ចម្រៀងលេខ២៩
រក្សាចិត្តស្មោះគ្រប់លក្ខណៈជានិច្ច
(ទំនុកតម្កើង ២៦)
១. សូម លោក ម្ចាស់ មើល ឲ្យ ឃើញ ថា ខ្ញុំ ស្មោះ ត្រង់!
មាន ចិត្ត ស្មោះ គ្រប់ លក្ខណៈ ហើយ ទុក ចិត្ត លើ លោក ផង
ស្ទង់ មើល ចិត្ត ខ្ញុំ ពិសោធ ខ្ញុំ ពេញ កម្រិត
ចិត្ត ថ្លើម ខ្ញុំ សូម សម្អាត ឲ្យ រូប ខ្ញុំ បាន ពរ ពិត។
(បន្ទរ)
រូប ខ្ញុំ ប្ដេជ្ញា ស្ម័គ្រ អស់ ពី ដួង ចិន្ដា
ក្នុង ក្ដី ស្មោះ នឹង យាត្រា ជា និច្ច ឥត ប្រែ ឡើយ ណា។
២. ខ្ញុំ មិន អង្គុយ នឹង ជន ពាល ចិត្ត វៀច វេរ
មិន ចូល ចិត្ត សេពគប់ នឹង អ្នក ដែល ស្អប់ ក្ដី ពិត ទេ
កុំ ឲ្យ ជីវិត ខ្ញុំ ក្ស័យ នឹង ជន កំណាច
រូប ខ្ញុំ កុំ ឲ្យ វិនាស ដូច ជន ពាក្យ ពុត បង្កាច់។
(បន្ទរ)
រូប ខ្ញុំ ប្ដេជ្ញា ស្ម័គ្រ អស់ ពី ដួង ចិន្ដា
ក្នុង ក្ដី ស្មោះ នឹង យាត្រា ជា និច្ច ឥត ប្រែ ឡើយ ណា។
៣. ក្នុង ទី គោរព បូជា លោក ខ្ញុំ ចង់ នៅ
គ្រប់ វេលា ប្រណិប័តន៍ ដោយ បរិសុទ្ធ ត្រឹម ត្រូវ
ខ្ញុំ នឹង យាត្រា ជុំ វិញ ទី បូជា ដែរ
ព្រម ទាំង ថ្លែង អំណរ គុណ ឲ្យ ឮ នៅ ទី ជិត ឆ្ងាយ។
(បន្ទរ)
រូប ខ្ញុំ ប្ដេជ្ញា ស្ម័គ្រ អស់ ពី ដួង ចិន្ដា
ក្នុង ក្ដី ស្មោះ នឹង យាត្រា ជា និច្ច ឥត ប្រែ ឡើយ ណា៕
(សូមពិនិត្យបន្ថែម ទំនុក. ២៥:២)