ចម្រៀងលេខ៥១
យើងនៅជាប់នឹងព្រះយេហូវ៉ា
(យ៉ូស្វេ ២៣:៨)
១. ម្ចាស់ យើង ព្រះ យេហូវ៉ា សម កោត គោរព លើក តម្កើង
លោក តែង យុត្ដិធម៌ ក្នុង គ្រប់ ការ ឥត ប្រែ ចុះ ប្រែ ឡើង
វាចា ព្រះ លោក មិន មែន អសារ ឥត ការ ទទេ
ជាប់ នឹង ព្រះ យេហូវ៉ា យើង និត្យ នៅ ឥត រា រេ
ចុះ ចូល ការ គ្រប់ គ្រង លោក នាំ បាន ពរ ដ៏ ឋិត ថេរ។
២. ព្រះ លោក យក ក្ដី ពិត យុត្ដិធម៌ ជា គោល ការណ៍ គ្រប់ គ្រង
សួគ៌ា ជា លំនៅ មាន សិរី រុង រឿង ស្រស់ បំព្រង
ព្រះ លោក បាន អញ្ជើញ មនុស្ស រាប ទាប មក គ្រប់ ប្រាណ
ជាប់ នឹង ព្រះ យេហូវ៉ា យើង កាន់ តាម ព្រះ ថ្កើង ថ្កាន
លោក គួរ នឹង គោរព ស្ងើច សរសើរ ពេក ពន់ ប្រមាណ។
៣. ព្រះ ខ្ពង់ ខ្ពស់ ហួស ស្ថាន សួគ៌ អស្ចារ្យ រក ប្រៀប ផ្ទឹម ពុំ បាន
សត្រូវ មិន អាច ធន់ នៅ ព្រោះ លោក ខ្លាំង ហួស ការ នឹក ស្មាន
យើង ទុក ចិត្ត ថា លោក នឹង ធ្វើ តាម គ្រប់ ពាក្យ សន្យា
ជាប់ នឹង ព្រះ យេហូវ៉ា យើង ធ្វើ តាម លោក ប្រាថ្នា
កាន់ តែ គោរព លោក ដោយ កាយា វាចា ចិន្ដា៕
(សូមពិនិត្យបន្ថែម ចោ. ៤:៤; ៣០:២០; ២ព. ១៨:៦; ទំនុក. ៨៩:១៤)