលាងជម្រះខ្លួនវិញ
ទាំងអស់ស្អាតហើយមានគូវា
គ្មានបាត់មួយណាឡើយ។
៧ ថ្ពាល់*របស់ស្រីស្ងួនដែលនៅក្រោមស្បៃ
ប្រៀបដូចជាផ្លែទទឹមមួយចំហៀង។
៨ ខ្ញុំមានមហាក្សត្រី៦០នាក់
មានប្រពន្ធបន្ទាប់៨០នាក់
និងមានស្ត្រីវ័យក្មេងជាច្រើនរាប់មិនអស់។+
៩ ប៉ុន្តែ មានតែនាងម្នាក់ប៉ុណ្ណោះដែលជាព្រាបរបស់ខ្ញុំ+ នាងមានសម្រស់ស្អាតឥតខ្ចោះ។
នាងជាកូនពិសេសបំផុតរបស់ម្ដាយនាង
នាងជាកូនសំណព្វរបស់ម្ដាយដែលពពោះនាង។
នារីៗដែលឃើញនាងនាំគ្នានិយាយល្អអំពីនាង
ហើយពួកមហាក្សត្រីនិងពួកប្រពន្ធបន្ទាប់ពោលសរសើរនាង។
១០ ‹នាងដែលចាំងចែងដូចអរុណរះ
ហើយស្អាតដូចដួងខែពេញវង់ បរិសុទ្ធដូចពន្លឺថ្ងៃ
និងគួរឲ្យស្ងើចអស្ចារ្យដូចកងទ័ពដែលតម្រៀបគ្នាចូលច្បាំង
តើនាងនោះជាអ្នកណា?›»។+
១១ «ខ្ញុំបានចុះទៅឯសួនដែលមានដើមឈើហូបផ្លែ+
ដើម្បីទៅមើលពន្លកថ្មីនៅឯជ្រលង
ហើយមើលថាវល្លិទំពាំងបាយជូរដុះឡើងឬនៅ
ព្រមទាំងមើលថាដើមទទឹមចេញផ្កាឬយ៉ាងណា។
១២ មុនពេលដែលខ្ញុំបានដឹងខ្លួន
បំណងប្រាថ្នាដែលខ្ញុំចង់ឃើញរុក្ខាទាំងនោះ
បាននាំខ្ញុំទៅដល់រទេះចម្បាំងរបស់ពួកមានឋានៈខ្ពស់នៃជនរួមជាតិខ្ញុំ»។
១៣ «ឱក្រមុំក្រុងស៊ូឡាមអើយ! សូមមកវិញ សូមមកវិញ!
សូមមកវិញ សូមមកវិញមក!
ដើម្បីពួកយើងអាចគយគន់សម្រស់របស់នាង!»។
«ហេតុអ្វីអ្នករាល់គ្នាសម្លឹងមើលខ្ញុំជាក្រមុំក្រុងស៊ូឡាម?»។+
«ព្រោះមើលនាងហាក់ដូចជាមើលរបាំពីរក្រុម*យ៉ាងដូច្នោះដែរ!»។