ចម្រៀងលេខ១៣៣
ចូរគោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលនៅក្មេង
១. ជាកូនប្រុសស្រីព្រះស្រឡាញ់យើងគ្រប់កាយ
យើងនៅក្មេងបម្រើលោកស្ម័គ្រស្មោះឥតណាយ
លោកនឹងយកចិត្តទុកដាក់ហើយថែរក្សា
ឲ្យពររាល់ថ្ងៃដរាបយើងមានជីវ៉ា។
២. ស្ដាប់ឪពុកម្ដាយដែលចិញ្ចឹមថែរក្សា
នេះជួយឲ្យឃើញអ្វីដែលមានក្នុងចិន្ដា
ព្រះយេហូវ៉ាយកយើងជាមិត្តស្នាលស្និទ្ធ
ហើយយើងធ្វើឲ្យលោកនិងមនុស្សពេញចិត្ត។
៣. ចូរយើងនឹកចាំពីព្រះពេលយើងនៅក្មេង
រាល់ថ្ងៃស្រឡាញ់ក្ដីពិតខ្លាំងឡើងជានិច្ច
បើយើងបម្រើព្រះអស់ពីចិត្តនិងកាយ
ព្រះយេហូវ៉ាស្ដេចយើងមានចិត្តសប្បាយ៕
(សូមពិនិត្យបន្ថែម ចសព. ៧១:១៧; បទំ. ៣:២៧; អេភ. ៦:១-៣)