យ៉ូហានទី១
៤ បងប្អូនជាទីស្រឡាញ់អើយ! កុំជឿគ្រប់ទាំងបណ្ដាំដែលហាក់ដូចជាមកពីព្រះឡើយ។+ ប៉ុន្តែ ចូរពិនិត្យពិចារណាមើលថា បណ្ដាំនោះមកពីព្រះឬមិនមែន+ ពីព្រោះក្នុងពិភពលោកនេះ មានអ្នកប្រកាសទំនាយមិនពិតជាច្រើននាក់បានលេចមក។+
២ អ្នកអាចសម្គាល់បណ្ដាំដែលមកពីព្រះដោយសេចក្ដីនេះគឺ បណ្ដាំណាដែលបញ្ជាក់ថាលោកយេស៊ូគ្រិស្តធ្លាប់កើតមកជាមនុស្ស បណ្ដាំនោះមកពីព្រះ។+ ៣ ប៉ុន្តែ បណ្ដាំណាដែលមិនបញ្ជាក់ដូច្នេះអំពីលោកយេស៊ូ បណ្ដាំនោះមិនមែនមកពីព្រះទេ+ តែមកពីសត្រូវរបស់គ្រិស្តវិញ ក៏ជាបណ្ដាំដែលអ្នកបានឮថាកំពុងមកដល់។+ ឥឡូវនេះ បណ្ដាំនោះនៅក្នុងពិភពលោកហើយ។+
៤ កូនៗអើយ! អ្នករាល់គ្នាមកពីព្រះ ហើយអ្នករាល់គ្នាបានឈ្នះពួកគេ*+ ពីព្រោះព្រះដែលគាំទ្រអ្នករាល់គ្នា+ គឺធំជាងមេកំណាចដែលគាំទ្រពិភពលោកនេះ។+ ៥ ពួកគេមកពីពិភពលោកនេះ។+ ដូច្នេះ អ្វីដែលពួកគេនិយាយក៏មកពីពិភពលោកនេះដែរ ហើយពិភពលោកនេះស្ដាប់ពួកគេ។+ ៦ យើងមកពីព្រះ។ អ្នកណាដែលស្គាល់ព្រះ អ្នកនោះស្ដាប់យើង។+ អ្នកណាដែលមិនមកពីព្រះ អ្នកនោះមិនស្ដាប់យើងទេ។+ តាមរបៀបនេះហើយ យើងអាចសម្គាល់បណ្ដាំពិតនិងបណ្ដាំបោកបញ្ឆោត។+
៧ បងប្អូនជាទីស្រឡាញ់អើយ! ចូរយើងបន្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច+ ពីព្រោះសេចក្ដីស្រឡាញ់គឺមកពីព្រះ ហើយអ្នកណាដែលបង្ហាញសេចក្ដីស្រឡាញ់ អ្នកនោះកើតមកពីព្រះ ថែមទាំងស្គាល់ព្រះទៀតផង។+ ៨ អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ពីព្រោះព្រះគឺជាសេចក្ដីស្រឡាញ់។+ ៩ សេចក្ដីស្រឡាញ់របស់ព្រះបានត្រូវបង្ហាញចំពោះយើង ពីព្រោះព្រះបានចាត់បុត្រតែមួយ*របស់លោកឲ្យមក+ក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ។+ ១០ ព្រះបានចាត់បុត្ររបស់លោកឲ្យធ្វើជាគ្រឿងបូជាលោះការខុសឆ្គងរបស់យើង ដើម្បីផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងលោក។+ ព្រះបានធ្វើដូច្នេះ ដោយសារលោកស្រឡាញ់យើង មិនមែនដោយសារយើងស្រឡាញ់លោកទេ។
១១ បងប្អូនជាទីស្រឡាញ់អើយ! ប្រសិនបើព្រះបានស្រឡាញ់យើងយ៉ាងនេះ យើងក៏មានកាតព្វកិច្ចស្រឡាញ់គ្នាទៅវិញទៅមកដែរ។+ ១២ គ្មានអ្នកណាធ្លាប់ឃើញព្រះឡើយ។+ ប្រសិនបើយើងបន្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច នោះព្រះនៅជាមួយនឹងយើង ហើយសេចក្ដីស្រឡាញ់របស់លោកបានទៅជាពេញលក្ខណៈនៅក្នុងយើង។+ ១៣ យើងដឹងថាយើងកំពុងរួបរួមជាមួយនឹងលោក ហើយលោករួបរួមជាមួយនឹងយើង គឺដោយហេតុថា លោកបានឲ្យឫទ្ធានុភាពរបស់លោកដល់យើង។ ១៤ បន្ថែមទៅទៀត យើងបានឃើញដោយផ្ទាល់ ហើយកំពុងបញ្ជាក់ថា បិតាដែលនៅស្ថានសួគ៌បានចាត់បុត្ររបស់លោកឲ្យមកសង្គ្រោះពិភពលោក។+ ១៥ អ្នកណាដែលទទួលស្គាល់លោកយេស៊ូគ្រិស្តជាបុត្ររបស់ព្រះ+ អ្នកនោះរួបរួមជាមួយនឹងព្រះ ហើយព្រះក៏រួបរួមជាមួយនឹងអ្នកនោះដែរ។+ ១៦ ម្យ៉ាងទៀត យើងបានស្គាល់ ហើយបានជឿថាព្រះស្រឡាញ់យើង។+
ព្រះគឺជាសេចក្ដីស្រឡាញ់។+ អ្នកណាដែលនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះនៅរួបរួមជាមួយនឹងព្រះ ហើយព្រះនៅរួបរួមជាមួយនឹងអ្នកនោះ។+ ១៧ គឺយ៉ាងនេះហើយដែលយើងមានសេចក្ដីស្រឡាញ់ដែលពេញលក្ខណៈ ដើម្បីឲ្យយើងអាចនិយាយដោយក្លាហាន*+នៅថ្ងៃវិនិច្ឆ័យសេចក្ដី ពីព្រោះនៅក្នុងពិភពលោកនេះ លោកយេស៊ូគ្រិស្តគឺយ៉ាងណា យើងក៏ដូចលោកយ៉ាងនោះដែរ។ ១៨ អ្នកដែលមានសេចក្ដីស្រឡាញ់ដែលពេញលក្ខណៈ មិនភ័យខ្លាចឡើយ។+ សេចក្ដីស្រឡាញ់ដែលពេញលក្ខណៈបំបាត់ការភ័យខ្លាច ពីព្រោះការភ័យខ្លាចតែងតែរារាំងយើង។ អ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់មានសេចក្ដីស្រឡាញ់ដែលពេញលក្ខណៈឡើយ។+ ១៩ ប៉ុន្តែ យើងបង្ហាញសេចក្ដីស្រឡាញ់ ពីព្រោះព្រះបានស្រឡាញ់យើងជាមុន។+
២០ បើអ្នកណានិយាយថា«ខ្ញុំស្រឡាញ់ព្រះ» តែស្អប់បងប្អូនខ្លួន អ្នកនោះនិយាយកុហក+ ព្រោះថាអ្នកណាដែលមិនស្រឡាញ់បងប្អូន+ដែលខ្លួនមើលឃើញ អ្នកនោះមិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញឡើយ។+ ២១ នេះជាបញ្ញត្ដិដែលយើងបានទទួលពីលោកគឺ អ្នកណាដែលស្រឡាញ់ព្រះ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនខ្លួនដែរ។+