អែសរ៉ា
២ ក្នុងចំណោមពួកអ្នកដែលស្ដេចនេប៊ូក្នេសាបានចាប់យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូននោះ+ មានមួយចំនួនបានត្រឡប់មកក្រុងយេរូសាឡិមនិងស្រុកយូដាវិញ ហើយបានទៅរស់នៅតាមក្រុងរបស់ពួកគេរៀងៗខ្លួន។+ ២ ពួកគេបានមកវិញជាមួយនឹងសេរ៉ូបាបិល+ យេសួរ+ នេហេមា សេរ៉ាយ៉ា រ៉េអេឡៃយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហម និងបាអាណា។
ចំនួនប្រុសៗក្នុងបណ្ដាជនអ៊ីស្រាអែលមានដូចតទៅ៖+ ៣ កូនចៅផារូសមានចំនួន២.១៧២នាក់។ ៤ កូនចៅសេផាធាមានចំនួន៣៧២នាក់។ ៥ កូនចៅអេរ៉ា+មានចំនួន៧៧៥នាក់។ ៦ កូនចៅយេសួនិងយ៉ូអាប់ដែលមកពីវង្សត្រកូលផាហាតម៉ូអាប់+ មានចំនួន២.៨១២នាក់។ ៧ កូនចៅអេឡាំ+មានចំនួន១.២៥៤នាក់។ ៨ កូនចៅសាធូ+មានចំនួន៩៤៥នាក់។ ៩ កូនចៅសាកាយមានចំនួន៧៦០នាក់។ ១០ កូនចៅបាណាយមានចំនួន៦៤២នាក់។ ១១ កូនចៅបេបាយមានចំនួន៦២៣នាក់។ ១២ កូនចៅអាសកាតមានចំនួន១.២២២នាក់។ ១៣ កូនចៅអាដូណាយខាមមានចំនួន៦៦៦នាក់។ ១៤ កូនចៅប៊ីកវ៉ាយមានចំនួន២.០៥៦នាក់។ ១៥ កូនចៅអេដិនមានចំនួន៤៥៤នាក់។ ១៦ កូនចៅអេធឺដែលមកពីក្រុមគ្រួសារហេសេគាមានចំនួន៩៨នាក់។ ១៧ កូនចៅបេសាយមានចំនួន៣២៣នាក់។ ១៨ កូនចៅយ៉ូរ៉ាមានចំនួន១១២នាក់។ ១៩ កូនចៅហាស៊ូម+មានចំនួន២២៣នាក់។ ២០ កូនចៅគីបា*មានចំនួន៩៥នាក់។ ២១ អ្នកក្រុងបេថ្លេហិមមានចំនួន១២៣នាក់។ ២២ អ្នកភូមិណេថូផាមានចំនួន៥៦នាក់។ ២៣ អ្នកក្រុងអាណាថោត+មានចំនួន១២៨នាក់។ ២៤ អ្នកក្រុងអាសម៉ាវែតមានចំនួន៤២នាក់។ ២៥ អ្នកក្រុងគារីអាតយារីម អ្នកក្រុងកេភីរ៉ា និងអ្នកក្រុងបៀរ៉ូតមានចំនួន៧៤៣នាក់។ ២៦ អ្នកក្រុងរ៉ាម៉ា+ និងអ្នកក្រុងកេបា+មានចំនួន៦២១នាក់។ ២៧ អ្នកដែលមកពីតំបន់មីកម៉ាសមានចំនួន១២២នាក់។ ២៨ អ្នកក្រុងបេតអែល និងអ្នកក្រុងអៃ+មានចំនួន២២៣នាក់។ ២៩ អ្នកក្រុងនេបូរ+មានចំនួន៥២នាក់។ ៣០ អ្នកដែលមកពីតំបន់ម៉ាកប៊ីស*មានចំនួន១៥៦នាក់។ ៣១ កូនចៅរបស់អេឡាំម្នាក់ទៀត មានចំនួន១.២៥៤នាក់។ ៣២ កូនចៅហារីមមានចំនួន៣២០នាក់។ ៣៣ អ្នកក្រុងឡូត អ្នកក្រុងហាឌីត និងអ្នកក្រុងអូណូមានចំនួន៧២៥នាក់។ ៣៤ អ្នកក្រុងយេរីខូមានចំនួន៣៤៥នាក់។ ៣៥ អ្នកដែលមកពីតំបន់សេណាអា*មានចំនួន៣.៦៣០នាក់។
៣៦ ចំណែកឯពួកសង្ឃមានដូចតទៅ៖+ កូនចៅយេដាយយ៉ា+ដែលមកពីវង្សត្រកូលយេសួ+មានចំនួន៩៧៣នាក់។ ៣៧ កូនចៅអ៊ីមមឺ+មានចំនួន១.០៥២នាក់។ ៣៨ កូនចៅផាសហឺ+មានចំនួន១.២៤៧នាក់។ ៣៩ កូនចៅហារីម+មានចំនួន១.០១៧នាក់។
៤០ រីឯពួកលេវីមានដូចតទៅ៖+ កូនចៅយេសួនិងកូនចៅកាតម៉ែល+ ដែលមកពីវង្សត្រកូលហូដាវាមានចំនួន៧៤នាក់។ ៤១ ឯពួកអ្នកចម្រៀង+ពីកូនចៅអេសាភ+មានចំនួន១២៨នាក់។ ៤២ ក្រុមអ្នកយាមទ្វារ*មានដូចតទៅ៖+ កូនចៅសាលូម កូនចៅអេធឺ កូនចៅតាល់ម៉ូន+ កូនចៅអាកខុប+ កូនចៅហាថាយថា និងកូនចៅសូបាយ សរុបទាំងអស់មានចំនួន១៣៩នាក់។
៤៣ ឯពួកអ្នកដែលបម្រើនៅវិហារមានដូចតទៅ៖+ កូនចៅស៊ីហា កូនចៅហាស៊ូផា កូនចៅថាបេអាត ៤៤ កូនចៅកេរ៉ូស កូនចៅស៊ីអាយ៉ា កូនចៅផាដន ៤៥ កូនចៅឡេបេណា កូនចៅហាកាបា កូនចៅអាកខុប ៤៦ កូនចៅហាកាប កូនចៅសាលម៉ាយ កូនចៅហាណាន ៤៧ កូនចៅគីដេល កូនចៅកាហារ កូនចៅរ៉េអាយ៉ា ៤៨ កូនចៅរេសិន កូនចៅនេកូដា កូនចៅកាសាម ៤៩ កូនចៅអឺសា កូនចៅផាសេអា កូនចៅបេសាយ ៥០ កូនចៅអាសណា កូនចៅមេយូនីម កូនចៅនេភូសឺស៊ីម ៥១ កូនចៅបាកប៊ូក កូនចៅហាគូផា កូនចៅហាហឺ ៥២ កូនចៅបាសឡុត កូនចៅមេហាយដា កូនចៅហាសា ៥៣ កូនចៅបាកូស កូនចៅស៊ីសេរ៉ា កូនចៅធេម៉ា ៥៤ កូនចៅនេស៊ា និងកូនចៅហាថាយផា។
៥៥ រីឯកូនចៅអ្នកបម្រើរបស់សាឡូម៉ូនមានដូចតទៅ៖ កូនចៅសូថាយ កូនចៅសូផេរេត កូនចៅភេរូដា+ ៥៦ កូនចៅយ៉ាអាឡា កូនចៅដាកុន កូនចៅគីដេល ៥៧ កូនចៅសេផាធា កូនចៅហាតថៀល កូនចៅផូកឺរេតហាសេបេម និងកូនចៅអេម៉ាយ។
៥៨ ដូច្នេះ ចំនួនអ្នកដែលបម្រើនៅវិហារ និងចំនួនកូនចៅអ្នកបម្រើរបស់សាឡូម៉ូន សរុបទាំងអស់គឺ៣៩២នាក់។
៥៩ រីឯពួកអ្នកដែលមកពីតំបន់ថេលមេឡា តំបន់ថេលហាសា ក្រុងកេរូប តំបន់អាដាន និងតំបន់អ៊ីមមឺ ពួកគេមិនអាចបញ្ជាក់ថាវង្សត្រកូលពួកគេមានដើមកំណើតមកពីជនជាតិអ៊ីស្រាអែលទេ។ ពួកគេទាំងនោះមានដូចតទៅ៖+ ៦០ កូនចៅដេឡេយ៉ា កូនចៅថូបៀ និងកូនចៅនេកូដា ទាំងអស់មានចំនួន៦៥២នាក់។ ៦១ ពីចំណោមកូនចៅពួកសង្ឃមានដូចតទៅ៖ កូនចៅហាបាយ៉ា កូនចៅហាក់កូស+ និងកូនចៅបាស៊ីលឡាយ។ បាស៊ីលឡាយនេះបានដាក់ឈ្មោះតាមឪពុកក្មេកគាត់ ក្រោយពីបានរៀបការជាមួយនឹងកូនស្រីរបស់អ្នកស្រុកគីលាតម្នាក់ឈ្មោះបាស៊ីលឡាយ។+ ៦២ ពួកអ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនក្នុងបញ្ជីពុំឃើញទេ។ ដូច្នេះ ពួកគេមិនអាចបម្រើជាសង្ឃបានឡើយ។+ ៦៣ អភិបាលខេត្តបានប្រាប់ពួកគេថា ពួកគេមិនអាចបរិភោគពីរបស់បរិសុទ្ធបំផុតបានទេ+ ទាល់តែមានសង្ឃម្នាក់សុំការណែនាំពីព្រះតាមរយៈយូរីមនិងធូមីម*ជាមុនសិន។+
៦៤ បណ្ដាជនទាំងអស់ដែលបានធ្វើដំណើរមកមានចំនួន៤២.៣៦០នាក់។+ ៦៥ បន្ថែមទៅទៀត មានខ្ញុំបម្រើប្រុសស្រីចំនួន៧.៣៣៧នាក់ ថែមទាំងមានអ្នកចម្រៀងប្រុសស្រីចំនួន២០០នាក់ផងដែរ។ ៦៦ ពួកគេបាននាំយកសេះចំនួន៧៣៦ក្បាល និងលាកាត់ចំនួន២៤៥ក្បាល ៦៧ សត្វអូដ្ឋចំនួន៤៣៥ក្បាល និងសត្វលាចំនួន៦.៧២០ក្បាល។
៦៨ ពេលពួកគេធ្វើដំណើរទៅដល់វិហារព្រះយេហូវ៉ានៅក្រុងយេរូសាឡិម ប្រមុខគ្រួសារខ្លះបានជូនវិភាគទានស្ម័គ្រពីចិត្ត+សម្រាប់វិហាររបស់ព្រះពិត ដើម្បីសង់វិហារនោះឡើងវិញនៅលើទីតាំងដដែល។+ ៦៩ ពួកគេបានជូនតាមលទ្ធភាពរបស់ខ្លួននូវមាសចំនួន៦១.០០០ដ្រាកម៉ា* ប្រាក់ចំនួន៥.០០០មិណា*+ និងប្រគល់អាវវែង១០០សម្រាប់ដល់ពួកសង្ឃ។ ៧០ ចំណែកឯពួកសង្ឃ ពួកលេវី ពួកអ្នកចម្រៀង អ្នកយាមទ្វារ អ្នកបម្រើនៅវិហារ និងបណ្ដាជនឯទៀត ពួកគេបានតាំងទីលំនៅក្នុងក្រុងរបស់ពួកគេ។ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានតាំងទីលំនៅក្នុងក្រុងរបស់ពួកគេរៀងៗខ្លួន។+