ចម្រៀងលេខ១០
‹ខ្ញុំនៅនេះហើយ! សូមលោកចាត់ខ្ញុំ›
(អេសាយ ៦:៨)
១. មនុស្ស បង្អាប់ យ៉ាង ឥត អៀន ខ្មាស
នាម ព្រះ ដ៏ សែន រុង រឿង ត្រចះ
ខ្លះ ថា លោក ឥត ប្រណី មេត្ដា
ជន ខ្លៅ ថា៖ ‹មិន មាន ព្រះ ឡើយ ណា!›
អ្នក ណា នឹង ទៅ ជម្រះ នាម ព្រះ?
សរសើរ លោក ឲ្យ គេ ឮ យ៉ាង លះ?
‹ខ្ញុំ នៅ នេះ ហើយ! សូម លោក ចាត់ ខ្ញុំ!
ឲ្យ សរសើរ លោក គ្រប់ ទី ជិត ជុំ។
(បន្ទរ)
មិន មាន ឯក សិទ្ធិ ខ្ពង់ ខ្ពស់ ជាង នេះ ឡើយ!
ឱ សូម លោក មេត្ដា ចាត់ ខ្ញុំ›។
២. ខ្លះ ចោទ ថា ព្រះ បង្អង់ រង់ រេ
ហើយ ពួក គេ មិន កោត ខ្លាច ព្រះ ទេ
ខ្លះ បូជា រូប ព្រះ ឥត ជីវិត
ខ្លះ លើក មនុស្ស ខ្ពស់ ជាង ព្រះ ពិត
អ្នក ណា នឹង ព្រមាន ជន ទុច្ចរិត?
ប្រាប់ ពី សង្គ្រាម របស់ ព្រះ ពិត?
‹ខ្ញុំ នៅ នេះ ហើយ! សូម លោក ចាត់ ខ្ញុំ!
ឲ្យ ព្រមាន គេ គ្រប់ ទី ជិត ជុំ។
(បន្ទរ)
មិន មាន ឯក សិទ្ធិ ខ្ពង់ ខ្ពស់ ជាង នេះ ឡើយ!
ឱ សូម លោក មេត្ដា ចាត់ ខ្ញុំ›។
៣. ឥឡូវ ជន រាប សា ព្រួយ ចិន្ដា
ឃើញ ការ អាក្រក់ ពេញ ពាស លោកា
ដោយ ចិត្ត ស្មោះ គេ ខំ ប្រឹង ស្វែង រក
ក្ដី ពិត ដើម្បី មាន សេចក្ដី សុខ
អ្នក ណា នឹង ជួយ មនុស្ស រាប សា?
អ្នក ណា នឹង ជួយ សម្រាល ទុក្ខា?
‹ខ្ញុំ នៅ នេះ ហើយ! សូម លោក ចាត់ ខ្ញុំ!
ឲ្យ បង្រៀន គេ គ្រប់ ទី ជិត ជុំ។
(បន្ទរ)
មិន មាន ឯក សិទ្ធិ ខ្ពង់ ខ្ពស់ ជាង នេះ ឡើយ!
ឱ សូម លោក មេត្ដា ចាត់ ខ្ញុំ›៕
(សូមពិនិត្យបន្ថែម ទំនុក. ១០:៤; អេស. ៩:៤)