ជំរឿនបណ្ដាជន
៣៤ រួចព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេបន្តទៀតថា៖ ២ «ចូរណែនាំបណ្ដាជនអ៊ីស្រាអែលថា៖ ‹ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន+ ជាទឹកដីដែលអ្នករាល់គ្នានឹងទទួលជាមត៌កនោះ អ្នករាល់គ្នាត្រូវកំណត់ព្រំប្រទល់ដូចតទៅនេះ៖+
៣ «‹ព្រំប្រទល់នៅភាគខាងត្បូង អ្នករាល់គ្នាត្រូវរាប់ចាប់ពីតំបន់ស្ងាត់ជ្រងំស៊ីងជាប់ស្រុកអេដំ ហើយព្រំប្រទល់ភាគខាងត្បូងឆៀងខាងកើត ត្រូវរាប់ចាប់ពីចុងសមុទ្រអំបិល។*+ ៤ ក្រោយមក ព្រំប្រទល់នោះត្រូវបត់ទៅខាងត្បូង កាត់តាមផ្លូវឡើងទៅអាក្រាប៊ីម+ បន្តដល់ស៊ីង និងទៅដល់ខាងត្បូងកាដេសបានា+ ហើយលាតសន្ធឹងដល់ហាសាអាដា+ បន្តដល់អាសម៉ូន។ ៥ ពីអាសម៉ូន បត់ទៅជ្រលងអេហ្ស៊ីប ហើយចុងព្រំប្រទល់ទៅដល់សមុទ្រធំ។*+
៦ «‹តាមបណ្ដោយឆ្នេរសមុទ្រធំ ជាព្រំប្រទល់ខាងលិចរបស់អ្នករាល់គ្នា។+
៧ «‹ឯព្រំប្រទល់ខាងជើង អ្នករាល់គ្នាត្រូវរាប់ចាប់ពីសមុទ្រធំ រហូតដល់ភ្នំហ័រ។+ ៨ ពីភ្នំហ័រ អ្នករាល់គ្នាត្រូវកំណត់ព្រំប្រទល់ ដល់លេបូហាម៉ាត*+ ហើយបង្ហូតដល់សេដាត់។+ ៩ ព្រំប្រទល់នេះលាតសន្ធឹងទៅដល់ស៊ីប្រុន ហើយឆ្ពោះទៅដល់ហាសាអេណាន+ដែលជាចុងព្រំប្រទល់។ នេះហើយជាព្រំប្រទល់ខាងជើងរបស់អ្នករាល់គ្នា។
១០ «‹បន្ទាប់មក អ្នករាល់គ្នាត្រូវកំណត់ព្រំប្រទល់ខាងកើត ចាប់ពីហាសាអេណាន ទៅដល់សេផាម។ ១១ ពីសេផាម ត្រូវលាតសន្ធឹងទៅដល់រីបឡាដែលនៅប៉ែកខាងកើតអៃយីន ហើយចុះកាត់តាមជម្រាលសមុទ្រគីនេរ៉េត*ប៉ែកខាងកើត។+ ១២ ព្រំប្រទល់នេះលាតសន្ធឹងទៅដល់ទន្លេយ៉ូដាន់ ហើយចុងព្រំប្រទល់គឺសមុទ្រអំបិល។+ នេះជាទឹកដីរបស់អ្នករាល់គ្នា+ និងព្រំប្រទល់ជុំវិញ›»។
១៣ ដូច្នេះ ម៉ូសេបានណែនាំបណ្ដាជនអ៊ីស្រាអែលថា៖ «នេះជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែកដោយការចាប់ឆ្នោត+ ឲ្យដល់កុលសម្ព័ន្ធ៩និងកុលសម្ព័ន្ធពាក់កណ្ដាលទៀតទុកជាមត៌ក ដូចដែលព្រះយេហូវ៉ាបានបង្គាប់។ ១៤ ព្រោះកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ បានទទួលទឹកដីជាមត៌ករួចហើយ។+ ១៥ កុលសម្ព័ន្ធពីរនិងកុលសម្ព័ន្ធពាក់កណ្ដាលនោះ បានទទួលទឹកដីជាមត៌ក នៅតំបន់ភាគខាងកើតទន្លេយ៉ូដាន់ ជិតក្រុងយេរីខូ»។+
១៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថែមទៀតថា៖ ១៧ «អ្នកត្រូវឲ្យអេលាសារ+ជាសង្ឃ និងយ៉ូស្វេ+ជាកូននុន បែងចែកទឹកដីឲ្យដល់បណ្ដាជន។ ១៨ បន្ថែមទៀត អ្នកត្រូវឲ្យមេដឹកនាំម្នាក់ពីកុលសម្ព័ន្ធនីមួយៗ មកជួយបែងចែកទឹកដីដែរ។+ ១៩ ឈ្មោះរបស់បុរសទាំងនោះមានដូចតទៅ៖ កាលែប+ជាកូនយេផុនណា មកពីកុលសម្ព័ន្ធយូដា+ ២០ សិមយូអែលជាកូនអាំម៉ាយហ៊ូត មកពីកុលសម្ព័ន្ធស៊ីម្មាន+ ២១ អេឡាយដាតជាកូនគីសឡូន មកពីកុលសម្ព័ន្ធបេនយ៉ាមីន+ ២២ បូកកាយជាកូនយ៉កឡាយ មកពីកុលសម្ព័ន្ធដាន់+ ២៣ ហានៀលជាកូនអេផូត មកពីកុលសម្ព័ន្ធម៉ាណាសេ+ ដែលត្រូវជាកូនចៅរបស់យ៉ូសែប+ ២៤ កេមូអែលជាកូនស៊ីបតាន មកពីកុលសម្ព័ន្ធអេប្រាអ៊ីម+ ២៥ អេលីសាផានជាកូនផាណាក មកពីកុលសម្ព័ន្ធសេប៊ូឡូន+ ២៦ ផាលធាលជាកូនអាសសាន មកពីកុលសម្ព័ន្ធអ៊ីសាខារ+ ២៧ អាហាយអេតជាកូនសេឡូម៉ាយ មកពីកុលសម្ព័ន្ធអេស៊ើរ+ ២៨ និងភេដាអែលជាកូនអាំម៉ាយហ៊ូត មកពីកុលសម្ព័ន្ធណែបថាលី»។+ ២៩ ពួកអ្នកទាំងនេះសុទ្ធតែជាអ្នកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យបែងចែកទឹកដីឲ្យដល់បណ្ដាជនអ៊ីស្រាអែល នៅក្នុងស្រុកកាណាន។+