សុភាសិត
១៤ ស្ត្រីដែលពិតជាមានប្រាជ្ញានឹងពង្រឹងក្រុមគ្រួសាររបស់នាង+
តែស្ត្រីល្ងង់ខ្លៅ*នឹងបំផ្លាញក្រុមគ្រួសារដោយដៃរបស់នាងផ្ទាល់។
២ មនុស្សដែលដើរក្នុងផ្លូវទៀងត្រង់គោរពកោតខ្លាចព្រះយេហូវ៉ា
ប៉ុន្តែ មនុស្សដែលដើរក្នុងផ្លូវវៀចវេរ*ប្រមាថមើលងាយលោក។
៣ សម្ដីអួតអាងរបស់មនុស្សល្ងង់ខ្លៅ*ប្រៀបដូចជារំពាត់
តែសម្ដីរបស់មនុស្សមានប្រាជ្ញានឹងជួយការពារពួកគេ។
៤ កន្លែងណាដែលគ្មានសត្វគោ នោះប្រដាប់ដាក់ចំណីតែងតែស្អាតល្អ។
ប៉ុន្តែ កម្លាំងរបស់សត្វគោនាំឲ្យបានផលជាបរិបូរ។
៥ សាក្សីស្មោះត្រង់នឹងមិននិយាយកុហកទេ
តែសាក្សីក្លែងក្លាយនិយាយកុហកជានិច្ច។+
៦ មនុស្សមានអំណួត*ខំស្វែងរកប្រាជ្ញា តែរកមិនបានសោះ។
ប៉ុន្តែ អ្នកដែលមានការយល់ដឹងបានចំណេះយ៉ាងងាយស្រួល។+
៨ ប្រាជ្ញាជួយមនុស្សឈ្លាសវៃឲ្យយល់ច្បាស់អំពីផ្លូវដែលខ្លួនកំពុងដើរ
ចំណែកឯមនុស្សល្ងីល្ងើត្រូវគេបោកបញ្ឆោត*ដោយសារតែភាពល្ងង់ខ្លៅរបស់ខ្លួន។+
៩ ពេលមនុស្សល្ងង់ខ្លៅ*ធ្វើខុស ពួកគេចាត់ទុកថាជារឿងអស់សំណើច+
រីឯពួកមនុស្សទៀងត្រង់ ពួកគេសុខចិត្តស្រុះស្រួលគ្នាវិញ។
១០ មានតែចិត្តខ្លួនឯងប៉ុណ្ណោះដែលយល់ពីភាពល្វីងជូរចត់របស់ខ្លួន
ហើយអំណរក្នុងចិត្តខ្លួន អ្នកក្រៅមិនអាចយល់បានទេ។
១១ ផ្ទះរបស់មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញចោល+
តែត្រសាលរបស់មនុស្សទៀងត្រង់នឹងចម្រុងចម្រើនឡើង។
១២ មានផ្លូវមួយដែលមនុស្សមើលទៅហាក់ដូចជាផ្លូវត្រឹមត្រូវ+
តែនៅទីបំផុត ផ្លូវនោះនាំទៅដល់សេចក្ដីស្លាប់។+
១៣ ទោះជាមនុស្សសើចក៏ដោយ ក្នុងចិត្តគាត់ប្រហែលជាឈឺចាប់
ហើយការអរសប្បាយប្រហែលជាចប់ទៅវិញដោយក្ដីទុក្ខសោក។
១៤ មនុស្សដែលចចេសធ្វើតាមតែចិត្ត នឹងទទួលផលពីការដែលខ្លួនប្រព្រឹត្ត+
ប៉ុន្តែ មនុស្សល្អនឹងទទួលបានរង្វាន់ពីការប្រព្រឹត្តល្អរបស់ខ្លួន។+
១៦ មនុស្សដែលមានប្រាជ្ញាប្រុងប្រយ័ត្នជានិច្ច ហើយមិនធ្វើអំពើអាក្រក់ឡើយ។
តែមនុស្សល្ងីល្ងើចេះតែធ្វេសប្រហែស* ថែមទាំងទុកចិត្តខ្លួនឯងហួសហេតុពេក។
១៧ មនុស្សដែលរហ័សខឹងតែងតែប្រព្រឹត្តដោយល្ងង់ខ្លៅ+
ចំណែកឯមនុស្សដែលចេះគិតវែងឆ្ងាយ នោះនឹងត្រូវគេស្អប់វិញ។
១៩ មនុស្សអាក្រក់នឹងឱនគោរពនៅចំពោះមុខមនុស្សល្អ
ហើយមនុស្សទុច្ចរិតនឹងក្រាបខ្លួននៅខ្លោងទ្វាររបស់មនុស្សសុចរិត។
២១ អ្នកណាដែលមើលងាយអ្នកជិតខាង អ្នកនោះប្រព្រឹត្តអំពើខុសឆ្គង
តែអ្នកណាដែលបង្ហាញចិត្តមេត្តាដល់មនុស្សទន់ទាប អ្នកនោះមានសុភមង្គល។+
២២ អស់អ្នកដែលរៀបផែនការអាក្រក់នឹងត្រូវវង្វេង
តែអស់អ្នកដែលតាំងចិត្តធ្វើអំពើល្អនឹងទទួលបានសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់។+
២៣ អស់ទាំងការងារនឿយហត់សុទ្ធតែមានប្រយោជន៍
ប៉ុន្តែ អ្នកដែលបានតែសម្ដីប៉ុណ្ណោះ នឹងធ្លាក់ខ្លួនក្រ។+
២៤ ទ្រព្យសម្បត្តិជាមកុដរបស់មនុស្សមានប្រាជ្ញា
តែមនុស្សល្ងង់ខ្លៅបានតែភាពល្ងីល្ងើប៉ុណ្ណោះ។+
២៥ សាក្សីដែលនិយាយពាក្យពិតនឹងជួយការពារជីវិតមនុស្ស។
ប៉ុន្តែ ជនបោកបញ្ឆោតពោលតែពាក្យកុហក។
២៦ អ្នកដែលកោតខ្លាចព្រះយេហូវ៉ា មានទំនុកចិត្តទាំងស្រុងទៅលើលោក+
ហើយនោះនឹងទៅជាទីពឹងជ្រកសម្រាប់កូនៗរបស់គាត់។+
២៧ ការកោតខ្លាចព្រះយេហូវ៉ានាំឲ្យបានជីវិត
ហើយជួយឲ្យបែរចេញពីអន្ទាក់នៃសេចក្ដីស្លាប់។
២៨ ស្ដេចបានរុងរឿងដោយសារមានប្រជារាស្ត្រច្រើន។+
ផ្ទុយទៅវិញ បើគ្មានប្រជារាស្ត្រទេ អ្នកគ្រប់គ្រងលែងមានអំណាចទៀត។
២៩ មនុស្សដែលមិនរហ័សខឹង ជាមនុស្សមានសមត្ថភាពវែកញែកខ្ពស់+
តែមនុស្សដែលមិនចេះអត់ធ្មត់បង្ហាញចេញតែភាពល្ងង់ខ្លៅ។+
៣០ ចិត្តស្ងប់នាំឲ្យមានសុខភាពល្អ
តែចិត្តច្រណែនប្រៀបដូចជាជំងឺដែលធ្វើឲ្យឆ្អឹងពុករលួយ។+
៣១ អ្នកណាដែលបោកប្រាស់មនុស្សទន់ទាប អ្នកនោះមើលងាយព្រះដែលជាអ្នកបង្កើត+
តែអ្នកណាដែលបង្ហាញចិត្តមេត្តាចំពោះមនុស្សក្រីក្រ អ្នកនោះលើកតម្កើងព្រះ។+
៣២ មនុស្សទុច្ចរិតនឹងវិនាសទៅ ព្រោះតែអំពើអាក្រក់របស់ខ្លួន
តែមនុស្សសុចរិតនឹងទទួលបានការការពារដោយសារគាត់មានចិត្តស្មោះឥតងាករេ។+
៣៣ មនុស្សដែលមានការយល់ដឹងមិនអួតថាខ្លួនមានប្រាជ្ញាទេ+
តែមនុស្សល្ងីល្ងើចូលចិត្តអួតអំពីអ្វីដែលខ្លួនដឹង។
៣៤ អំពើសុចរិតនាំឲ្យបណ្ដារាស្ត្រថ្កុំថ្កើង+
តែអំពើខុសឆ្គងធ្វើឲ្យពលរដ្ឋអាប់ឱនកិត្តិយស។