អេសាយ
២៤ មើល! ព្រះយេហូវ៉ានឹងធ្វើឲ្យស្រុក*នៅទទេធេងនិងស្ងាត់ជ្រងំ។+
លោកនឹងផ្កាប់ស្រុកនោះ+ ហើយធ្វើឲ្យអ្នកដែលរស់នៅទីនោះខ្ចាត់ខ្ចាយ។+
២ នេះនឹងកើតឡើងដល់មនុស្សគ្រប់គ្នា
គឺទាំងបណ្ដាជនទាំងពួកសង្ឃ ទាំងអ្នកបម្រើប្រុសទាំងចៅហ្វាយប្រុស
ទាំងអ្នកបម្រើស្រីទាំងចៅហ្វាយស្រី ទាំងអ្នកទិញទាំងអ្នកលក់
ទាំងអ្នកឲ្យគេខ្ចីទាំងអ្នកខ្ចីពីគេ ទាំងម្ចាស់បំណុលទាំងកូនបំណុល។+
៣ ស្រុកនេះនឹងនៅទទេធេង ហើយទ្រព្យទាំងអស់ត្រូវគេប្លន់យកទៅ+
ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ហើយ។
ឯអ្នកមានមុខមាត់ក្នុងស្រុកនេះនឹងមានចំនួនកាន់តែតិច។
៥ ពួកអ្នកស្រុកនេះបានបង្ខូចស្រុកទាំងមូល+ ព្រោះពួកគេបានរំលងច្បាប់+
ហើយបានកែប្រែបញ្ញត្តិផ្សេងៗ+ ព្រមទាំងបំពានកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរ។*+
៦ ហេតុនេះហើយបានជាបណ្ដាសាធ្លាក់ទៅលើស្រុកនេះ+
ឯពួកអ្នកស្រុកវិញ ពួកគេមានទោស។
ម្ល៉ោះហើយ បណ្ដាជនក្នុងស្រុកមានចំនួនតិចទៅៗ
ហើយនៅសល់តែប្រុសៗប៉ុន្មាននាក់ប៉ុណ្ណោះ។+
៧ ស្រាទំពាំងបាយជូរថ្មីហួតទៅ ហើយដើមទំពាំងបាយជូរក្រៀមស្វិត+
ឯអស់អ្នកដែលមានចិត្តស្រស់ស្រាយ ក្រៀមក្រំវិញ។+
៨ សំឡេងស្គរដៃដែលធ្វើឲ្យគេអរសប្បាយបានសូន្យទៅ
ហើយសំឡេងពិណដែលធ្វើឲ្យគេរីករាយក៏បាត់ទៅដែរ
ឯសំឡេងរបស់ពួកអ្នកវក់នឹងការជប់លៀង ក៏លែងមានទៀត។+
៩ ពួកគេផឹកស្រាដោយគ្មានចម្រៀងកំដរ
ហើយស្រាទៅជាល្វីងដល់ពួកអ្នកផឹកវិញ។
១០ ទ្វារផ្ទះទាំងអស់បានត្រូវបិទដើម្បីកុំឲ្យគេចូល+
ក្រុងដែលគេទុកចោលបានបាក់បែកអស់។
១១ ពួកគេស្រែករកស្រានៅតាមផ្លូវ
ការអរសប្បាយទាំងអស់លែងមានទៀត
គឺអំណរក្នុងស្រុកបានកន្លងផុតទៅ។+
១២ ក្រុងនោះនៅសល់តែសំណង់បាក់បែក
ហើយទ្វារក្រុងបានត្រូវកម្ទេចអស់។+
១៣ ព្រោះរាស្ត្ររបស់ខ្ញុំដែលរស់នៅក្នុងស្រុក ក្នុងចំណោមប្រជាជាតិនានានឹងសល់តែមួយចំនួនតូចប៉ុណ្ណោះ
ពួកគេប្រៀបដូចជាផ្លែអូលីវដែលនៅសល់លើដើម ក្រោយពីគេវាយជម្រុះ+
និងដូចជាផ្លែទំពាំងបាយជូរដែលនៅសល់លើដើម ក្រោយពីគេប្រមូលផល។+
១៤ ពួកគេនឹងបន្លឺសំឡេងឡើង ហើយស្រែកដោយអំណរ។
ពីភាគខាងលិច* ពួកគេនឹងប្រកាសអំពីសិរីរុងរឿងរបស់ព្រះយេហូវ៉ា។+
១៥ ហេតុនេះ ពួកគេនឹងសរសើរតម្កើងព្រះយេហូវ៉ានៅភាគខាងកើត។*+
នៅតាមកោះទាំងឡាយនាសមុទ្រ ពួកគេនឹងលើកតម្កើងនាមរបស់ព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែល។+
១៦ ពីចុងផែនដី យើងឮចម្រៀងដូចតទៅ៖
«សូមឲ្យព្រះដ៏សុចរិតទទួលកិត្តិយស!»។+
ប៉ុន្តែខ្ញុំនិយាយថា៖ «ខ្ញុំកំពុងរីងរៃទៅៗ
ខ្ញុំពិបាកចិត្តណាស់! ពួកអ្នកក្បត់បានប្រព្រឹត្តដោយឧបាយ
ពួកអ្នកលាក់ពុតបានប្រព្រឹត្តដោយកលល្បិចហើយ»។+
១៧ ឱអ្នកស្រុកអើយ! ការភ័យរន្ធត់ រណ្ដៅ និងអន្ទាក់ កំពុងចាំអ្នកហើយ។+
១៨ អ្នកណាដែលរត់រួចពីសំឡេងភ័យរន្ធត់ នឹងធ្លាក់ចូលរណ្ដៅ
អ្នកណាដែលចេញពីរណ្ដៅ នឹងជាប់អន្ទាក់។+
ទ្វារទំនប់នៅលើមេឃនឹងត្រូវបើក ហើយស្រុកនោះនឹងកក្រើករញ្ជួយ។
១៩ ស្រុកនោះបានប្រេះចេញពីគ្នា
ហើយបានត្រូវអង្រួន ថែមទាំងរញ្ជួយយ៉ាងខ្លាំង។+
២០ ស្រុកនោះដើរទ្រេតទ្រោតដូចមនុស្សស្រវឹងស្រា
ហើយយោលយោកទៅដូចខ្ទមត្រូវខ្យល់បក់បោក។
ទោសកំហុសរបស់ស្រុកនោះគឺធ្ងន់ក្រៃលែង+
ស្រុកនោះនឹងដួលទៅ ហើយមិនអាចក្រោកឡើងម្ដងទៀតបានទេ។
២១ នៅគ្រានោះ ព្រះយេហូវ៉ានឹងបែរទៅដាក់ទោសពួកទ័ពនៅលើមេឃខាងលើ
ហើយដាក់ទោសបណ្ដាស្ដេចដែលនៅផែនដីខាងក្រោម។
២២ ពួកគេនឹងត្រូវប្រមូលឲ្យនៅជុំគ្នា
ដូចជាអ្នកទោសត្រូវប្រមូលទៅក្នុងគុកជ្រៅ
ហើយពួកគេនឹងត្រូវឃុំទុកចោលនៅក្នុងគុកងងឹត។
អស់ជាច្រើនថ្ងៃក្រោយមក លោកនឹងចាត់វិធានការទៅលើពួកគេ។