សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
២ ព្រោះខ្ញុំបានសម្រេចចិត្តថា ពេលខ្ញុំមកឯអ្នករាល់គ្នាម្ដងទៀត ខ្ញុំនឹងមិនធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តទេ។ ២ ព្រោះប្រសិនបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត តើនឹងមានអ្នកណាធ្វើឲ្យខ្ញុំសប្បាយចិត្តវិញ ក្រៅពីអ្នកដែលខ្ញុំធ្វើឲ្យព្រួយចិត្តនោះ? ៣ ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ដើម្បីកុំឲ្យពួកអ្នកដែលធ្វើឲ្យខ្ញុំមានអំណរ ទៅជាហេតុឲ្យខ្ញុំព្រួយចិត្តវិញពេលដែលខ្ញុំមកដល់។ ព្រោះខ្ញុំមានទំនុកចិត្តថា អ្វីដែលនាំឲ្យខ្ញុំមានអំណរ ក៏ជាអ្វីដែលនាំឲ្យអ្នករាល់គ្នាមានអំណរដែរ។ ៤ ខ្ញុំបានសរសេរមកកាន់អ្នករាល់គ្នាទាំងមានសេចក្ដីវេទនានិងកើតទុក្ខយ៉ាងខ្លាំងក្នុងចិត្ត ថែមទាំងស្រក់ទឹកភ្នែកទៀតផង មិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តឡើយ+ តែដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំស្រឡាញ់អ្នករាល់គ្នាខ្លាំងណាស់។
៥ ប្រសិនបើមានអ្នកណាធ្វើឲ្យព្រួយចិត្ត+ អ្នកនោះមិនបានធ្វើឲ្យខ្ញុំព្រួយចិត្តទេ។ ប៉ុន្តែ អ្នកនោះបានធ្វើឲ្យអ្នកទាំងអស់គ្នាព្រួយចិត្តខ្លះដែរ តែមិនមែនខ្ញុំចង់និយាយខ្លាំងពេកទេអំពីរឿងនេះ។ ៦ ការប្រដៅតម្រង់ដែលបុរសនោះបានទទួលពីបងប្អូនភាគច្រើន គឺគ្រប់គ្រាន់ហើយ។ ៧ ឥឡូវ អ្នករាល់គ្នាគួរតែមេត្តាអភ័យទោសឲ្យបុរសនោះ ហើយសម្រាលទុក្ខគាត់+ ដើម្បីកុំឲ្យគាត់ព្រួយចិត្ត*ខ្លាំងហួសហេតុពេក។+ ៨ ដូច្នេះ ខ្ញុំចង់បំផុសទឹកចិត្តអ្នករាល់គ្នាឲ្យពង្រឹងទំនុកចិត្តគាត់ថា អ្នករាល់គ្នាស្រឡាញ់គាត់។+ ៩ ព្រោះខ្ញុំក៏បានសរសេរមកកាន់អ្នករាល់គ្នាក្នុងបំណងនេះដែរ គឺដើម្បីឲ្យដឹងថាអ្នករាល់គ្នាស្ដាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬយ៉ាងណា។ ១០ ប្រសិនបើអ្នករាល់គ្នាអភ័យទោសឲ្យអ្នកណា ខ្ញុំក៏អភ័យទោសឲ្យអ្នកនោះដែរ។ តាមការពិត ប្រសិនបើខ្ញុំបានអភ័យទោសឲ្យ (បើខ្ញុំបានអភ័យទោសឲ្យចំពោះរឿងណាមួយ) នោះគឺដើម្បីឲ្យអ្នករាល់គ្នាទទួលប្រយោជន៍ ដោយមានគ្រិស្តជាសាក្សី ១១ ដើម្បីកុំឲ្យសាថាន*មានឱកាសឈ្នះយើងឡើយ+ ព្រោះមិនមែនយើងមិនដឹងអំពីកលល្បិច*ទាំងប៉ុន្មានរបស់សាថានទេ។+
១២ ពេលដែលខ្ញុំទៅដល់ក្រុងត្រូអាស+ដើម្បីប្រកាសដំណឹងល្អអំពីគ្រិស្ត មានទ្វារមួយបើកចំហឲ្យខ្ញុំបំពេញកិច្ចការរបស់លោកម្ចាស់ ១៣ តែខ្ញុំមិនបានធូរចិត្តសោះ ដោយសារខ្ញុំរកទីតុស+ជាបងប្អូនរបស់ខ្ញុំមិនឃើញ។ ដូច្នេះ ខ្ញុំក៏លាពួកអ្នកកាន់តាមនៅទីនោះ រួចចេញដំណើរទៅតំបន់ម៉ាសេដូន។+
១៤ ប៉ុន្តែ ខ្ញុំអរគុណព្រះដែលតែងតែនាំមុខយើងទាំងអស់គ្នាក្នុងការហែក្បួនអបអរជ័យជម្នះជាមួយនឹងគ្រិស្ត ហើយក្លិនក្រអូបនៃចំណេះអំពីព្រះបានសាយភាយដល់គ្រប់ទីកន្លែងតាមរយៈយើង! ១៥ ព្រោះចំពោះព្រះ យើងជាក្លិនក្រអូបនៃដំណឹងអំពីគ្រិស្តក្នុងចំណោមពួកអ្នកដែលកំពុងទទួលសេចក្ដីសង្គ្រោះ និងក្នុងចំណោមពួកអ្នកដែលកំពុងវិនាស។ ១៦ ចំពោះពួកអ្នកដែលកំពុងវិនាស នោះជាក្លិននៃសេចក្ដីស្លាប់ដែលនាំទៅដល់សេចក្ដីស្លាប់+ តែចំពោះពួកអ្នកដែលកំពុងទទួលសេចក្ដីសង្គ្រោះ នោះជាក្លិននៃជីវិតដែលនាំទៅដល់ជីវិត។ តើអ្នកណាមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការទាំងនេះ? ១៧ យើងមានគុណសម្បត្តិគ្រប់គ្រាន់ ព្រោះយើងមិនមែនជាអ្នកជួញដូរបណ្ដាំរបស់ព្រះ+ ដូចមនុស្សជាច្រើននោះឡើយ តែយើងនិយាយដោយចិត្តស្មោះក្នុងនាមជាអ្នកកាន់តាមគ្រិស្តនៅចំពោះមុខព្រះ និងក្នុងនាមជាអ្នកដែលព្រះបានចាត់ឲ្យទៅ។