ចម្រៀងលេខ៤១
គោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលនៅក្មេង
(សាស្ដា ១២:១)
១. កូន ប្រុស ស្រី អើយ! ព្រះ ស្រឡាញ់ អ្នក ទាំង ឡាយ
ហើយ លោក ពេញ ចិត្ត អ្នក ខ្លាំង ណាស់ កូន មាស ថ្លៃ
លោក តែង យក ចិត្ត ទុក ដាក់ ហើយ ថែ រក្សា
តាម រយៈ យើង ជា មិត្ត ហើយ និង គ្រួសារ។
២. ស្ដាប់ មាតា បិតា ដែល ចិញ្ចឹម រក្សា
កុំ បង្កើត ឲ្យ មាន ការ ទាស់ ទែង ប្រេះ ឆា
បើ អ្នក ធ្វើ ឲ្យ មនុស្ស និង ព្រះ ពេញ ចិត្ត
នោះ ពេល នៅ ក្មេង អ្នក នឹង សប្បាយ មែន ពិត។
៣. ចូរ អ្នក នឹក ចាំ ពី ព្រះ ពេល អ្នក នៅ ក្មេង
ស្រឡាញ់ ក្ដី ពិត កាន់ តែ ខ្លាំង ឡើង ឥត លែង
ដោយ ភក្ដី ចំពោះ ព្រះ ទាំង ចិត្ត ស្មោះ សរ
អ្នក នឹង ធ្វើ ឲ្យ ព្រះ យេហូវ៉ា ត្រេក អរ៕
(សូមពិនិត្យបន្ថែម ទំនុក. ៧១:១៧; បរិ. ៣:២៧; អេភ. ៦:១-៣)