អេសាយ
២៥ ឱព្រះយេហូវ៉ាអើយ! លោកជាព្រះរបស់ខ្ញុំ។
ខ្ញុំលើកតម្កើងលោក ហើយសរសើរនាមរបស់លោក
ព្រោះលោកបានធ្វើការអស្ចារ្យជាច្រើន+
ជាការដែលលោកបានគ្រោងទុកតាំងពីបុរាណមក។+
លោកធ្វើដូច្នោះដោយស្មោះត្រង់+និងគួរឲ្យទុកចិត្ត។
២ ព្រោះលោកបានធ្វើឲ្យក្រុងមួយទៅជាគំនរថ្ម
គឺក្រុងរឹងមាំទៅជាសំណង់បាក់បែក។
ឯក្រុងរបស់ជនជាតិដទៃនឹងលែងមានទៀត
ហើយនឹងគ្មានអ្នកណាសង់ឡើងវិញឡើយ។
៣ ហេតុនេះហើយបានជាប្រជាជាតិខ្លាំងពូកែនឹងសរសើរតម្កើងលោក
ឯក្រុងនៃប្រជាជាតិផ្ដាច់ការនឹងកោតខ្លាចលោក។+
៤ ព្រោះលោកបានទៅជាទីបង្អែកដល់ជនតូចទាប
ជាទីពំនាក់ដល់ជនក្រីក្រក្នុងគ្រាលំបាក+
ជាទីពឹងជ្រកពីព្យុះភ្លៀង និងជាម្លប់ពីកម្ដៅថ្ងៃ។+
ពេលកំហឹងរបស់ពួកអ្នកគ្រប់គ្រងផ្ដាច់ការផ្ទុះឡើងដែលប្រៀបដូចជាព្យុះសង្ឃរាបោកផ្ទប់ទៅលើកំពែង
៥ និងប្រៀបដូចជាកម្ដៅថ្ងៃនៅទីហួតហែង
នោះលោកនឹងធ្វើឲ្យសម្រែកកំហឹងរបស់ជនចម្លែកស្ងប់ស្ងាត់ទៅ។
ដូចម្លប់ពពកធ្វើឲ្យកម្ដៅថ្ងៃលែងក្ដៅ
នោះចម្រៀងរបស់ពួកអ្នកគ្រប់គ្រងផ្ដាច់ការនឹងលែងឮដែរ។
៦ នៅលើភ្នំនេះ+ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នឹងរៀបចំពិធីជប់លៀងសម្រាប់មនុស្សទាំងអស់
ដែលមានពេញទៅដោយអាហារប្រណីតៗ+
និងពេញទៅដោយខួរឆ្អឹង ថែមទាំងមានស្រាទំពាំងបាយជូរល្អៗ
ជាស្រាដែលគេបានសម្រិតសម្រាំងយ៉ាងពិសេស។
៧ នៅលើភ្នំនេះ លោកនឹងដកស្បៃដែលគ្របបាំងមនុស្សទាំងអស់ចេញ
ហើយនឹងដកចេញនូវក្រណាត់ដែលរុំប្រជាជាតិទាំងឡាយ។
៨ លោកនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសាបសូន្យជារៀងរហូត។+
ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែកមនុស្សទាំងអស់។+
លោកនឹងដកសេចក្ដីអាម៉ាស់របស់រាស្ត្រលោកចេញពីផែនដីទាំងមូល។
ព្រោះព្រះយេហូវ៉ាផ្ទាល់បានមានប្រសាសន៍ដូច្នេះហើយ។
នេះជាព្រះយេហូវ៉ា! យើងបានសង្ឃឹមលើលោក។
ចូរយើងអរសប្បាយ ហើយរីករាយឡើង ព្រោះលោកសង្គ្រោះយើងហើយ»។+
១០ ព្រោះដៃព្រះយេហូវ៉ានឹងការពារ*ភ្នំនេះ។+
ឯស្រុកម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅនឹងកន្លែង+
ដូចជាគេជាន់ឈ្លីចំបើងក្នុងគំនរលាមកសត្វ។
១១ លោកនឹងទះស្រុកនោះដូចជាអ្នកហែលទឹក ទះកាយទឹកដូច្នោះដែរ។
លោកនឹងបំបាក់អំណួតរបស់ស្រុកនោះ+ដោយដៃដ៏ខ្លាំងពូកែរបស់លោក។
១២ ឯក្រុងរឹងមាំដែលមានកំពែងខ្ពស់ៗការពារ
លោកនឹងផ្ដួលរំលំ លោកនឹងធ្វើឲ្យរាបដល់ដី គឺក្នុងធូលីតែម្ដង។