ផ្នែកទី២
«ព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌»
ភាពអយុត្ដិធម៌មានពាសពេញពិភពលោកសព្វថ្ងៃនេះ ហើយមនុស្សជាច្រើនទម្លាក់កំហុសទៅលើព្រះ។ ប៉ុន្តែ ព្រះគម្ពីរបង្រៀននូវសេចក្ដីពិតមួយដែលធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅណាស់។ ព្រះគម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌»។ (ទំនុកដំកើង ៣៧:២៨) ក្នុងផ្នែកនេះ យើងនឹងរៀននូវរបៀបដែលព្រះទ្រង់បានបង្ហាញថា ទ្រង់ពិតជាសព្វព្រះហឫទ័យនឹងសេចក្ដីយុត្ដិធម៌ពិតមែន ដែលជាហេតុធ្វើឲ្យមនុស្សជាតិមានសេចក្ដីសង្ឃឹម។