ដើមកំណើត
៥ នេះជាបញ្ជីរៀបរាប់អំពីកូនចៅអាដាម។ នៅថ្ងៃដែលព្រះបានបង្កើតអាដាម លោកបានបង្កើតគាត់ឲ្យមានភាពដូចលោក។+ ២ លោកបានបង្កើតពួកគេជាប្រុសជាស្រី។+ នៅថ្ងៃនោះ លោកបានឲ្យពរពួកគេ ហើយហៅពួកគេថាមនុស្ស។
៣ ពេលអាដាមអាយុបាន១៣០ឆ្នាំ គាត់មានកូនប្រុសម្នាក់ដែលមានភាពដូចគាត់។ គាត់ដាក់ឈ្មោះកូននោះថាសេត។+ ៤ ក្រោយមក អាដាមរស់បាន៨០០ឆ្នាំទៀត។ គាត់មានកូន*ប្រុសកូនស្រីជាច្រើន។ ៥ អាយុសរុបរបស់អាដាមគឺ៩៣០ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។+
៦ ពេលសេតអាយុបាន១០៥ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់អេណុស។+ ៧ ក្រោយមក សេតរស់បាន៨០៧ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។ ៨ អាយុសរុបរបស់សេតគឺ៩១២ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
៩ ពេលអេណុសអាយុបាន៩០ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់កេណាន។ ១០ ក្រោយមក អេណុសរស់បាន៨១៥ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។ ១១ អាយុសរុបរបស់អេណុសគឺ៩០៥ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
១២ ពេលកេណានអាយុបាន៧០ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់ម៉ាហាឡាលែល។+ ១៣ ក្រោយមក កេណានរស់បាន៨៤០ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។ ១៤ អាយុសរុបរបស់កេណានគឺ៩១០ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
១៥ ពេលម៉ាហាឡាលែលអាយុបាន៦៥ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់យ៉ារេឌ។+ ១៦ ក្រោយមក ម៉ាហាឡាលែលរស់បាន៨៣០ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។ ១៧ អាយុសរុបរបស់ម៉ាហាឡាលែលគឺ៨៩៥ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
១៨ ពេលយ៉ារេឌអាយុបាន១៦២ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់អេណុក។+ ១៩ ក្រោយមក យ៉ារេឌរស់បាន៨០០ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។ ២០ អាយុសរុបរបស់យ៉ារេឌគឺ៩៦២ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
២១ ពេលអេណុកអាយុបាន៦៥ឆ្នាំ គាត់បានក្លាយទៅជាឪពុកម៉េធូសាឡា។+ ២២ ក្រោយមក អេណុកបានបន្តដើរជាមួយនឹងព្រះពិតអស់៣០០ឆ្នាំ។ គាត់មានកូនប្រុសកូនស្រីជាច្រើន។ ២៣ អាយុសរុបរបស់អេណុកគឺ៣៦៥ឆ្នាំ។ ២៤ អេណុកបានបន្តដើរជាមួយនឹងព្រះពិត។+ រួចមក ក៏លែងមានគាត់ទៀត ព្រោះព្រះបានយកគាត់។+
២៥ ពេលម៉េធូសាឡាអាយុបាន១៨៧ឆ្នាំ គាត់បានក្លាយទៅជាឪពុកឡេម៉េក។+ ២៦ ក្រោយមក ម៉េធូសាឡារស់បាន៧៨២ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។ ២៧ អាយុសរុបរបស់ម៉េធូសាឡាគឺ៩៦៩ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
២៨ ពេលឡេម៉េកអាយុបាន១៨២ឆ្នាំ គាត់មានកូនប្រុសម្នាក់។ ២៩ គាត់បានដាក់ឈ្មោះកូននោះថាណូអេ*+ ដោយនិយាយថា៖ «កូននេះនឹងសម្រាលទុក្ខលំបាក និងការនឿយហត់ដែលដៃយើងបានធ្វើ ព្រោះតែដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា»។+ ៣០ ក្រោយមក ឡេម៉េករស់បាន៥៩៥ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។ ៣១ អាយុសរុបរបស់ឡេម៉េកគឺ៧៧៧ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
៣២ ពេលណូអេអាយុបាន៥០០ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់សិម+ ហាំ+ និងយ៉ាផេត។+